តើធ្វើដូចម្តេចទើបដឹងថា - TopicsExpress



          

តើធ្វើដូចម្តេចទើបដឹងថា កុំព្យូទ័រឆ្លងមេរោគ? មេរោគ គឺជាកម្មវិធី ឬជា Script តូចមួយដែលត្រូវបានឆ្លងចូលទៅក្នុងកុំព្យូទ័ររយៈការប្រើប្រាស់ឧបកណ៍មួយចំនួនដូចជា Flash, Memory Card, Diskette ឬក៏ External Hard Disk ជាដើម ដោយគ្មានការប្រុងប្រយ័ត្ន ហើយវាចាប់ផ្តើមដំណើរការដោយខ្លួនឯងដោយគ្មាន ការអនុញ្ញាតទៅតាមប្រភេទមេរោគដែលត្រូវបានបង្កើតឡើង ។ ប្រសិនបើមេរោគ ឆ្លងចូល ទៅក្នុងកុំព្យូទ័រវាបានបង្ករឲ្យកុំព្យូទ័រយើង មានបញ្ហាមួយចំនួនដូចជា ចូលទៅលុបឯកសារដែលផ្ទុកនៅក្នុងកុំព្យូទ័រ, លុបកម្មវិធី ដែលមាននៅក្នុងកុំព្យូទ័រ ហើយក៏មានប្រភេទមេរោគ ខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមានសមត្ថភាព និងឥទ្ធិពលយ៉ាងខ្លាំង រហូតឈានដល់ការបំផ្លាញ Hardware ដែលមាននៅក្នុងកុំព្យូទ័រតែម្តង ។ ចំណែកឯប្រភេទ មេរោគខ្លះទៀតវិញ គឺវាគ្រាន់តែផ្តល់ការរំខានតិចតួចប៉ុណ្ណោះ ដូចជា កាត់បន្ថយល្បឿនកុំព្យូទ័រ ឧស្សាហ៍បង្ហាញផ្ទាំង Message Error មិនអាចស្តាប់ចម្រៀង និងថតចម្លងឯកសារ បានព្រមទាំងមានបញ្ហាជាច្រើនទៀតដែលមិនអាចរៀបរាប់អស់បាន ។ ដើម្បីឲ្យស្របទៅនឹងចំណងជើងនៃប្រធានបទខាងលើថា តើធ្វើដូចម្តេចទើបដឹងថាកុំព្យូទ័រឆ្លងមេរោគ? ខ្ញុំសូមណែនាំវិធីសាស្ត្រខ្លះៗ ដែលអាចឲ្យយើងដឹងថា កុំព្យូទ័ររបស់យើងបានឆ្លងមេរោគ ឬអត់ ។ ១. កុំព្យូទ័រកាន់តែយឺតទៅៗ ល្បឿនកុំព្យូទ័រកាន់តែយឺតទៅៗ គឺកត្តាមួយដែលអាចបង្កឡើងដោយមេរោគផងដែរ ប៉ុន្តែវាមិនមែនសុទ្ធតែបង្កឡើងដោយមេរោគសុទ្ធសាធនោះដែរ ជួនការអាច បណ្តាល មកពី កុំព្យូទ័រ របស់លោកអ្នកចាស់ សមត្ថភាពមិនដល់កម្មវិធីដែលបានដំឡើង ឬក៏បណ្តាលមកពី Hardware មានបញ្ហាដូច្នេះដើម្បីឲ្យដឹងកាន់តែច្បាស់នូវបញ្ហាទាំងនេះសូមមើលខាងក្រោមៈ - ត្រួតពិនិត្យមើល Hardware គឺយើងត្រួតពិនិត្យមើលថាតើវាមានទំហំប៉ុន្មាន ហើយ Hardware ដែលត្រួតពិនិត្យនោះមានដូចជា RAM, (Hard Disk), CPU និង VGA ជាដើម ។ ដើម្បីចូលទៅពិនិត្យមើលសូមចុច Start –> Run រួចវាយពាក្យ dxdiag រួចចុច Enter ឬ Ok ពេលនោះវានឹងបង្ហាញរូបដូចខាងក្រោមៈ ចំណាំៈ វិធីខាងលើវា មិនបង្ហាញព័ត៌មានដែលទាក់ទងទៅនឹង Hardware ទេ ប្រសិនបើចង់មើល ថា Hardware មានទំហំប៉ុន្មាន សូមចូលទៅក្នុង Widows Explorer ឬចុចនៅលើMy Computer រួចម៉ៅ ស្តាំ(Right Click) លើ Drive ទាំងអស់ដែលមាននៅក្នុងកុំព្យូទ័រលើកលែងតែ Drive CD-Rom បន្ទាប់មកធ្វើការបូកសរុបទំហំរបស់ Drive ទាំងអស់បញ្ចូលគ្នាជាការស្រេច ។ - លុបកម្មវិធីដែលមិនចាំបាច់ចោល គឺមានន័យថានៅពេលលោកអ្នកបានតំឡើងកម្មវិធីច្រើនចូលទៅក្នុងកុំព្យូទ័រ វាក៏បណ្តាលឲ្យកុំព្យូទ័រដើរយឺតផងដែរ ជាពិសេសកម្មវិធីដែលមានទំហំធំ ។ ដើម្បីលុបកម្មវិធីដែលមិនចាំបាច់ យើងត្រូវចុច Start –> Setting –> Control Panel –> Add or Remove programs ពេលនោះវានឹងបង្ហាញផ្ទាំងមួយ រួចជ្រើសរើសកម្មវិធីណាដែលអ្នកគិតថាវាមានទំហំធំ បណ្តាលឲ្យកុំព្យូទ័រដើរយឺត និងឥតប្រយោជន៍មិនសូវប្រើប្រាស់ ។ - រៀបចំឯកសារឲ្យមានសណ្តាប់ធ្នាប់ៈ ប្រសិនបើកុំព្យូទ័រអ្នកពោរពេញទៅដោយឯកសារច្រើន នោះក៏អាចបង្កឲ្យកុំព្យូទ័រដើរយឺតផងដែរ ដូច្នេះលោកអ្នកត្រូវរៀបចំទុកដាក់វាដោយធ្វើ Defragment ។ ដើម្បីធ្វើវាបាន ចូលទៅកាន់ Start -> All programs à Accessories -> System Tool –>Disk Defragmenter ។ បញ្ជាក់ៈ ប្រសិនបើលោកអ្នកអនុវត្តជំហានខាងលើរួចរាល់ហើយ ប៉ុន្តែកុំព្យូទ័រនៅតែមានល្បឿនយឺតទៀត នោះបញ្ជាក់ថាកុំព្យូទ័ររបស់លោកអ្នកពិតជាត្រូវបានវាយប្រហារដោយមេរោគហើយ ។ ២. កុំព្យូទ័រតែងតែ Restart ដោយខ្លួនឯង កុំព្យូទ័រ គឺជាឧបករណ៍មួយដ៏ឆ្លាតវៃជាទីបំផុត ប៉ុន្តែទៅបីជាមានភាពឆ្លាតវៃយ៉ាងណាក៏ដោយ ក៏វាអាចដំណើរការទៅបានលុះត្រាតែមានមនុស្សជាអ្នកបញ្ជាវា បើមិនដូច្នោះទេ វាពិតជាមិន អាចធ្វើការងារអ្វីបានទាំងអស់ ហាក់ដូចជាដុំដែកមួយអញ្ចឹង ។ ហើយប្រសិនបើកំពុងប្រើប្រាស់ កុំព្យូទ័រស្រាប់តែវា Restart ដោយខ្លួនវា គឺវា Restart ដោយខ្លួនវាបែបនេះក្នុងរយៈពេល ២ ទៅ៣ នាទីម្តង ។ ដើម្បីដឹងថា បញ្ហាដូចខាងលើអ្នកត្រូវត្រួតពិនិត្យមើលដូចជា - ត្រួតពិនិត្យមើល RAM ព្រោះ RAM ក៏ជាបញ្ហាអាចបណ្តាលធ្វើឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។ - ត្រួតពិនិត្យមើលកម្មវិធីដែលបានតំឡើង ព្រោះកម្មវិធីមួយចំនួនក្រោយពេលតំឡើងចូលទៅក្នុងម៉ាស៊ីន វាក៏អាចមានការប៉ះទង្គិចជាមួយ Hardware នៅក្នុងម៉ាស៊ីន នេះក៏ជាកត្តាធ្វើឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។ ក្រោយពីលោកអ្នកត្រួតពិនិត្យរួចរាល់ហើយ កុំព្យូទ័រនៅតែ Restart ទៀតនោះ បញ្ជាក់ថាកុំព្យូទ័ររបស់ត្រូវបានវាយប្រហារដោយមេរោគហើយ ។ ៣. តែងតែបង្ហាញផ្ទាំង Error Message កុំព្យូទ័រលោកអ្នកតែងតែបង្ហាញផ្ទាំង Error Message នោះក៏មិនប្រាកដថា អាចបណ្តាលមកពីមេរោគនោះទេ ព្រោះពេលខ្លះប្រសិនបើកុំព្យូទ័រឧស្សាហ៍ត្រូវបានបិទដោយមិនត្រឹមត្រូវ វាអាចបណ្តាលឲ្យបាត់ File របស់ Windows ដូច្នេះវាក៏បង្ហាញផ្ទាំង Error Message នេះឡើង ។ ដើម្បីសដឹងថាបញ្ហានេះជាមេរោគ ឬអត់នោះ លោកអ្នកត្រូវតែ Repair Windows ដើម្បីឲ្យវា Copy File ដែលបានបាត់ចូលទៅកាន់ទីតាំងដើមវិញ ។ នៅពេលលោកអ្នក Repair រួចរាល់ហើយ នៅតែមានបញ្ហាផ្ទាំង Error Message កើតឡើង នោះកុំព្យូទ័ររបស់ អ្នកប្រាកដ ជាត្រូវបាន វាយប្រហារដោយមេរោគផងដែរ ។ ៤. មិនអាចប្រើប្រាស់ ឬ Copy ឯកសារចូល Hard Drive បាន ប្រសិនបើកុំព្យូទ័រលោកអ្នកមិនអាចបើក ឬ copy ឯកសារចូល Hard Drive បាន នោះវាជាកត្តាមួយដែលពិបាកបំផុត ព្រោះ Drive គឺជាកន្លែងសម្រាប់ផ្ទុកនូវរាល់បណ្តុំព័ត៌មា ន ដែលទាក់ទងទៅនឹងកុំព្យូទ័រទាំងអស់ ។ ប៉ុន្តែករណីលោកអ្នកមិនអាចចូលទៅប្រើប្រាស់បាននោះ មិនប្រាកដថា វាបណ្តាលមកពីមេរោគនោះទេ ព្រោះហេតុអ្វី? ព្រោះឥឡូវនេះមានកម្មវិធីជា ច្រើនដែល អាច Lock ដើម្បីបន្ថែមសុវត្ថិភាពទៅឲ្យ Drive ឬតាមវិធីដែលមានស្រាប់នៅក្នុង កុំព្យូទ័រដូចជា ការប្រើប្រាស់ Group Policy ឬ Regedit ជាដើម ។ ៥. មិនអាចបើកកម្មវិធីមកដំណើរការបាន មានប្រភេទមេរោគខ្លះនៅពេលដែលវាឆ្លងចូល ទៅក្នុងកុំព្យូទ័រហើយ វាបានចូលទៅបំផ្លាញFile ដំណើរការកម្មវិធី ទាំងឡាយដែល បាន ដំឡើងចូលទៅក្នុងកុំព្យូទ័រ ។ ដូច្នេះប្រសិនបើលោកអ្នកជួបនូវបញ្ហាដូចនេះមែននោះ កុំព្យូទ័ររបស់អ្នកប្រាកដជាត្រូវបានវាយប្រហារដោយមេរោគហើយ ។ ៦. មិនអាច Print ឯកសារបាន ប្រសិនបើអ្នកមិនអាច Print ឯកសារបាន សូមពិនិត្យមើល Printer និង Drive Printer ឲ្យបានត្រឹមត្រូវជាមុនសិន ប្រសិនបើវាគ្នាបញ្ហាអ្វីទេ នោះមានន័យថា បញ្ហាដែលអ្នកមិនអាច Print ឯកសារបាន នោះបណ្តាលមកពីការវាយប្រហារដោយមេរោគហើយ ។ ៧. ទំហំឯកសារកាន់តែធំខុសពីធម្មតា មេរោគខ្លះក្រោយពីពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់កុំព្យូទ័រនោះទេ វាគ្រាន់តែចូលទៅបង្កើនទំហំឯកសារដែលវាបានរក្សារទុកនៅក្នុងកុំព្យូទ័រតែប៉ុណ្ណោះ ។ ៨. ឧស្សាហ៍លោតផ្ទាំងខ្មៅមករំខាន ប្រភេទមេរោគខ្លះទៀត នៅពេលដែលវា បានឆ្លងចូលទៅ ក្នុងកុំព្យូទ័រហើយ វាតែងតែលោតផ្ទាំងខ្មៅ មករំខាន ហើយនៅពេលដែលលោកអ្នកបើកមើល Website ឬក៏កម្មវិធីទាំងឡាយណាដែលទាក់ទងទៅនឹងមេរោគ ហើយមេរោគប្រភេទនេះ នឹងបិទ Website ឬកម្មវិធីនោះចោលភ្លាម ។ មេរោគប្រភេទនេះអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត ប្រសិនបើវាឆ្លងចូលកុំព្យូទ័រគឺមានការពិបាកកំចាត់វាជាទីបំផុត ។ ៩. មិនអាចបង្ហាញ File និង Folder ដែលលាក់ខ្លួនបាន Hidden File and Folder គឺជាប្រភេទឯកសារម្យ៉ាងរបស់ Windows ដែលត្រូវបានលាក់ ខ្លួននៅក្នុងកុំព្យូទ័រដើម្បីជៀសវាងការប៉ះទង្គិចណាមួយដោយចៃដន្យ ។ ប៉ុន្តែមានករណីមួយចំនួនដែល អ្នកចាំបាច់ត្រូវការប្រើប្រាស់ឯកសារប្រភេទនេះ ។ ដើម្បីចូលបើកវាឲ្យដំណើរការ ចូលទៅក្នុង windows Explorer រួចចុច Tool Menu រួចហើយចុចជ្រើសរើស Folder Option នៅពេលនោះ វានឹងបង្ហាញផ្ទាំងមួយ បន្ទាប់មកចុច Tab View។ ក្រោយមកលោកអ្នកត្រូវយក Mouse ចុចលើពាក្យ Show hidden file and folder ដូចរូបខាងលើ រួចចុចប៊ូតុង Ok នៅពេលនោះអ្នកនឹងឃើញឯកសារ និង Folder ដែលបានលាក់ត្រូវបានបង្ហាញឡើង ។ ប៉ុន្តែអ្វីដែលអ្នកចាប់អារម្មណ៍នោះ គឺក្រោយពីអ្នកបានកំណត់ដូចខាងលើ រួចរាល់ហើយ បែរជាឯកសារ និង Folder ទាំងឡាយមិនបានបង្ហាញឡើងមកទេ ហើយនៅពេលអ្នក ចូលទៅក្នុង Folder Option ម្តងទៀត ស្រាប់តែចំណុច Show hidden files and folders ១០. មិនអាចបើកតួនាទីរបស់ Folder Option និង Task Manager បាន ១១. បាត់ឯកសារ Office ឯកសារ Audio និងឯកសាររូបភាព មេរោគប្រភេទនេះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ ប្រាកដជាធ្លាប់ជួបប្រទះនូវបញ្ហានេះជាញឹកញាប់ហើយ ព្រោះថា មេរោគប្រភេទខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រហើយ វាបានចូលទៅបំផ្លាញឯកសារមួយចំនួនចោលតែម្តង ។ ១២. ម៉ោង និងកាលបរិច្ឆេទ ថ្ងៃខែឆ្នាំកុំព្យូទ័រ Error បញ្ហានេះលោកអ្នកត្រូវត្រួតពិនិត្យមើលថ្ម CMOS អ្នកសាកល្បងដូរវាសាកមើល ប្រសិនបើដូរហើយនៅតែមាន Error ទៀត ម៉ោង និង ថ្ងៃខែឆ្នាំតែងដើរមិនត្រូវ នោះបញ្ជាក់ថា កុំព្យូទ័ររបស់លោកអ្នកត្រូវបានវាយប្រហារដោយមេរោគហើយ ។
Posted on: Sun, 14 Sep 2014 15:26:52 +0000

Trending Topics



Recently Viewed Topics




© 2015