ជំងឺរាគ (Porcine epidemic diarrhoea or - TopicsExpress



          

ជំងឺរាគ (Porcine epidemic diarrhoea or PED) បង្ករឡើងដោយវ៊ីរុសម្យ៉ាងឈ្មោះ Porcine epidemcic diarrhea virus ក្នុងក្រុម coronavirus ភាគច្រើនជម្ងឺនេះភាគច្រើនផ្ទុះនៅរដូវត្រជាក់ ចាប់ពីខែរ ធ្នូដល់មករា រោគសញ្ញាសំខាន់មានពីរសណ្ឋាន៖ ១. កូនជ្រូក នៅអាយុក្រោម ៥សប្តាហ៍ រាគ ប្រភេទរាវៗខ្លាំង បាត់បង់ជាតិទឹក កូនជ្រូកងាប់លឿន ដោយមិនបង្ហាញរោគសញ្ញាអ្វីឡើយ តែពេលខ្លះមានអាការឈឺពោះ។ ២. សត្វជ្រូកគ្រប់អាយុ រាគ លាយទឹក ហើយដែលជាពិសេសមានចំនួនច្រើន តែអត្រាស្លាប់មានភាគច្រើននៅលើសត្វដែលក្មេង។ ប្រសិនបើសត្វជ្រូករាគមានចំនួនតិច វាអាចមកពីដោយសារចំណី ឬបណ្តាលមកពីជំងឺបង្កឡើងដោយបាក់តេរី។ មិនមានឱសថព្យាបាលឡើយ វ៉ាក់ស៊ាំងអាចបង្កើតភាពស៊ាំ ទល់នឹងជំងឺរាគអោយសត្វជ្រូកយើងបាន។ ប្រភេទវ៉ាក់ស៊ាំងដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជម្ងឺនេះគឺវ៉ាក់ស៊ាំងដែលប្រើប្រាស់តាមមាត់ ដែលក្នុងនោះមានក្រុមហ៊ុនជាច្រើនបានផលិត។ សំគាល់ ប្រភេទវ៉ាងស៊ាំង ការពារជម្ងឺ PED ដែលផលិតនៅប្រទេសអ៊ឺរ៉ុបអាច មិនមានប្រសិទ្ធភាពសម្រាប់ការពារជម្ងឺ PED នៅអាស៊ី ព្រោះដោយសារការវិវត្តន៍របស់វីរុស។ វិធីការពារសំខាន់ត្រូវធ្វើជីវៈសុវត្តិភាព។(ត) download.springer/static/pdf/544/art%253A10.1007%252Fs11262-012-0713-1.pdf?auth66=1421319669_332f45497c3351af30d0311db01c2278&ext=.pdf
Posted on: Thu, 15 Jan 2015 11:26:50 +0000

Trending Topics



br>
A man is in a hotel lobby. He wants to ask the clerk a
INDONESIA BS SPT BRAZIL & ARGENTINA Kebanyakan pemain2 berbakat

Recently Viewed Topics




© 2015