១២ មករា ២០១៥ / 12 January - TopicsExpress



          

១២ មករា ២០១៥ / 12 January 2015 ជម្លោះរវាងព្រះសង្ឃខ្មែរក្រោមនៅវត្តសាមគ្គីរង្ស៊ីធ្វើឲ្យគ្រូសូត្រឆ្វេង១អង្គបាត់បង់ជីវិត Conflict between the Khmer Krom monks at Wat Samaki SRP makes silk left 1 dead ជម្លោះរវាងព្រះសង្ឃខ្មែរក្រោមដូចគ្នា នៅវត្តសាមគ្គីរង្ស៊ី បណ្ដាលឲ្យព្រះគ្រូសូត្រឆ្វេង ១អង្គ បាត់បង់ជីវិត ដោយសារសាមណេរ ចាក់នឹងកាំបិតចិតបន្លែ នៅព្រឹកថ្ងៃទី ១២ មករា ក្នុងបរិវេណវត្តសាមគ្គីរង្ស៊ី សង្កាត់ស្ទឹងមានជ័យ ខណ្ឌចំការមន។ ព្រះសង្ឃខ្មែរក្រោមជាជនដៃដល់ ឈ្មោះ លី ទ្វឹង ជាសាមណេរ ព្រះជន្ម១៨ ឆ្នាំ ទើបមកស្នាក់នៅវត្តសាមគ្គីរង្ស៊ី រយៈពេល ១ឆ្នាំ ប៉ុណ្ណោះ ឯព្រះគ្រូសូត្រឆ្វេងដែលបាត់បង់ជីវិតនោះ ឈ្មោះ ថាច់ ខាន់ ព្រះជន្ម ៣៥ឆ្នាំ។ ព្រះតេជព្រះគុណ ថាច់ វណ្ណា ដែលគង់នៅវត្តសាមគ្គីរង្ស៊ីជាមួយគ្នា និងឃើញហេតុការណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១២ មករានេះ ព្រះគ្រូសូត្រឆ្វេង ថាច់ ខាន់ បានហៅសាមណេរ ឈ្មោះ លី ទ្វឹង មកណែនាំពីរឿងហែកក្រដាសបម្រាមរបស់មន្ត្រីសង្ឃវត្ត ហើយក៏មានការប្រតាយប្រតប់កើតឡើង ស្រាប់តែ សាមណេរ លី ទ្វឹង ដកកាំបិតចាក់ចំបំពង់ករបស់ព្រះគ្រូសូត្រឆ្វេងនោះតែម្ដង។ ឃើញកើតហេតុការណ៍ដូច្នេះ ព្រះសង្ឃ និងបរិស័ទ ក៏នាំគ្នាបញ្ជូនព្រះគ្រូសូត្រឆ្វេង ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែមុខរបួសចំកន្លែងសំខាន់ ទើបបណ្ដាលឲ្យព្រះគ្រូសូត្រឆ្វេងសុគតតែម្ដងទៅ។ ចំណែកព្រះសង្ឃជាជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅស្នងការដើម្បីសាកសួរ។ Dispute between the same Khmer Krom monks at Wat Samaki Raingsy caused Rabbi silk left 1 dead because a novice vegetable knife by morning January 12, in Stung meanchey district, Phnom Penh Capital . Khmer Krom monks perpetrators Ly Thving raised from 18 years to stay at Wat Samaki Raingsy for 1 year, while the Rabbi silk left to lose Thach Khan lives 35 years. Venerable Thach Vanna stay in pagoda Samaki Raingsy which is in s and saw the incident, said that on the morning of January 12, Rabbi silk left Thach Khan introduce torn papers ban officials, monks and occur suddenly Ly Thving monk took a knife stabbed in the throat of silk that left only once. Happened so monks and followers were sent Rabbi silk left to hospital emergency injury caused Rabbi silk left to die only once. The monks, the perpetrators were arrested by the competent Commissioner for questioning.
Posted on: Mon, 12 Jan 2015 08:05:59 +0000

Trending Topics



Recently Viewed Topics




© 2015