លោក Mahatma Gandhi - TopicsExpress



          

លោក Mahatma Gandhi ជាវីរជនល្បីល្បាញ តាមរយៈការដឹកនាំជនជាតិឥណ្ឌា ទាមទារឯករាជ្យពីអង់គ្លេស ដោយប្រើប្រាស់គោលការណ៍អហិង្សា។ ខាងក្រោមនេះ គឺជាសម្រង់សម្ដីដ៏មានន័យទាំង ៥ ឃ្លារបស់លោក Mahatma Gandhi ៖ ១) «ទីណាមានសេចក្តីស្រលាញ់ ទីនោះមានជីវិត។» “Where there is love there is life.” ២) «ផែនដីនេះអាចផ្តល់គ្រប់គ្រាន់សម្រាប់សេចក្តីត្រូវការរបស់មនុស្ស ប៉ុន្តែមិនអាចបំពេញភាពលោភលន់របស់មនុស្សបានឡើយ។» “Earth provides enough to satisfy every mans needs, but not every mans greed.” ៣)«ភាពរឹងមាំ មិនមែនកើតចេញពីសមត្ថភាពរាងកាយនោះទេ។ វាកើតចេញពីឆន្ទៈមោះមុត។» “Strength does not come from physical capacity. It comes from an indomitable will.” ៤) «អ្នកពិតជាមិនអាចដឹងថា នរណាសំខាន់សម្រាប់អ្នកនោះទេ រហូតដល់ថ្ងៃមួយអ្នកបាត់បង់ពួកគេ ទើបដឹងថា សំខាន់ប៉ុណ្ណា។» “You dont know who is important to you until you actually lose them.” ៥) «អ្នកអាចដាក់ច្រវាក់ខ្ញុំ។ អ្នកអាចធ្វើទារុណកម្មខ្ញុំ។ អ្នកអាចបំផ្លាញរាងកាយរបស់ខ្ញុំ ប៉ុន្តែអ្នកនឹងគ្មានថ្ងៃអាចឃុំចិត្តរបស់ខ្ញុំបានឡើយ។» “You can chain me, you can torture me, you can even destroy this body, but you will never imprison my mind.” ប្រភព៖ Goodreads
Posted on: Wed, 24 Sep 2014 15:14:56 +0000

Recently Viewed Topics




© 2015