ក្រុមហ៊ុនប៊ីហ៊ីបគ្លូបល - TopicsExpress



          

ក្រុមហ៊ុនប៊ីហ៊ីបគ្លូបល កម្ពុជា (bHIP Global Cambodia) គឺជាក្រុមហ៊ុនបណ្តាញទីផ្សារអន្តរជាតិមួយរបស់សហរដ្ឋអាមេរិច បានរៀបចំកម្មវិធីបណ្តុះបណ្តាលដៃគូរពាណិជ្ជកម្មរបស់ខ្លួននៅថ្ងៃទី ៧ និង៨ ខែវិច្ឆិការ ឆ្នាំ ២០១៤ ដែលប្រព្រឹត្តិឡើងនៅសណ្ឋាគារ Intercontinental មានសមាជិកសកម្ម ចូលរួមសរុបប្រមាណជាង ៣០០នាក់។ នេះជាលើកទី២ហើយដែលក្រុមហ៊ុនបានបង្កើតវគ្គបណ្តុះបណ្តាលលំដាប់អន្តរជាតិ នៅក្នុងប្រទេសកម្ពុជាយើងដែលក្រុមហ៊ុនដាក់ឈ្មោះកម្មវិធីនេះថា ( សកលវិទ្យាល័យប៊ីហ៊ីបកម្ពុជា) ។ bHIP University of Cambodia លើកទី២ នេះមានការអញ្ជើញចូលរួមភ្ញៀវថ្នាក់ជាតិ និងអន្តរជាតិដូចជាលោក Curtis Broome ( ខឺតធីស ប្រ៊ូម) និងអ្នកស្រី Liza Grossmann ( លីស្សា ក្រូសម៉ាន) ដែលពួកគាត់ជាអ្នកដឹកនាំបណ្តាញទីផ្សារអន្តរជាតិមកពី សហរដ្ឋអាមេរិច , អ្នកស្រី Casey Leadward ( ខេស្សី លីអេដវឺត) ជា Vice Presedent នៃក្រុមហ៊ុន ប៊ីហ៊ីបគ្លូបល និងក្រុមអ្នកដឹកនាំដែលជាគណៈកម្មាធិការអចិន្ត្រៃយរបស់ក្រុមហ៊ុន ប៊ីហ៊ីបគ្លូបល ប្រចាំនៅកម្ពុជា ។ bHIP University of Cambodia បង្កើតឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំនេះដឹងដល់ដៃគូរពាណិជ្ជកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា អោយបានយល់ច្បាស់អំពីសីលធម៌ និងអត្តចរឹកជាអ្នកដឹកនាំ បណ្តាញទីផ្សារ ព្រមទាំងចំនេះដឹងជាច្រើនទៀត ដើម្បីគាំពារអោយអ្នកដែលបានចូលរួមជាដៃគូរពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ពីការធ្វើជំនួញបែបបណ្តាញទីផ្សារ និងសំរេចឲ្យបាននូវប្រវត្តិសាស្ត្រនៃភាពជោគជ័យ ដ៏ពិតប្រាកដរបស់ឧស្សាហកម្មបណ្តាញទីផ្សារនៅក្នុងប្រទេសកម្ពុជា។ តាមរយៈបេសកម្មដ៏មុតស្រួចរបស់ ក្រុមអ្នកដឹកនាំ គឺកសាងធនធានមនុស្សលើមូលដ្ឋាន៤យ៉ាង សំខាន់ៗគឺ ទី១.សុខភាព ២.មិត្តភាព ៣.សមត្ថភាព និង ទី៤គឺ លទ្ធភាព។ យោងតាមប្រសាសន៍ របស់ក្រុមអ្នកដឹកនាំរបស់ក្រុមហ៊ុន ប៊ីហ៊ីបគ្លូបលខេមបូឌា បានអោយដឹងថា ឧស្សាហកម្មបណ្តាញទីផ្សារ គឺជាឧស្សាហកម្មមួយដ៏មានសក្តានុពល ក្នុងការ កសាងធនធានមនុស្សអោយមានគំនិតក្នុងការធ្វើពាណិជ្ជកម្ម ដោយចាប់ផ្តើមពីដើមទុនតិចតួច ហើយពូកគេអាចមានឧកាស កសាងមុខជំនួញជាលក្ខណៈអន្តរជាតិបាន។ ជាក់ស្តែងក្រុមហ៊ុន ប៊ីហ៊ីប គ្លូបលមានសាខាចុះបញ្ជីជាផ្លូវការជាង ៤០ ប្រទេសនៅទូទាំងពិភពលោកក្នុងបណ្តាសហគមន៍អ៊ឺរុប និងអាស៊ីដូចជា សហរដ្ឋអាមេរិច, កាណាដា, អូស្ត្រាលី, អ៊ីស្រាអែល,ហុងកុង, កម្ពុជា, ថៃ,វៀតណាម ....ជាដើម។ ហើយតាមរយៈក្រុមអ្នកដឹកនាំក្រុមហ៊ុន ប៊ីហ៊ីប គ្លូបល កម្ពុជា បានឲ្យដឹងទៀតថាពួកយើងមានចក្ខុវិស័យ និងមានឆន្ទៈរឹងមាំដើម្បីផ្លាស់ប្តូរ ទស្សនៈរបស់សិស្ស និស្សិត បញ្ចវន្ត័ ពីការសិក្សាដើម្បីតែបំរើការងារអោយគេ មកសិក្សាដើម្បីកសាងមុខជំនួញដោយខ្លួនឯង ព្រោះក្រុមហ៊ុនមានលទ្ធភាពផ្តល់ឲ្យពួកគេអាចកសាងមុខជំនួញបាន តាមរយៈការសហការជាដៃគូរចែកចាយរបស់ក្រុមហ៊ុន៕
Posted on: Sat, 22 Nov 2014 11:00:34 +0000

Trending Topics



/a>
खुशखबरी खुशखबरी खुशखबरी
Le Québec raciste? Je ne suis plus si sûr. "Le Québec est la
Dear Potential Business Owner: If you are like me, youve searched

Recently Viewed Topics




© 2015