#គំរូiOS 9 ទាំង - TopicsExpress



          

#គំរូiOS 9 ទាំង ២១ចំណុចដ៏អស្ចារ្យដែលអ្នកនឹកស្មានមិនដល់ Apple ទើបតែបានប្រកាសកំណែប្រែប្រព័ន្ធប្រតិបត្តិការថ្មី iOS 8 មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះលេចចេញគំរូ iOS 9 ផ្ដល់មុខងារពិសេសៗដែលអ្នកប្រើ iOS ទាំងអស់នឹកស្មានមិនដល់។ តើគំរូ iOS 9 នេះគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាទៅ? ១. មានប្រអប់ Search នៅក្នុង Settings គំរូ iOS 9 នេះបានបន្ថែមប្រអប់ Search នៅក្នុង Settings ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងរកមុខងារណាមួយដែលអ្នកចង់មើល។ ២. History នៅក្នុង Settings រាល់ពេលដែលអ្នកបានកំណត់មុខងារណាមួយនៅក្នុង Settings វាតែងតែបន្សល់ទុក History ជានិច្ច។ ដូច្នេះបើសិនជាអ្នកចង់ដឹងថាតើមុខងារណាខ្លះដែលបានបើកកន្លងមក ហើយចង់ Undo វាវិញនោះគ្រាន់តែចុចសញ្ញារូបនាឡិកា (តំណាងឲ្យ History) អ្នកនឹងឃើញមុខងារដែលអ្នកបានកំណត់កន្លងមកមិនខាន។ ៣. Color Look មុខងារថ្មី Color Look នឹងអាចឲ្យអ្នកផ្លាស់ប្ដូរពណ៌លើប៊ូតុងចុច (ON/OFF) ក្នុង Settings, User Interface និង Control Centerទៅតាមចំណូលចិត្ត។ ៤. មុខងារ Night Mode មុខងារ Night Mode នៅក្នុងគំរូ iOS 9 នេះអាចឲ្យអ្នកផ្លាស់ប្ដូរ Background ទៅជាពណ៌ខ្មៅដើម្បីកុំឲ្យចាំងភ្នែកពេលអ្នកចុចទូរសព្ទនៅកន្លែងងងឹតឬក៏ពេលយប់។ ៥. Setting Everywhere អ្នកអាចចូលទៅកាន់ Settings ណាមួយ (App Settings ឬ Privacy Setting) របស់ App នីមួយៗបានយ៉ាងលឿនដោយគ្រាន់តែចុចប៊ូតុង Home ឲ្យជាប់ហើយទាញផ្ទាំង App ដែលជាប់ជា Background (សំដៅទៅលើ App ដែលបានបើករួច) នោះអ្នកនឹងឃើញ App Settings និង Privacy Settings មិនខាន។ ៦. បិទ App ដែលកំពុងដំណើរការតែម្ដងជាការស្រេច លែងពិបាកក្នុងការទាញ App បិទម្ដងមួយៗដូចកាលមុនទៀតហើយ។ ប្រិយមិត្តគ្រាន់តែចុចប៊ូតុង Home ឲ្យជាប់ហើយចុចលើសញ្ញាខ្វែងត្រង់ Start Menu នោះ Background App ទាំងអស់នឹងបិទ។ ៧. មុខងារប្រកបអក្សរនៅក្នុង Siri ពេលដែល Siri មិនយល់ពាក្យដែលអ្នកនិយាយ អ្នកអាចប្រកបអក្សរនោះឲ្យ Siri បាន។ ៨. SpringBoard Display Types អ្នកអាចជ្រើសរើសម៉ូដណាមួយដែលអ្នកចង់បានសម្រាប់ iCon ក្នុង iPhone របស់អ្នកដូចជា Zoomed (ពង្រីក App), Normal (ម៉ូដធម្មតា), និង Round (ម៉ូដមូលស្រដៀងរាង iCon ក្នុង Apple Watch)។ ៩. Language Auto Playlists មុខងារថ្មីក្នុងគំរូ iOS 9 អាចកំណត់ Playlist សម្រាប់បទចម្រៀងជាភាសាអង់គ្លេស បារាំង ថៃ ឬភាសាដទៃផ្សេងទៀតជាច្រើនបានដោយឡែកៗពីគ្នាជាស្វ័យប្រវត្តិ។ ១០. មុខងារថ្មីសម្រាប់ Music អ្នកអាចកំណត់ Settings ណាមួយទៅលើបទចម្រៀងដូចជា ‘Set as Ringtones’, ‘Equalizer’, ‘Sound Mode’ និងមុខងារដទៃផ្សេងទៀត ដោយគ្រាន់តែអូសម្រាមដៃពីក្រោមឡើងទៅលើនៅលើអេក្រង់ដែលកំពុងតែចាក់បទចម្រៀង។ ១១. Smart Sleep Mode Siri នឹង Alert រៀងរាល់ ៥ បទចម្រៀងម្ដងដើម្បីសួរថាតើអ្នកភ្ញាក់ឬនៅ។ បើអ្នកភ្ញាក់ពីដំណេកហើយ អ្នកអាចឆ្លើយតបទៅវិញដោយចុចប៊ូតុងណាមួយលើទូរសព្ទឬលើកាស តែបើគ្មានការឆ្លើយតបពីអ្នកទេ នោះ Siri នឹងបិទចម្រៀងភ្លាម។ ១២. Smart Shuffle Smart Shuffle នឹងស្វែងរកបទចម្រៀងណាមួយនៅលើអ៊ីនធឺណិតដែលអាចតម្រូវនឹងអាកាសធាតុ ពេលវេលា ឬឱកាសពិសេសរបស់អ្នក។ ១៣. New Video Feed មុខងារមួយនេះនឹងច្របាច់បញ្ចូលវីដេអូទាំងអស់ដែលមាននៅក្នុង App (Video Streaming App) ផ្សេងៗលើទូរសព្ទរបស់អ្នកចូលក្នុងតារាងតែមួយ។ ១៤. មុខងារ Lock Screen Clock អ្នកអាចលេងម៉ូដប្លែកៗទៅលើ Lock Screen Clock ដោយរីករាយ ដោយគ្រាន់តែដោនឡូត Software សម្រាប់លេងម៉ូដ Lock Screen Clock ពី App Store។ ១៥. Learn មុខងារនេះនឹងបង្រៀនអ្នកពីការប្រើប្រាស់កម្មវិធីពិសេសៗ (ដូចជា Night Mode ឬតិកនិកក្នុងការប្រើប្រាស់កាមេរ៉ាជាដើម) ដែលមានលើ iPhone ឬ iDevice ផ្សេងទៀតរបស់អ្នក។ ១៦. Support មុខងារ Support ក្នុងគំរូ iOS 9 គឺស្រដៀងគ្នាទៅនឹងមុខងារ Help លើកុំព្យូទ័រដែរ។ វាអាចពន្យល់និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានលើ iDevice របស់អ្នក។ ១៧. Button Control អ្នកអាចផ្លាស់ប្ដូរមុខងារមួយចំនួនទៅលើប៊ូតុង Home បាន។ ១៨. Bug Report ១៩. Accessories មុខងារមួយនេះអាចត្រួតពិនិត្យមើលថាតើគ្រឿងបន្លាស់ណាខ្លះដំណើរការជាមួយ iDevice របស់អ្នកបានត្រឹមត្រូវ។ ២០. Hardware អ្នកប្រើប្រាស់អាចធ្វើតេស្តទៅលើផ្នែក Hardware ផ្សេងៗដូចជា Sensor, Speaker, Mic, Button…ថាតើពួកវាដំណើរការល្អឬអត់? ២១. Genius Bar Genius Bar អាចឲ្យអ្នកជំនាញរបស់ Apple ជុំវិញពិភពលោកដោះស្រាយបញ្ហាមួយចំនួនធំដែលកើតមានលើ iDevice របស់អ្នកបានពីចម្ងាយ ដោយមិនចាំបាច់ឲ្យអ្នកលំបាកទៅហាងទូរសព្ទដើម្បីឲ្យគេជួសជុលឲ្យនោះទេ៕ ចង់ដឹងកាន់តែច្បាស់ពីគំរូ iOS 9 ទាំង២១ ចំណុច សូមទស្សនាវីដេអូខាងក្រោម៖ Like And Share Khmer Like ខ្មែរឡាយខ៍ សុខភាព និង វិទ្យាសាស្ត្រ
Posted on: Thu, 27 Nov 2014 10:33:09 +0000

Trending Topics



Recently Viewed Topics




© 2015