ធីលូតកម្ពស់ Sunday, January 13, 2013 - TopicsExpress



          

ធីលូតកម្ពស់ Sunday, January 13, 2013 កុមារ, ចំណេះដឹងទូទៅ តើអ្នកធ្លាប់់ត្រូវបានទទួលការចំអកលែងអំពីកម្ពស់អ្នកដែរឫ ទេ? តើអ្នកធ្លាប់គិតចង់លូតកម្ពស់ថែមបន្តិចទៀតដែរឫទេ? បើសិនជាចំលើយរបស់អ្នកគឺ បាទ ឫក៏ចា៎នោះ ដូច្នេះវាគឺជាពេលវេលាមួយដែលអ្នកត្រូវតែធ្វើការស្វែងយល់ អំពី វិធីគន្លឹះខ្លះៗដែលទាក់ទងទៅនឹងការលូតកម្ពស់ ។ ប៉ុន្តែ វិធីទាំងនេះអាចនឹងមានប្រសិទ្ធិភាពខ្ពស់ លុះត្រាតែអ្នកថិតនៅក្នុងវ័យកំពង់លូតលាស់ ដែលមានអាយុចាប់តាំងពី វ័យកុមារ រហូតទៅដល់ អាយុ ២៥ឆ្នាំសំរាប់បុរស និង ចាប់ពីវ័យកុមារ រហូតទៅដល់ អាយុ ២១ឆ្នាំសំរាប់ស្រ្តី។ វិធីណែនាំ ១. ត្រូវទទួលទានទឹកដោះគោក្នុងមួយថ្ងៃបីដងគឺ៖ ពេលព្រឹក ពេលរសៀល និងពេលល្ងាច ។ ប៉ុន្តែសូមទទួលទានក្នុងបរិមាណមួយដែលសមល្មម កុំទទួលទានច្រើនហួសពេកព្រោះបើទទួលទានច្រើនពេក សារពាង្គកាយរបស់អ្នកពុំអាចស្រូបយកសារធាតុចញ្ចឹមទាំងអស់នោះបាន ល្អនោះទេ ។ ២. គួរ ទទួលទានវីតាមីនបំប៉នដល់សុខភាពឲ្យបានច្រើនមុខនៅពេលព្រឹក ព្រលឹម ។ ដើម្បីប្រាកដថាសារពាង្គកាយរបស់អ្នកនឹងទទួលបានសារធាតុចិញ្ចឹម គ្រប់គ្រាន់ដើម្បីធ្វើដំណើរការ និងសំរាប់សារធាតុចិញ្ចឹមដែលនៅសល់នឹងជួយដល់សារពាង្គកាយរបស់ អ្នកក្នុងការពន្លូតកម្ពស់ ។ ៣.ត្រូវទទួលទានដំណេកឲ្យបានចាប់ពី ៨ ទៅ ១០ម៉ោងក្នុងមួយថ្ងៃ ហើយជាពិសេសគួរចូលគេងមុនម៉ោង១២យប់ ។ ចំពោះក្មេងតូចៗ(១០‍-១៥ឆ្នាំ)គួរតែគេងឲ្យបាន ១០ម៉ោងក្នុងមួយថ្ងៃ ។ ហើយចំពោះក្មេងជំទង់(១៥‍-២០ឆ្នាំ)គួរតែគេងឲ្យបាន ៩ម៉ោងក្នុងមួយថ្ងៃ រីឯចំពោះមនុស្សពេញវ័យ(២០‍-២៥ឆ្នាំ)វិញគួរតែគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ។ ៤.គួរធ្វើលំហាត់ប្រាណណាដែលមានភាពយឺត ឫក៏ពន្លាតដងខ្លួនរបស់អ្នកមានដូចជា៖ Pull Up, Lat Pull Down, Lower Back Extension, Hanging Crunch, Hanging Leg Raise ។ល។ ដែលមានរូបភាពបង្ហាញជូននៅខាងក្រោម ។ ៥.គួរ ចូលរួមលែងកីឡាណាដែលតម្រូវឲ្យមានការឈោង ឫក៏លោតហក់មានដូចជា៖ បាល់បោះ បាល់ទះជាដើម ។ នៅពេលដែលអ្នកលែងបាល់បោះ អ្នកគួរព្យាយាមលោតត្រដាងខ្លួនឲ្យបានច្រើនដង ព្រោះធ្វើរបៀបនេះវាអាចជួយពន្លូតកម្ពស់របស់អ្នកបាន ។ ហើយជាការប្រសើរគួរតែលែងជាមួយនឹងបុគ្គលដែលមានកម្ពស់ខ្ពស់ៗ ព្រោះវាអាចដាស់សតិអារម្មណ៍អ្នកឲ្យចង់ខ្ពស់ដូចពួកគេអញ្ចឹង ដែរ នេះបើយោងទៅតាមចិត្តវិជ្ជាសង្គម ។ ៦. ចំពោះបុរស និងស្រ្តីមិនត្រូវធ្វើការសេពកាមដោយប្រើដៃឲ្យលើសពីមួយដង ក្នុងមួយខែឡើយ ព្រោះបើប្រព្រឹត្តច្រើនពេកវាអាចបណ្តាលឲ្យខ្លួនប្រាណរបស់អ្នក បាត់បង់នូវសារធាតុចិញ្ចឹមជាច្រើន ។ នៅក្នុងពេលដែលអ្នកបញ្ចេញទឹកកាមសារធាតុចញ្ចឹមផ្សេងៗក៏ហូរ ចេញមកក្រៅជាមួយ នឹងទឹកកាមផងដែរ ។ ដូច្នេះប្រសិនបើសារពាង្គកាយរបស់អ្នកពុំត្រូវបានទទួលសារធាតុ ចញ្ចឹមឲ្យបានគ្រប់គ្រាន់នោះទេ វាក៏ពុំអាចធ្វើការលូតកម្ពស់បានដែរ ។ រីឯស្រ្តីគួរកុំធ្វើការបំបៅដោះដល់ទារកនៅក្នុងអំឡុងពេលដែល កំពុងលូតកម្ពស់ ពីព្រោះសារធាតុចញ្ចឹមជាច្រើននឹងហូរចេញមកក្រៅសារពាង្គកាយ ក្នុងពេលធ្វើការបំបៅទារក ប៉ុនែ្តប្រសិនបើអ្នកត្រូវតែធ្វើការបំបៅទារក សូមធ្វើចុះតែគួរទទួលទានសារធាតុបំប៉នដែលមាននៅក្នុងអាហារឲ្យបាន គ្រប់គ្រាន់ ។ (ប្រភព៖ehow) ដោយ គំនិត Email This BlogThis! Share to Twitter Share to Facebook Newer Post Older Post Home ទំនាក់ទំនងយើងខ្ញុំតាម TwitterFacebookGoogle PlusLinkedInRSS FeedEmail អត្ថបទពេញនិយម ចំណាត់ក្រុមអត្ថបទ អត្ថបទអានច្រើនបំផុត ធ្វើយ៉ាងណា ទើបមានកម្ពស់បែបធម្មជាតិ ខ្ពស់ជាងធម្មតា? ជំងឺដំបៅក្រពះកើតមកពីអ្វី? តើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ? វិធីលូតកម្ពស់ ហេតុអ្វីឈាមច្រមុះ ? តើជាជំងឺ ? ធ្ងន់ធ្ងរឬទេ ? ក្រុមអត្ថបទ កុមារ (11) ចំណេះដឹងទូទៅ (100) ជម្ងឺទូទៅ (25) ជម្ងឺផ្លូវចិត្ត (3) ថ្នាំពេទ្យ (2) បន្លែ (10) បន្លែផ្លែឈើ (4) ផ្លែឈើ (8) រោគបុរស (5) វីតាមីន (10) សង្គ្រោះបឋម (2) ស្ត្រី (11) ឳសថ (14) ឳសថបុរាណ (4) ចំណាត់ក្រុមអត្ថបទ កុមារ (11) ចំណេះដឹងទូទៅ (100) ជម្ងឺទូទៅ (25) ជម្ងឺផ្លូវចិត្ត (3) ថ្នាំពេទ្យ (2) បន្លែ (10) បន្លែផ្លែឈើ (4) ផ្លែឈើ (8) រោគបុរស (5) វីតាមីន (10) សង្គ្រោះបឋម (2) ស្ត្រី (11) ឳសថ (14) ឳសថបុរាណ (4) អត្ថបទតាមខែ ភ្ញៀវចូលទស្សនា Flag Counter មន្ទីរពេទ្យគន្ធបុបា្ផ មន្ទីរពេទ្យគន្ធបុបា្ផ 14
Posted on: Thu, 25 Dec 2014 07:21:34 +0000

Recently Viewed Topics




© 2015