Caroline Wozniacki និង Petra Kvitova - TopicsExpress



          

Caroline Wozniacki និង Petra Kvitova ទទួលបានជ័យជម្នះនៅការប្រកួតតេន្នីសកម្មវិធី WTA Final ឆ្នាំ២០១៤ ការប្រកួតវាយតេន្នីសកម្មវិធី WTA Final ឆ្នាំ២០១៤ បានចាប់ផ្តើមដំណើរការប្រកួតវគ្គវិលជុំ ដល់ថ្ងៃទី៤ហើយ កាលពីថ្ងៃព្រហស្បត្តិ៍ នាប្រទេសសិង្ហបូរី។ ក្នុងនោះនៅក្នុងពូល White កីឡាការនីសញ្ជាតិដាណាម៉ាក Caroline Wozniacki បន្តជ័យជម្នះរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះទៅលើកីឡាការនី Agnieszka Radwanska របស់ប៉ូឡូញដោយលទ្ធផល 7-5, 6-3។ រីឯ១គូទៀតនៅក្នុងពូល White ដូចគ្នា ស្រីស្រស់សញ្ជាតិរូស្ស៊ី Maria Sharapova បានបរាជ័យក្រោមថ្វីដៃកីឡាការនី Petra Kvitova របស់សាធារណរដ្ឋឆេកក្នុងលទ្ធផល 6-3, 6-2។ ហើយការប្រកួតជាបន្ទាប់គឺ Wozniacki ត្រូវប៉ះជាមួយ Kvitova ចំណែកឯ Sharapova ត្រូវប៉ះគ្នាជាមួយ Radwanska ។ ចំណែក១គូទៀតនៅក្នុងពូល RED ជើងឯក២សម័យមកសហរដ្ឋអាមេរិក Serena William បានផ្តួលកីឡាការនី Eegenie Bouchard របស់កាណាដា ដោយលទ្ធផល 6-1, 6-1។ ប្រែសម្រួល៖ នី ឫទ្ធី ប្រភព៖ AP រូបភាព៖ WTA Final
Posted on: Fri, 24 Oct 2014 00:25:27 +0000

Recently Viewed Topics




© 2015