កម្ពុជា ... - TopicsExpress



          

កម្ពុជា ... ក្នុងភាពចលាចលសង្គមក្រោយការបោះឆ្នោត ! ... គេឃើញសញ្ញានៃការភ័យខ្លាចរបស់លោកហ៊ុនសែន តាមរយៈ ការចល័តទ័ព, ការប្រើប្រាស់កំលាំងប្រដាប់អាវុធលើសលុប, ការគំរាមកំហែងដោយសំដីតាមរយៈប្រព័ន្ធឃោសនារបស់ខ្លួន, ការស្រវាស្រទេញដោយគ្រប់រូពភាពនៃការកេងចំណេញ, ការវិ ភាគបំផ្លែការពិតរបស់បណ្តាបណ្ឌិតដែលមហាជនមិនសូវគាំទ្រ, ការប្រសំដីទន់ភ្លន់ និងប្រើភាសាបើកបេះដូង, ការស្នើកុំអោយ មានភាពវឹកវរ ... គឺសំដៅតែមួយគត់គឺថា សុំកុំផាត់ខ្ញុំចេញពី អំណាច ។ បក្សប្រឆាំងគំរាមថា នឹងមានមហាបាតុកម្មមួយដ៏ធំធេង ដែល នឹងអាចក្លាយទៅជាបដិវត្តន៍ដូចព្យុះសង្ឃរា ដូចដែលលោកហ៊ុន សែននឹកស្មានមិនដល់ក្នុងការលទ្ធផលនៃការបោះឆ្នោយតនេះ ។ តើផលប្រយោជន៍នឹងធ្លាកទៅខាងណា បើមានបាតុកម្មកើតមាន ? ក្នុងរូបភាពណាក៏ដោយចុះ បាតុកម្មនឹផ្តល់ផលដ៏ធំធេងដល់បក្ស ប្រឆាង ៖ ពីព្រោះថា ៖ ១. បើរាស្រ្តស្លាប់ គឺហ៊ុនសែនទេដែលមានកំហុស ។ ២. បើព្រះសង្ឃស្លាប់ គឺហ៊ុនសែនមានទោសកាន់តែធ្ងន់ ។ ៣. បើខូចខាតសេដ្ឋកិច្ច ប្រជាជននឹងមិនបន្ទោសបក្សប្រឆាំងទេ ។ ៤. បើចាប់សមរាំងស៊ី និងកិចសុខា សង្គ្រាមនឹងកើតមាន ។ ៥. ក្រុមមនុស្សក្នុងបក្សត្រៀមតែឱកាសងើបប្រឆាំងហ៊ុនសែន ។ ៦. មតិសាធានណៈពិភពលោកនឹងគាំទ្រសមរាំងស៊ីតែ១គត់ ។ ៧. មុខមាត់លោកហ៊ុនសែននឹងបាក់នៅចំពោះមុខមេដឹកនាំក្នុង តំបន់ ។ យ៉ាងណាមិញ, ការបង្ហាញមុខនៅចំស្ទឹងមានជ័យ ដែលជាទីមាន ជំលោះគឺជាសញ្ញាចង់បង្ហាញថា បក្សហ៊ុនសែនទទួលស្គាល់ការពិត ហើយ ហើយខ្លួនមិនចង់មានបញ្ហាទៀតទេ ។ (ប្រភព Al Jaszera, Wall Street Journal)
Posted on: Thu, 01 Aug 2013 02:36:25 +0000

Trending Topics



Recently Viewed Topics




© 2015