a poem for my dearest Teacher &the best poet in my heart.... - TopicsExpress



          

a poem for my dearest Teacher &the best poet in my heart.... បានទទួលសារចង់ដឹងសុខទុក្ខ................ ចិត្តកូនក្តួលក្តុករំភើបពេកក្រៃ លោកគ្រូសួរនាំរលឹកកូនស្រី..................... កូនតបអ្នកថ្លៃហើយសួរតបវិញ។ ស្តាប់ចម្លើយហើយចិត្តហូរទឹកភ្នែក........... កាយលោកសុខពេកតែចិត្តទោម្នេញ គ្មានសិស្សនឹកនាចិត្តលោកពោរពេញ....... បារម្ភសិស្សវិញព្រោះគ្មានដំណឹង។ កូនសូមអភ័យមិនបានទាក់ទង................ ធ្វេសគ្រានេះម្តងសូមលោកកុំខឹង កូនជម្រាបចិត្តជូនលោកគ្រូដឹង................ គ្រូសិស្សជាតិហ្នឹងគ្មានថ្ងៃប្រែប្រួល។ កូនដឹងនាមគ្រូប្រៀបដូចឪពុក................. ចង់ឲ្យកូនសុខរស់ស្រណុកស្រួល គ្រូរំលឹកកូនប្រឹងកុំប្រែប្រួល..................... ជោគជ័យទទួលជាក់ច្បាស់ពេលមុខ។ កម្លាំងចិត្តនេះកូនចាំជានិច្ច..................... សន្យាមិនភ្លេចទោះសុខឬទុក្ខ សង្ឃឹមពេលឆាប់យើងបានជួបមុខ.......... ជួបលោកឪពុកទីពីរនៃកូន ។ ដោយក្តីគោរព រលឹក ពីកូនស្រី!
Posted on: Sat, 18 Jan 2014 05:00:18 +0000

Trending Topics



Recently Viewed Topics




© 2015