មុខតំណែងទាំង ១០ ដែល Facebook - TopicsExpress



          

មុខតំណែងទាំង ១០ ដែល Facebook ឱ្យបៀវត្សរ៍ខ្ពស់ .................................. ក្រុមហ៊ុន Facebook គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់អាមេរិក ដោយសារផ្ដល់អត្ថប្រយោជន៍ដល់មនុស្សលើពិភពលោកងាយស្រួលភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈបណ្ដាញសង្គម Facebook ផ្ទាល់។ តាមរយៈភាពល្បីល្បាញរបស់ក្រុមហ៊ុនដែលបង្កើតឡើងតាំងពីឆ្នាំ២០០៤ មានអ្នកប្រើប្រាស់សរុបចំនួន ១,៣ពាន់លានគណនី (គិតត្រឹមខែមិថុនា) នេះ នរណាៗក៏ស្រមៃចង់ធ្វើការនៅទីនោះ ព្រោះគិតថា នឹងទទួលបានប្រាក់ខែខ្ពស់។ ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់មុខតំណែងទាំង១០ ដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ពី Facebook៖ … មុខតំណែងចំនួន ១០ ដែលក្រុមហ៊ុន Apple ឱ្យប្រាក់ខែខ្ពស់ជាងគេ! … 1 ១០) វិស្វករ Software កម្រិត៣ (Software Engineer III) = ១៧១ ០៧៦ដុល្លារ ៩) ផ្នែកវិទ្យាសាស្ត្រស្រាវជ្រាវ (Research Scientist) = ១៧២ ៧០៥ដុល្លារ ៨) អ្នកគ្រប់គ្រងកម្មវិធីផ្នែកបច្ចេកទេស (Technical Program Manager) = ១៧៥ ៥៨៩ដុល្លារ ៧) វិស្វករ Software (Software Engineer) = ១៨៣ ៣៩៧ដុល្លារ ៦) អ្នកវិទ្យាសាស្ត្រផ្នែកទិន្នន័យ (Data Scientist) = ១៨៥ ៧៤៣ដុល្លារ ៥) អ្នកគ្រប់គ្រងផលិតផល (Product Manager) = ១៩៤ ៩០៧ដុល្លារ ៤) វិស្វករ Software កម្រិត៤ (Software Engineer IV) = ២០៩ ៩៨៨ដុល្លារ ៣) វិស្វករជាន់ខ្ពស់ផ្នែក Software (Senior Software Engineer) = ២១១ ៦៤៧ដុល្លារ ២) វិស្វករ Software កម្រិត៥ (Software Engineer V) = ២៥៩ ៣៤៩ដុល្លារ ១) អ្នកគ្រប់គ្រងផ្នែកវិស្វកម្ម (Engineering Manager) = ៣៨០ ៨៦១ដុល្លារ សូមបញ្ជាក់ថា ចំនួនបៀវត្សរ៍ទាំងឡាយខាងលើគឺដោយផ្អែកតាមបញ្ជីរាយមុខតំណែងប្រាក់ខែ ដែលធ្វើឡើងដោយគេហទំព័រស្វែងរកការងារ និងអាជីព Glassdoor៕ … មនុស្ស ១១ប្រភេទនៅលើ Facebook ដែលគេឃើញ status ហើយចង់តែប្លុក (block) ចោល … ផ្សាយ thebnews ថ្ងៃទី15 ខែJanuary ឆ្នាំ2015 ម៉ោង 14:36 នាទី ប្រែសម្រួល៖ លី ឈៀន ប្រភព៖ businessinsider
Posted on: Thu, 15 Jan 2015 08:58:50 +0000

Trending Topics




© 2015