១- ទស្សនាកំសាន្ត - TopicsExpress



          

១- ទស្សនាកំសាន្ត កំដរហឫទ័យ រឿងរ៉ាវគ្មានន័យ អត់មានខ្លឹមសារ គ្រាន់តែរឿងសើច បំភ្លេចទុក្ខា កំុពិចារណា នាំឈឺខួរក្បាល ។ ២- អផ្សុកខ្វាយខ្វល់ នៅក្នុងOffice គិតគូរត្រិះរិះ ដើរទៅរានហាល ហើយចូលមកវិញ ឈរនៅកណ្តាល គ្មានអ្វីឈឺឆ្អាល នឹងត្រូវដោះស្រាយ ។ ៣- ចុចមើលFB រករឿងប្លែកប្លែក ទិដ្ឋភាពចំឡែក យកមកផ្សព្វផ្សាយ បង្ហាញបង្ហោះ រូបភាពទាំងឡាយ គ្រាន់បានសប្បាយ នៅក្នុងចិន្តា ។ ៤- មើលហើយខុសទាស់ សូមកំុប្រកាន់ គ្មានរឿងសំខាន់ នឹងត្រូវតវ៉ា អារម្មណ៍កួចគិត ចង់បានសង្សារ តែគ្មានស្រីណា គាត់បេតីសោះ ។ ៥- សរសេរលេងសើច និយាយប្រាជ្ញប្រាយ កំដរញុាំបាយ យប់ឡើងស្រណោះ បើកមើលFB ឃើញស្រីរូបស្រស់ ដែលគាត់បង្ហោះ ព្រឺព្រួចកាមា ។ (Maqui Bong) + សេចក្តីបញ្ចប់ ៈ សូមអញ្ជើញទស្សនាកំសាន្តកំដរក្នុងពេលរាត្រី ហើយឆាប់លង់លក់សុបិនគាប់ចិន្តា សុបិនបានឃើញឋានសួគា៌ តែមុនបិទភ្នែកចូលនិទ្រាសូមមេត្តាកំុភ្លេចដណ្តប់ភួយ ខិខិខិ ខាខាខា .....(Video Tailor Fashion)
Posted on: Fri, 18 Jul 2014 10:00:14 +0000

Trending Topics



Recently Viewed Topics




© 2015