សែនស្រលាញ់ពេញចិត្ត vs. Summer - TopicsExpress



          

សែនស្រលាញ់ពេញចិត្ត vs. Summer Kisses, Winter Tears តើអ្នករាល់គ្នាធ្លាប់ស្ដាប់បទទាំង ២ នេះទេ ? ឬក៏ធ្លាប់ស្ដាប់តែ ១ ? ឬក៏មិនធ្លាប់សោះ ? បទចម្រៀងទាំង ២ នេះមានបទភ្លេងរួមគ្នា ខុសប្លែកតែទំនុកច្រៀងដែលមួយជាភាសាខ្មែរ និងមួយជាភាសាអង់គ្លេស ។ បទទាំង ២ នេះសុទ្ធតែច្រៀងដោយ បុរសពីរនាក់ដែលត្រូវបានគេចាត់ទុកថាជា អធិរាជចម្រៀង ដូចគ្នា ដោយគ្រាន់តែម្នាក់មានគេស្គាល់ច្រើនជាងម្នាក់ទៀតប៉ុណ្ណោះ (ប្រជាជនគេច្រើនជាង ប្រទេសគេពិភពលោកស្គាល់ច្រើនជាង) ។ បទទី ១ មានចំណងជើងថា សែនស្រលាញ់ពេញចិត្ត ។ មិនដឹងថានេះជាចំណងជើងពិតប្រាកដ ឬគ្រាន់តែយកតាមទំនុកចម្រៀង ហើយកាលបរិច្ឆេទក៏គ្មាន ឈ្មោះអ្នកនិពន្ធទំនុកក៏គ្មានដែរ។ បទនេះមានថិរវេលា 2:30 នាទី ។ បទនេះនិយាយអំពីសេចក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់បុរសម្នាក់ចំពោះនារីម្នាក់ អាចក្លាយជាស្នេហាដែលសមប្រកប ។ បទទី ២ មានចំណងជើងថា Summer Kisses, Winter Tears ថតនៅថ្ងៃទី 07 ខែតុលា ឆ្នាំ1960 ។ សរសេរទំនុកដោយ Ben Weisman, Fred Wise, Jack Lloyd មានថិរវេលា 2:17 នាទី ។ បទនេះវិញនិយាយពីសេចក្ដីសោកសៅដោយការបែកបាក់ព្រាត់ប្រាសស្នេហា ។ ខ្ញុំមិនហ៊ានអះអាងថាភ្លេងនេះជារបស់ដើមនៃនរណានោះទេ តែបើតាមគិត (គួរដឹងហើយ) ។ ទោះជាយ៉ាងណាក្ដី សំឡេងដ៏ពីរោះនៃបុរសទាំង ២ នេះធ្វើឲ្យបទចម្រៀងទាំង ២ នេះមានអត្ថន័យ អត្ថរស អត្ថរូប ២ ផ្សេងគ្នា ដែលខ្ញុំមានអាចថាមួយណាល្អជាងមួយណាបាននោះទេ ។
Posted on: Sat, 11 Oct 2014 06:30:38 +0000

Trending Topics



Recently Viewed Topics




© 2015