វេវចនៈនៃពាក្យ - TopicsExpress



          

វេវចនៈនៃពាក្យ ព្រះរាជា ពាក្យខាងក្រោមនេះប្រែថាព្រះរាជាដូចគ្នាប្លែកតែរាជស័ក្តិធំតូចជាងគ្នាតែ ប៉ុណ្ណោះ,ត្រូវប្រើពាក្យថាព្រះដាក់នាំខាងដើមផងតែប្រើក្នុងពាក្យកាព្យមិន បាច់ដាក់ពាក្យថា ព្រះផ្សំក៏បានខ្លះ ដោយសម្រួលពាក្យចួន។ • ព្រះមហាក្សត្រ • ខតិ្តយៈ (ខាត់ តិ យៈ) • ខេមរិន្ទ និង ខេមរភូមិន្ទ មានន័យថា អ្នកជាធំលើខេមរជន ពោលគឺមហាក្សត្រនៃប្រទេសកម្ពុជា • ចក្រពត្តិ ចក្រពត្រាធិរាជ • ជនាធិប, ជនាធិបតី , ជនិន្ទ ឬ ជនេន្រ្ទ ,ជនោត្តម , ជននាថ • ធរណិន្ទ ,ធរណិន្រ្ទាធិបតី • នរិន្ទ ឬ នរេន្រ្ទ ,នរេសូរ ,នរជេដ្ឋ, នរទេព , នរនាថ នរបតី នរធិបតិន្ទ នរធិប ឬ នរាធិបតី , នរិន្ទនរបតី • បរមិន្ទ ឬ បរមេន្រ្ទ • ភូមិន្ទ ,ភូមេន្ទ្រ, ភូធរឬ ភូធរេស ,ភូនាយក, ភូវនាថ ភូធរេស ឬ ភូធិរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា , ភូបតី ,ភូបាល ,ភូបេន្ទ្រ, ភូបេស ឬ ភូបេស្វរ៍,ភូភុជៈ, ភូមិស្សរ • មនុជាធិបតី ,មនុជិន្ទ, មនុជេន្ទ្រ • រាជា, រាជាធិរាជ រាជាធិបតី រាជេន្ទ្រ • ស្តេច ,សម្មតិទេព • សាមន្តរាជ (ព្រះរាជាប្រទេសជិតខាង) និង ប្រទេសរាជ មានន័យថា ស្តេចចំណុះគេ • ហ្លួង( ពាក្យ សៀម លាវ) ព្រះរាជា ( ព្រះករុណាជាម្ចាស់ជីវិត) • អធិរាជ ,អគ្គរាជ ប្រភព៖ វចនានុក្រមខ្មែរ ព្រះរាជនិពន្ធសម្តេច ព្រះសង្ឃរាជ ជួន ណាត
Posted on: Sat, 25 Oct 2014 14:12:04 +0000

Trending Topics



Recently Viewed Topics




© 2015