បណ្ឌិតសុខ ទូចហ្នឹង - TopicsExpress



          

បណ្ឌិតសុខ ទូចហ្នឹង គួរអោយស្អប់ណាស់។ វិទ្យុ RFA អាស៊ីសេរី របស់វៀតណាមមកសម្ភាសន៏ អំពីការលំបាក របស់និស្សិតខ្មែរ ដែលរៀននៅវៀតណាម គឺដោយសារវៀតណាម បើកប្រាក់ខែ មិនទៀងទាត់ ដែលធ្វើអោយពួកយើងនៅទីនេះ ដាច់លុយចាយ។ តែគាត់បែរជានិយាយថា និស្សិត ដែលទៅរៀននៅបរទេស គឺត្រូវធ្វើវិនិយោគជាមួយគ្រួសារ គឺត្រូវតែយកលុយផ្ទះចាយ។ គាត់មិនបាននិយាយ សុំអោយខាងវៀតណាម ជួយសម្រួលទេ តែគាត់បែរជាដាក់បន្ទុកនេះ អោយនិស្សិតខ្មែរ ជាអ្នកទទួលខុសត្រូវវិញ គឺថា បើសិនជាខាងវៀតណាមបើកលុយយឺតពេល គឺខាងនិស្សិតយើង ត្រូវយកលុយខ្លួនឯងចាយទៅ។ គាត់គួរណាស់តែថា សុំអោយវៀតណាម ជួសម្រួល ដើម្បីអោយនិស្សិតស្រួលរស់នៅ ស្រួលក្នុងការចាយវាយខ្លះ គឺល្អជាង។ តែមិនដឹងយ៉ាងម៉េចកើត? ពេលដាច់លុយ ចំពេលប្រលងវិញ គឺបញ្ហាមិនតូចទេ។ rfa.org/vietnamese/in_depth/cbd-studen-in-vn-complaint-subsis-qv-12052012140631.html
Posted on: Tue, 16 Jul 2013 05:58:46 +0000

Trending Topics



Recently Viewed Topics




© 2015