បរិស្ថានវិទូ៖ - TopicsExpress



          

បរិស្ថានវិទូ៖ អំបូរថ្មីចំនួន៥ប្រភេទនៃស្វាSakiត្រូវបានរកឃើញ(វគ្គ១) យោងតាមការរកឃើញថ្មីពីលោកបណ្ឌិត Laura Marsh បរិស្ថានវិទូនៃវិទ្យាស្ថានអភិរក្សសកលដែលមានមូលដ្ឋាននៅSanta Fe បានបង្ហាញឱ្យដឹងថា អំបូរថ្មីចំនួន៥ប្រភេទនៃពពួកក្រុមPuthecia របស់ស្វាSaki ដែលមានប្រភពមកពីប្រទេសប្រេស៊ីល ប្រទេសបូលីវី និងប្រទេសប៉េរ៉ូ ត្រូវបានរកឃើញបន្ថែមទៀត។ ស្វាSaki ត្រូវបានគេដាក់ឈ្មោះម្យ៉ាងទៀតថា ស្វាហោះ ដោយសារតែពួកគេអាចធ្វើលោតបំលាស់ទីពីចុងឈើមួយទៅចុងឈើមួយទៀតបានរហូតដល់ទៅប្រវែងចំនួន៩ម៉ែត្រ។ ១/ ស្វា Ryland’s bold-faced saki (Pithecia rylandsi): ឈ្មោះរបស់ស្វាRyland’s bold-faced saki (Pithecia rylandsi) ត្រូវបានផ្តល់ដោយលោកបណ្ឌិត Anthony Rylands អ្នកវិទ្យាសាស្រ្តស្រាវជ្រាវជាន់ខ្ពស់នៃអង្គការអភិរក្សអន្តរជាតិ។ កំឡុងពេលដែលនៅតូច ស្វាឈ្មោលRyland’s bold-faced saki មានពណ៌ខ្មៅលាយជាមួយពណ៌ស្កូវ និងពណ័សខ្លះៗ។ ក៏ប៉ុន្តែនៅពេលដែលពួកគេចាស់ទៅគឺរោមរបស់ពួកគេទាំងស្រុងត្រូវបានគ្របដណ្តប់ដោយពណ៌ស រួមទាំងរោមដៃ និងរោមជើងផងដែរ។ រីឯស្វាញីRyland’s bold-faced sakiវិញ គឺនៅពេលដែលពួកគេធំពេញវ័យ គឺពួកគេមានដុះរោមពណ៌សនៅលើថ្ងាសដូចស្វាឈ្មោលដែរ ដែលជាមូលហេតុធ្វើឱ្យមនុស្សពិបាកនឹងសន្និដ្ឋានទៅលើប្រភេទឈ្មោល ឬក៏ប្រភេទញី។ ព័ត៌មានលម្អិត Link: bbc/news/science-environment-25231555 sci-news/biology/science-five-new-species-saki-monkeys-02183.html បរិស្ថានគឺជាសួតអរូបីរបស់យើង គិតអំពីបរិស្ថាន ដូចដែលបរិស្ថានគិតអំពីអ្នក។
Posted on: Thu, 23 Oct 2014 08:35:57 +0000

Trending Topics



Recently Viewed Topics




© 2015