២៦ ឧសភា ២០១៤ - - TopicsExpress



          

២៦ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 26 May 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញលោក សម រង្ស៊ី និងលោក កឹម សុខា បានចូលរួមពិធីជួបសំណេះសំណាលជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/og7sgbs) , (tinyurl/k33lue7) ២-កាលពីព្រឹកមិញនេះកម្លាំងប៉ូលីសជាច្រើននាក់បានបិទផ្លូវរារាំងមិនអោយប្រជាពលរដ្ឋរងគ្រោះមកពីខេត្ដក្រចេះ ដែលកំពុងស្នាក់អាស្រ័យនៅវត្ដសាមគ្គីរង្សី មិនអោយទៅដាក់ញត្ដិនៅផ្ទះលោក ហ៊ុន សែន ដើម្បីទាមទារដំណោះស្រាយទាក់ទងនឹងករណីដែលកងកម្លាំងប្រដាប់អាវុធបានឈូសឆាយ និងដុតបំផ្លាញផ្ទះរបស់ពួកគាត់អស់ប្រមាណជា៤៦១ខ្នង កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅនេះ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/ojdl3jv) , (tinyurl/kvclc2x) ៣-កាលពីព្រឹកព្រលឹមរហូតដល់រសៀលនេះ កម្មករសំណង់ក្រុមហ៊ុន Naga World នៅតែបន្ដបំផ្លាញខ្លោងទ្វារអាគារពុទ្ធិសាសនបណ្ឌិត្យជិតមន្ទីររដ្ឋសភាថ្មីកណ្ដាលទីក្រុងភ្នំពេញ ក្នុងខណៈដែលក្រុមហ៊ុននេះបានព័ទ្ធរបងជុំវិញអាគារពុទ្ធសាសនបណ្ឌិត្យ និងកាត់យកផ្ទៃដីដែលទំនេរ សម្រាប់ធ្វើជាកន្លែងចតរថយន្ដ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/k4uvgq3 ៤-RFA៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចោទប្រកាន់ប្រធានសហគមន៍និងប្រធានភូមិថាឃុបឃិតគ្នា ចលនាឲ្យប្រជាពលរដ្ឋទទួលប្រាក់ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសុវណ្ណ រាជសី ហើយកាត់យកដីសហគមន៍ ២៥០ហិកតារ ដើម្បីពង្រីកដីសម្បទាន។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/pc3sbjw ៥-ភ្នំពេញប៉ុស្តិ៍៖ សកម្មជនការពារព្រៃឈើដ៏សកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ លោក ឈៀង វុទ្ធី ត្រូវបានសមត្ថកិច្ចជាមន្ត្រីយោធាគំរាមសម្លាប់ក្រោយពីលោកបានដាក់ ពាក្យបណ្តឹងរាយនាមបញ្ជីឈ្មោះសមត្ថកិច្ចដែលនៅពីក្រោយបទល្មើស ព្រៃឈើទៅក្រសួងមហាផ្ទៃនាពេលកន្លងមក។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mbb7mk5 ៦-RFA៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្លះនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្ននេះមានមនុស្សមួយក្រុមតែងលួចចូលទៅកាប់ឈើប្រណីត នៅក្នុងបរិវេណប្រាសាទបុរាណព្រះខ័ន កំពង់ស្វាយ ដើម្បីយកទៅលក់ដូរខុសច្បាប់។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kx6rhp3 ៧-ភ្នំពេញបុស្ដិ៍៖ សមាជិកគណៈរដ្ឋមន្រ្តីថៃរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបណ្តេញចេញពីអំណាច កំពុងពិចារណាបង្កើតរដ្ឋាភិបាលនិរទេសមួយ បន្ទាប់ពីរដ្ឋប្រហារយោធាថៃ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/qy5mlqt ៨-VOD៖ អគ្គមេបញ្ជាការកងទ័ពថៃ បញ្ជាក់ថា នៅថ្ងៃចន្ទនេះ លោកទទួលបានព្រះរាជានុញ្ញាតក្នុងការដឹកនាំប្រទេស ដើម្បីរៀបចំកំណែទម្រង់ប្រទេស។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21709
Posted on: Mon, 26 May 2014 13:23:35 +0000

Trending Topics



Recently Viewed Topics




© 2015