(English below - TopicsExpress



          

(English below Khmer) សិក្ខាសាលាក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរកក្តីសុបិន្ត” ដោយលោក Kiba Masao តំណាងរបស់ Japan Dream Football Association (JDFA) និងជាអតីតកីឡាករបាល់ទាត់អាជីពរបស់ប្រទេសជប៉ុនត្រូវបានរៀបចំធ្វើឡើងដោយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ទី១៣ខែកញ្ញាឆ្នាំ២០១៤កន្លងទៅនេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ មានវត្តមានអ្នកចូលរួមប្រមាណ២០០នាក់បានអញ្ជើញចូលរួមស្តាប់កម្មវិធីខាងលើនេះ។ នៅក្នុងសិក្ខាសាលាលោក Kiba Masao បានបកស្រាយអំពីអាជីពជាកីឡាករបាល់ទាត់របស់គាត់នៅក្នុងប្រទេសជប៉ុននិងថៃនិងគន្លឹះនៃការទទួលបានភាពជោគជ័យក្តីសុបិន្តរបស់គាត់ដើម្បីក្លាយខ្លួនជាកីឡាករបាល់ទាត់ជើងឯកដ៏ល្បីមួយរូបនៅប្រទេសជប៉ុន។ លោកត្រូវបានចោទជាសំនួរជាច្រើនពីអ្នកចូលរួមស្តាប់ស្តីអំពីអាជីព គន្លឹះទៅកាន់ភាពជោគជ័យនិងជីវិតឯកជនរបស់លោកជាដើម។នៅទីបញ្ចប់នៃកម្មវិធីលោក Kiba បានថតរូបជុំគ្នាជាមួយនិងអ្នកចូលរួមទុកជាអនុស្សាវរីយ៍។ The lecture, titled Toward your DREAM by Mr. Masao Kiba, Representative of Japan Dream Football Association (JDFA) and a former professional football player of Japan, was held by the Embassy of Japan in Cambodia at the Cambodia-Japan Cooperation Center(CJCC) on 13 September 2014. There were approximately 200 participants in the lecture. At the lecture, Mr. Kiba talked about his career in Japan and Thailand and keys on how he successfully achieved his goals and dreams as a professional football player. He received many questions from enthusiastic audiences about his career, keys to success, his private life and so on. At the end of the lecture, Mr. Kiba took pictures with all the students.
Posted on: Tue, 16 Sep 2014 07:26:01 +0000

Trending Topics



Recently Viewed Topics




© 2015