គាត់ទើសខ្ញុំគ្រប់យ៉ាង - TopicsExpress



          

គាត់ទើសខ្ញុំគ្រប់យ៉ាង ខ្ញុំផូសអីក៏ទើស ខ្ញុំShareអីក៏ទើស និយាយអ្វីក៏ទើស...ទើសសព្វ ទើសគ្រប់ ។ មនុស្សមានសិទ្ធក្នុងការជ្រើសរើស គាត់ស្អប់ខ្ញុំព្រោះខ្ញុំមានជំហរខាងបក្សប្រឆាំង ឯគាត់ខាងបក្សកាន់អំណាច ។ គាត់ជេដៀមដាមខ្ញុំព្រឹកល្ងាច ។ ពេលព្រឹកឃើញទើសជេម្តង ពេលល្ងាចមុនចូលគេងជេម្តងទៀត...។ គាត់កាន់តែទើស កាន់តែជេ គឺមើលទៅគាត់តែតឹងតែង...។ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំមិនខ្លាចអ្នកមើលខ្ញុំខុសទេ ហើយមនុស្សម្នាក់ក៏មិនដួលដោយសារគេជេនោះដែរ ។ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំរក្សាជំហរខ្លួនឯងជានិច្ជលើភាពត្រឹមត្រូវ ទោះខ្ញុំត្រូវឈរម្នាក់ឯងក៏ដោយ ។ គាត់ជេខ្ញុំដោយមិនគិតថាធ្លាប់ស្គាល់គ្នា ក្នុងខណះដែលខ្ញុំមិនដែលអន់ចិត្តចំពោះគាត់កាន់ខាងបក្សប្រឆាំងម្តងណាឡើយ ។ មនុស្សដែលខឹងគឺតែងតែបង្ហាញពីចរិកជាក់ស្តែង ហើយវាជាតារាងពិន្ទុះសំរាប់មនុស្សម្នាឲ្យតំលៃ ។ អគុណដែលប្រាប់ខ្ញុំថាអ្នកជានរណា ។ ការបោះឆ្នោតលើកនេះមិនអត់ប្រយោជន៏ទេ ខ្ញុំបានរៀនមេរៀនមួយទៀត ។ បើមើលឃើញគ្នាហើយ យល់ថាមិនសប្បាយចិត្ត និងតឹងតែងយ៉ាងនេះគឺកុំឃើញគ្នាអី វាជាកត្តាដែលជះឥទ្ធិពលដល់ផ្លូវចិត្តពួកយើង ។ ខ្ញុំសំរេចថាប្លក់អ្នកចោលហើយ បើអ្នកមិនប្លក់ខ្ញុំ ព្រោះថ្ងៃនេះខ្ញុំទ្រាំនឹងពាក្យជេដៀមអ្នកបាន មិនមែនមានន័យថាខ្ញុំនឹងអាចទ្រាំរហូតទេ ព្រោះខ្ញុំគ្រាន់តែជាមនុស្ស មិនមែនទេវតា ។ លាហើយ... ថែរក្សារខ្លួនផង កុំអផ្សុកពេលមិនឃើញខ្ញុំនៅទីនេះ ។ :)
Posted on: Thu, 01 Aug 2013 12:55:14 +0000

Trending Topics



Recently Viewed Topics




© 2015