អាចារ្យ ឬអាចោរ ពានវាំង? - TopicsExpress



          

អាចារ្យ ឬអាចោរ ពានវាំង? .............................. ថ្មីៗនេះមានបុគ្គលម្នាក់ឈ្មោះអាចារ្យ A បានដើរតួជាអ្នកការ ពារព្រះមហាក្សត្រ ហើយកំពុងតែប្រកាសសង្រ្គាម ចង់ធ្វើបាតុកម្ម។ ចំពោះខ្ញុំសូមផ្តាំទៅជនរួមជាតិ ជាពិសេសយុវជនរបស់យើងថា កុំតបតជាមួយមនុស្សនេះ ព្រោះថា៖ ១) មិនដឹងថាអាចារ្យA នេះឈ្លោះជាមួយយុវជនណា ឬអ្នកណាឲ្យពិតប្រាកដ។ ២) ឈ្លោះជាមួយទំព័រ I Love Cambodia Hot News? ក៏មិនត្រឹមត្រូវដែរ ព្រោះវាគ្រាន់តែជាទំព័រមួយ ហើយផ្សាយភាគច្រើនទស្សនៈមនុស្សទូទៅ មិនតំណាងឲ្យបក្សនយោបាយនោះទេ ហើយទំព័រនេះក៏មិនដែលប្រកាសថាជាកម្មសិទ្ធិរបស់បក្សនយោបាយដែរ។ ៣) គណបក្សសង្រ្គោះជាតិគ្មានពាក្យប្រឆាំងស្ថាប័នព្រះមហាក្សត្រទេ មានតែក្តីគោរព លើកស្ទួយការពារ ព្រោះនេះជាបក្សសេរី មិនមែនបក្សកុម្មុយនីស្តដូចបក្សប្រជាជនដែលជាសត្រូវនឹងរបបរាជានិយមទេ។ សូមចាំ៖ អាចារ្យA កំពុងប្រមាថ និងជាន់ឈ្លីព្រះមហាក្សត្រដោយខ្លួនឯង ព្រោះថាខ្លួនកំពុងតែមិនយល់អ្វីហៅថាការប្រមាថ ការផ្តល់យោបល់ និងការសំដែងមតិនោះទេ។ ក្រៅពីនេះអាចារ្យ A កំពុងប្រកាសសង្រ្គាមជាមួយសត្រូវដែលគ្មានមុខមាត់ពិតប្រាកដ គ្មានស្ថាប័ន និងជាពិសេសបើបាតុកម្មនោះគ្មានមនុស្សចូលរួម ឬចួលរួមតិចតួចនោះមិនស្មើ១ភាគនៃបាតុកម្មបក្សសង្រ្គោះជាតិ នោះនឹងនាំឲ្យព្រះមហាក្សត្របាត់បង់តំលៃ ហើយអាចារ្យ A នេះឯងជាអ្នកជាន់ធ្លីទ្រង់ដ៏ពិតប្រាកដ។ .............................. ដោយ ខ្មែរ សុវណ្ណភូមិ ...............................
Posted on: Fri, 20 Sep 2013 08:52:16 +0000

Trending Topics



Recently Viewed Topics




© 2015