ខាងក្រោមមនេះ - TopicsExpress



          

ខាងក្រោមមនេះ សកម្មភាពទទួលអំណោយមនុស្សធម៌ របស់ខ្ញុំ ដែលរៀបចំរបាយការណ៍ដោយ ឯក ឧត្តម តាំង សាមឿន ----------------------------- កាកបាទក្រហមកម្ពុជា ទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុន SAIC-GM-Wuling Automobile Co.,Ltd តាមរយៈសមាគមជាតិកាកបាទក្រហមចិន កាលពីល្ងាចថ្ងៃទី ០៧ ខែ សិហា ឆ្នាំ ២០១៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាសនី ហ៊ុនសែន ប្រធានទើបបោះឆ្នោតអាណតិ្តថ្មី បានទទួលជួបសវនកា និងទទួលអំណោយមនុស្សធម៌ពី ក្រុមហ៊ុន SAIC-GM-Wuling Automobile Co.,Ltd តាមរយៈសមាគមជាតិកាកបាទក្រហមចិន ដែលដឹកនាំដោយ លោក Wang Rupeng អនុប្រធាន សមាគមជាតិកាកបាទក្រហមចិន នៅសាលសន្និសិទ្ធចតុមុខ រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូសមាគមជាតិចិន ដែលបានអញ្ចើញចូលរួមកក្នុងមហាសន្និបាតកាកបាទ ក្រហមកម្ពុជា លើកទី ៦ ដែលជាសន្និបាតដ៏មានសារៈសំខាន់របស់ខ្លួន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ក៏បានថ្លែងអំណរគុណចំពោះអំណោយមនុស្សធម៌ ចំនួន ៨០០,០០០ យាន់ របស់ក្រុមហ៊ុន SAIC-GM-Wuling Automobile Co.,Ltd តាមរយៈសមាគមជាតិ កាកបាទក្រហម ចិន ដែលនេះជាកាយវិការប្រកបដោយមនោសញ្ចេតនានៃក្តីស្រលាញ់ និងការរួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជាដែលងាយរងគ្រោះផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានចូលរួមសម្តែងនូវការជួយរំលែកទុកដល់ប្រជាជនចិន និង រដ្ឋាភិបាលចិន ចំពោះគ្រោះទឹកជំនន់ថ្មីៗនេះដែលបានបណ្តាលអោយបាត់បង់ជីវិតជាច្រើន និង ខូចខាតដល់ហេដ្ឋារចនាសម័ន្ធយ៉ាងធ្ងន់ធ្ងរផងដែល។ បន្ថែមពីនេះទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន គូសបញ្ចាស់ថាចំណងមិត្តភាពរវាងសមាគម ជាតិកាកបាទក្រហមកម្ពុជា និងចិន ក៏ដូចជារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គឺបាន ចាប់កំណើតតាំងពីយូរលង់ណាស់មកហើយ ហើយនឹងនៅតែបន្តពង្រឹង និងពង្រីកជាលំដាប់។ តាមរយៈអំណោយមនុស្សធម៌នេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ សមាគមជាតិកាកបាទក្រហមចិន ចំពោះកាកបាទក្រហមកម្ពុជា ដែលអំណោយនេះគឺត្រូវនឹង ពេលដែលប្រជាជនកម្ពុជាបាននឹងកំពុងរងគ្រោះ ដោយសារទឹកជំនន់ជាច្រើនខេត្តនៅទូទាំង ប្រទេស។ ជាកិច្ចឆ្លើយតប លោក Wang Rupeng អនុប្រធាន សមាគមជាតិកាកបាទក្រហមចិន ក៏បាន សម្តែងនូវការអរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានចំណាយនូវពេលវេលាដ៏ មានតំលៃ អនុញ្ញាតទទួលជួបដល់គណៈប្រតិភូចិន និងបានសម្តែងនូវការអបអរយ៉ាងជ្រាលជ្រៅ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានទទួលនូវការទុកចិត្តពីអង្គសន្និបាត ក្នុងការបោះឆ្នោត ជ្រើសជាប្រធានកាកបាទក្រហមកម្ពុជា សារជាថ្នីម្តងទៀត សម្រាប់អាណត្តិទី ៦។ លោក អនុប្រធាន ក៏បានសម្តែងនូវការកោតសរសើរចំពោះសកម្មភាពកាកាបាទក្រហមកម្ពុជា និង សមិទ្ធផលជាផ្លែផ្ការដែលបានទទួលស្គាល់ក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ លោកអនុប្រធាន បានសម្តែងនូវការរីករាយនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមជាតិទាំងពីរ ក្នុងនោះក្នុងការផ្លាស់ប្តូរនូវទស្សនៈកិច្ចគ្នាទៅវិញទៅមក ដើម្បីធ្វើការបែងចែកបទពិសោធន៍រវាង គ្នា ក្នុងការអនុវត្តការងារមនុស្សធម៌អោយកាន់តែបានទាន់ពេលវេលា និងប្រសិទ្ធភាពកាន់ខ្ពស់។ ជាទីបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមប្រជាជនដែលរងគ្រោះ និងងាយរងគ្រោះនៅ ក្នុងទូទាំងប្រទេស សូមថ្លែងនូវអំណរគុណដល់សមាគមជាតិកាកបាទក្រហមចិន និងរដ្ឋាភិបាល ចិន ដែលតែងតែផ្តល់នូវការយកចិត្តខ្ពស់ និងឧបត្ថម្ភគ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ក្នុងវិស័យមនុស្សធម៌ ដែលនេះជាការសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ អត្ថបទដោយ ឯ.ឧ. តាំង សាមឿន
Posted on: Tue, 12 Aug 2014 17:13:22 +0000

Trending Topics



Recently Viewed Topics




© 2015