០៨ ឧសភា ២០១៤ - - TopicsExpress



          

០៨ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 08 May 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញនេះ លោក សម រង្សុី និងលោក កឹម សុខាបានដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត និង ស្រុក ខណ្ឌ នៅទីរួមខេត្តសៀមរាប។ ក្បួនដង្ហែរឃោសនានេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ និងយុវជន បានចូលរួមយ៉ាងច្រើនកុះករ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/kuwq5mr) , (tinyurl/my3xfcd) ២-VOD៖ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អំពាវនាវដល់ប្រជាពលរដ្ឋទៅដោតផ្កា នៅទីលានប្រជាធិបតេយ្យ ដែលកំពុងហ៊ុមព័ទ្ធដោយលួសបន្លា នៅថ្ងៃស្អែក ដើម្បីទាមទារឲ្យមានការគោរពលទ្ធិប្រជាធិប តេយ្យ និងសិទ្ធបញ្ចេញមតិរបស់ពលរដ្ឋ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21238 ៣-RFA៖ ក្រុមមេធាវីតំណាងឲ្យជនរងគ្រោះដែលត្រូវបានកងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាលបាញ់សម្លាប់ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គ្រោងនឹងដាក់ពាក្យបណ្ដឹងថ្មីមួយទៀតប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅសប្តាហ៍ក្រោយ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mskdcu5 ៤-VOA៖ បានឲ្យដឹងថា ពួកមន្រ្តីអង្គការសហប្រជាជាតិនិងអង្គការផ្សេងៗទៀត កំពុងសម្តែងការព្រួយកង្វល់អំពីវិធានការសន្តិសុខដៃក្តៅក្នុង រយៈប៉ុន្មានខែនេះប្រឆាំងក្រុមអ្នកកាសែតនិងអ្នកថតរូបក្នុងរាជធានីនៃប្រទេសកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/oc8qzxa ៥-RFI៖ បានចុះផ្សាយឲ្យដឹងថា មានមនុស្សចំនួន ៧៧០.០០០ នាក់ ស្មើ នឹង ៦% នៃចំនួនប្រជាជន កម្ពុជាសរុប ត្រូវបានទទួលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដោយសារការទន្ទ្រានដីធ្លី ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០១៣។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/l7tk53d ៦-VOD៖ អាជ្ញាធរខេត្តក្រចេះ រងការចោទថា បានបន្លំស្នាមមេដៃប្រជាពល រដ្ឋដែលមានជម្លោះដីធ្លីនៅ ភូមិពាមប៉ោអូរបី ឃុំឃ្សឹម ស្រុកស្នួល ដើម្បីរឹបអូសយកដីរបស់ពួកគាត់ដោយគ្មានការផ្ដល់ជាសំណង។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21241
Posted on: Thu, 08 May 2014 13:05:27 +0000

Trending Topics



Recently Viewed Topics




© 2015