លោករដ្ឋមន្ត្រីការបរទេស - TopicsExpress



          

លោករដ្ឋមន្ត្រីការបរទេស John Kerry របស់សហរដ្ឋអាមេរិកបានលើកសរសើរយុវនារីកម្ពុជាមួយថា ជាឧទាហរណ៍មួយនៃអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍នៅក្នុងពិធីខួបលើកទី៣០នៃការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន US-ASEAN Business Council កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តទៅនេះជាការដកស្រង់ពីការផ្សាយយប់ថ្ងៃសុក្រនេះ។ លោករដ្ឋមន្ត្រី John Kerry ក៏បានលើកពីចំណុចមានសក្តានុពលរបស់តំបន់អាស៊ីអាគ្នេយ៍ដែលមានពលរដ្ឋប្រមាណ៦៥%មានអាយុក្រោម៣៥ឆ្នាំ។ លោកបានលើកពីឧទាហរណ៍ពីមេដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ដោយលើកពីកញ្ញា ស៊្រុន សុវណ្ណ របស់ប្រទេសកម្ពុជាដែលនៅឆ្នាំនេះកញ្ញានឹងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលគំនិតផ្តួចផ្តើមមេដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ Young Southeast Asian Leaders Initiative នៅសហរដ្ឋអាមេរិក ជាកម្មវិធីផ្តួចផ្តើមដោយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាដើម្បីជួយបណ្តុះបណ្តាលយុវជនអាស៊ីអាគ្នេយ៍។ ស្តាប់កម្មវិធីផ្សាយទាំងស្រុង https://soundcloud/voakhmer/a3341bjv0rqu
Posted on: Fri, 03 Oct 2014 15:39:02 +0000

Trending Topics



Recently Viewed Topics




© 2015