ជនភៀសខ្លួន៖ - TopicsExpress



          

ជនភៀសខ្លួន៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌនៅ ICC នាយករដ្ឋមន្ត្រីអូស្ត្រាលី និងសមាជិកគណរដ្ឋមន្ត្រីជាច្រើននាក់ទៀតកំពុងប្រឈមុខនឹងការចោទប្រកាន់ពីការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដោយសារអូស្ត្រាលី រំលោភសិទ្ធិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ។ គេឃើញ អ្នកនយោបាយអូស្ត្រាលីម្នាក់រៀបចំលិខិតបញ្ជូនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីស្នើសុំអោយស្ថាប័ននេះ បើកស៊ើបអង្កេតបន្ថែម។ នេះបើយោងតាមសារព័ត៌មានThe Guardian។ អ្នកនយោបាយអូស្ត្រាលីម្នាក់ Andrew Wilkie បានប្រកាសថា លោកបានផ្ញើរលិខិតមួយច្បាប់ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីស្នើសុំអោយស្ថាប័នេះបើកការស៊ើបអង្កេតលើករណីរំលោភសិទ្ធិជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោន ដោយរដ្ឋាភិបាលអូស្ត្រាលី។ នៅក្នុងលិខិតនោះ គេឃើញឈ្មោះជនដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនោះ ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott រដ្ឋមន្ត្រីទទួលបន្ទុកជនអន្តោរប្រវេស្តន៍លោក Scott Marrison និងសមាជិកគណរដ្ឋមន្ត្រីអូស្ត្រាលីជាច្រើននាក់ផ្សេងទៀតផងដែរ។ ក្នុងបទសម្ភាសន៍ជាសារព័ត៌មានអង់គ្លេស The Guardian លោក Wilkie ដែលជាសមាជិកសភាឯករាជ្យ បានបញ្ជាក់ថា នៅក្នុងលិខិតមួយច្បាប់នោះមានកំណត់ឈ្មោះជនពាក់ព័ន្ធ ២០នាក់ ក្នុងនោះមានលោក Abbott និងសមាជិកគណរដ្ឋមន្ត្រីរបស់លោក ១៩នាក់ផ្សេងទៀត។ លោកសង្កត់ធ្ងន់ថា ឯកសាររបស់លោកបានប្រើប្រាស់ពាក្យថាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិសម្រាប់សម្គាល់ទង្វើរបស់រដ្ឋាភិបាលលោក Abbott ហើយលោកបានស្នើសុំអោយតុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេបើកការស៊ើបអង្កេតករណីឧក្រិដ្ឋនេះ។ មូលហេតុដែលអ្នកនយោបាយម្នាក់នេះហ៊ានចោទប្រកាន់និងដាក់ពាក្យស្នើសុំអោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាប់បើកការស៊ើបអង្កេត គឺដោយសាររដ្ឋាភិបាលលោក Abbott បានប្រើប្រាស់គោលនយោបាយព្រៃផ្សៃចំពោះជនដែលស្វែងរកសិទ្ធិជ្រកកោនដែលធ្វើដំណើរមកដល់ទឹកដីអូស្តាលី។ ពួកគេភាគច្រើនទទួលរងការឃុំឃាំង ការវាយដំ និងបញ្ជូនពួកគេទៅទីកន្លែងផ្សេងដែលមានគ្រោះថ្នាក់ ដូចជាការបញ្ជូនជនភៀសខ្លួនទៅកាន់ប្រទេស Nauru និងប៉ាពូញូវហ្គីណេ ជាដើម។ ស្របពេលជាមួយគ្នានេះដែរ លោក Wilkie បានលើកយកលិខិតបទដ្ឋានអន្តរជាតិមួយចំនួនដើម្បីជាសម្អាង ដោយលោកចាត់ទុកគោលនយោបាយរដ្ឋាភិបាលលោក Abbott ជាគោលនយោបាយរំលោភលើអនុញ្ញាស្តីពីជនភៀសខ្លួន ស្តីពីសិទ្ធិកុមារ និងស្តីពីសិទ្ធិស៊ីវិលនិងនយោបាយថែមទៀតផង។ យ៉ាងណាក៏ដោយលោកបានសារភាពថា លោកមិនចង់ស្នើសុំអោយតុលាការកាត់ទោសរដ្ឋាភិបាលខ្លួនឯងឡើយ ប៉ុន្តែលោកបង្ខំចិត្តដោយសារតែលោកមិនបានឃើញការផ្លាស់ប្តូរឥរិយាបទ និងដោះស្រាយបញ្ហាទាំងអស់ខាងលើអោយបានល្អប្រសើឡើយ។ ប៉ុន្តែ គេមិនទាន់ដឹងនៅឡើយទេថា ស្ថាប័នរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងពិចារណា និងសម្រេចអោយមានការស៊ើបអង្កើតលើករណីរំលោភសិទ្ធិមនុស្សដោយរដ្ឋាភិបាលអូស្ត្រាលី តាមលិខិតស្នើសុំរបស់អ្នកនយោបាយអូស្ត្រាលីនេះដែរឬអត់ទេ៕ អត្ថបទចុះផ្សាយនៅថ្ងៃ 23-10-2014 7:30 pm) | ដោយ សៅ ផលនិស្ស័យ m.thmeythmey/index.php?page=detail&ctype=article&id=19516&lg=kh&#detail_block_read
Posted on: Fri, 24 Oct 2014 02:38:27 +0000

Trending Topics



Recently Viewed Topics




© 2015