ក្រុមឧទ្ទាម al Qaeda - TopicsExpress



          

ក្រុមឧទ្ទាម al Qaeda ប្រកាសចូលលុកលុយនៅដែនដីឥណ្ឌា (CNN)៖ នៅក្នុងខ្សែវីដេអូ មានរយៈពេល ៥៥នាទី ក្រុមឧទ្ទាម al Qaeda បានប្រកាសថា ខ្លួននឹងធ្វើការលុកលុយបន្តចូលទៅកាន់ ឧបទ្វីបឥណ្ឌា។ មេដឹកនាំក្រុមឧទ្ទាម al Qaeda ឈ្មោះ Ayman al-Zawahiri បាននិយាយថា «យើងនឹងរំដោះដែនដីរបស់យើង និងស្តារទឹកដីរបស់យើងមកវិញ»។ មេដឹកនាំរូបនេះបានបន្ថែមថា ក្រុមខ្លួនកំពុងប្រមូលផ្តុំក្រុមអ្នកស្ម័គ្រចិត្តគាំទ្រ al Qaeda បន្ថែមទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដេសផងដែរ នេះបើតាមព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញានេះ៕ edition.cnn/video/data/2.0/video/world/2014/09/04/lklv-agrawal-india-al-qaeda.cnn.html
Posted on: Thu, 04 Sep 2014 08:50:09 +0000

Trending Topics



Recently Viewed Topics




© 2015