៣០ សីហា ២០១៤ - - TopicsExpress



          

៣០ សីហា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 30 August 2014 - Summary of the main news of the day. ១-នៅថ្ងៃនេះ អតីតអ្នកបើកឡានក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសូរិយាបន្ដធ្វើបាតុកម្មទាមទារចូលធ្វើការវិញ បន្ទាប់ពីអ្នកបើកឡាន១៧នាក់ត្រូវបានក្រុមហ៊ុននេះ បញ្ឈប់ពីការងារអស់រយៈពេលប្រមាណជិតកន្លះឆ្នាំមកហើយ ក្នុងករណីអ្នកទាំងនេះផ្ដួចផ្ដើមគំនិតបង្កើតអោយចលនាសហជីពនៅក្នុងក្រុមហ៊ុននេះ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/n2xt8dv ២-នៅថ្ងៃនេះ ព្រះសង្ឃមកពីតាមបណ្ដាលវត្ដនានានៅរាជធានីភ្នំពេញ បានមូលមតិគ្នាធ្វើបុណ្យផ្កានៅវត្ដស្ទឹងមានជ័យដើម្បីប្រមូលថវិកាយកមកបោះពុម្ភសៀវភៅដែលមានចំណងជើងថា ”ឬសគល់៧មករា” ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ពិធីបុណ្យនេះ បានផ្ដល់ឱកាសអោយព្រះសង្ឃដែលស្រលាញ់ជាតិ យុត្ដិធម៌ និងសេរីភាពឡើងសម្ដែងមតិដោយផ្ដោតលើស្ថានភាពសព្វថ្ងៃ និងការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ៣-VOD៖ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដាក់ញត្តិទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កុំឲ្យបញ្ជូនជនភៀសខ្លួនមកកម្ពុជា ក្រោមហេតុផលថាកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់កិច្ចការនេះ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/23932 ៤-RFA៖ បើនិយាយអំពីកាកបាទក្រហម មនុស្សភាគច្រើនដឹងភ្លាមថា ជាក្រុមមួយសម្រាប់ចែកជំនួយមនុស្សធម៌ដល់ជនរងគ្រោះ ជនក្រីក្រ និងជួយដល់ការថែទាំសុខភាពរបស់មនុស្សដោយមិនគិតអំពីនិន្នាការ នយោបាយនោះឡើយ។ ទស្សនវិស័យរបស់កាកបាទក្រហម គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកល ដែលមានលក្ខណៈស្មុគស្មាញក្នុងការសង្គ្រោះជីវិតមនុស្ស និងដើម្បីពន្លឿនកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kxm3jax ៥-RFI៖ ទោះបីជាគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងជាគោលការណ៍រួចហើយថា នឹងជ្រើសរើសគ.ជ.បថ្មី ហើយធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីក៏ដោយ ប៉ុន្តែមកដល់ពេលនេះ គ.ជ.បដឹកនាំដោយលោកអ៊ឹម សួស្តី ដែលរងការរិះគន់ នៅតែបន្តដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ ដដែល។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/n6m2cav ៦-ភ្នំពេញប៉ុស្តិ៍៖ នាយករដ្ឋមន្ត្រី ប៉ាគីស្ថានដែលមានបញ្ហាច្រើន បាន និយាយពីថ្ងៃពុធថា លោកនឹងមិនចាញ់ ការតវ៉ាទំាងអស់ដែលបានទាមទារឲ្យលោកចុះចេញពីតំណែង ដោយបានបង្ហាញពីគំនិតដ៏រឹងរូសនៅក្នុងសុន្ទរកថាដ៏សំខាន់ជាលើកដំបូង របស់លោក ចាប់តាំងពីវិបត្តិបានផ្ទុះឡើងពីរសប្តាហ៍កន្លងទៅ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/ox4yk6j
Posted on: Sat, 30 Aug 2014 12:40:25 +0000

Trending Topics



Recently Viewed Topics




© 2015