សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ បងប្អូនជនរួមជាតិ ជាទីគោរព និងជាទីស្រទ្បាញ់! គណបក្សអំណាចពលរដ្ឋ (គ.អ.ព) ជាភាសារអង់គ្លេស People’s Power Party (PPP) ពិតជាបាន ទទួលស្គាល់ ១០០ ភាគរយនូវបញ្ហាចម្បងៗ និង ហានិភ័យផ្សេងៗដែលកំពុងតែកើតទ្បើង ហើយ បញ្ហា ទាំងនោះ វានឹងបន្តកើតទ្បើងនូវហានិភ័យធ្ងន់ធ្ងរជាច្រើនទៀតនៅប្រទេសកម្ពុជា ប្រសិនជាយើងគ្មាន វិធានការណ៏ទប់ស្កាត់អ្វីមួយទាល់តែសោះនោះ។ ក-អំពីបញ្ហាចម្បងៗក្នុងប្រទេសកម្ពុជា រួមមាន៖ ទី១) បញ្ហាលក់ទ្រព្យសកម្មរបស់សហគមន៏ លក់ទ្រព្យសកម្មរបស់រដ្ឋ និងលក់ទ្រព្យសកម្ម សាធារណៈរបស់រដ្ឋ។ ទី២) បញ្ហារំលោភដីធ្លី។ ទី៣) បញ្ហាជនអន្តោប្រវេសន៏យួនខុសច្បាប់រាប់សែននាក់ ។ ទី៤) បញ្ហាមានអំណាចប្រមូលផ្តុំតាមស្ថាប័នរដ្ឋ និង គណបក្សនយោបាយ ។ ទី៥) បញ្ហាមានអំពើពុករលួយជាប្រព័ន្ធ បានកើតទ្បើងតាមស្ថាប័នរដ្ឋ និង គណបក្សនយោបាយ ដែលជាមេរោគសង្គមមួយ ដែលបានកឹបកេងថវិកាជាតិ ថវិកាពលរដ្ឋ និងប្រភពថវិកាជំនួយ រាប់រយលានដុល្លាពីមួយឆ្នាំទៅមួយឆ្នាំ។ ទី៦) បញ្ហាប្រព័ន្ធតុលាការមិនឯករាជ្យ និង គ្មានភាពយុត្តិធម៌ ដោយមិនបានអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន អោយមានក្រមសីលធម៌វិជ្ជាជីវៈ បាននៅទ្បើយទេ។ ទី៧) បញ្ហាកងកំលាំងប្រដាប់អាវុធ បានក្លាយខ្លួនជាអ្នកបំរើរបស់ជនមានអំណាច ឬជនផ្តាច់ការ។ ទី៨) បញ្ហាប្រទេសកម្ពុជា គឺគ្មាននីតិរដ្ឋររវាងអ្នកបង្កើតច្បាប់ និងអ្នកអនុវត្តច្បាប់ នៅទ្បើយទេ។ ទី៩) បញ្ហាជនជាតិយួន បានក្លាយជាមន្ត្រីមុខងារសាធារណៈ និងមន្ត្រីនយោបាយ នៅក្នុងជួរស្ថាប័ន រដ្ឋ និងគណបក្សនយោបាយ ប្រចាំប្រទេសកម្ពុជា។ ទី១០) បញ្ហាបំផ្លិចបំផ្លាញព្រៃឈើ និងការដកហូតយកធនធានធម្មជាតិហួសប្រមាណពេក។ ទី១១) បញ្ហារារាំង ឬទប់ស្កាត់នូវសេរីភាពសារព័ត៌មានរបស់កំលាំងមហាជនខ្មែរ និងកំលាំងអន្តរជាតិ។ ទី១២) បញ្ហាជួញដូរមនុស្ស ឬការប្រើប្រាស់ថ្នាំញៀន និងបើកល្បែងស៊ីសងគ្រប់ប្រភេទ ។ ទី១៣) បញ្ហាស្ត្រីខ្មែររាប់ពាន់នាក់ ពួកគេបានក្លាយទៅជាអ្នកបំរើការតាមខារ៉ាអូរខេ និង បំរើការ តាមក្លឹបរាំកំសាន្តផ្សេងៗ ផងដែរ។ ទី១៤) បញ្ហាកុមារក្រីក្រ និងយុវជនក្រីក្ររាប់សែននាក់ បានបាត់បង់ឪកាសសិក្សារបស់ពួកគេ នៅកំរិតវិទ្យាល័យ និងមហាវិទ្យាល័យ ផងដែរ។ ទី១៥) បញ្ហាយុវជនខ្មែររាប់សែននាក់ បានចំណាកស្រុកទៅរកការងារធ្វើនៅឯប្រទេសថៃ និង ប្រទេសកូរ៉េ ។ល។ ទី១៦) បញ្ហាប្រជាពលរដ្ឋខ្មែររាប់សែនគ្រួសារ បានជំពាក់បំណុលធានាគារឯកជន និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ គិតជាទឹកប្រាក់ដែលបានខ្ចី គឺមានចំនួនរាប់ពាន់លានដុល្លាសហរដ្ឋអាមេរិក ហើយនឹង កំពុងតែប្រឈមមុខនឹងការលក់ទ្រព្យសកម្មរបស់ពួកគេ ដើម្បីសងបំណុលត្រទ្បប់ទៅអោយ ធានាគារឯកជន និង គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុវិញ ផងដែរ។ ទី១៧) បញ្ហារាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ បានជំពាក់បំណុលបរទេសជាង ១០០ ពាន់លានដុល្លាសហរដ្ឋអាមេរិក ហើយការប្រើប្រាស់ថវិកាកម្ចីបរទេសទាំងនោះ គឺមិនបាន ឆ្លើយតបទៅនឹងការងារអភិវឌ្ឍន៏ជនបទដ៏ស្វាហាប់មួយ ដែលមានតម្លាភាព និងគណនេយ្យភាព នៅទ្បើយទេ។ ទី១៨) បញ្ហាកំលាំងមហាជនខ្មែរ មានភាពរប៉ាត់រប៉ាយពីគ្នា ខ្វះការសហការគ្នា និងខ្វះការសាមគ្គី ភាពផ្ទៃក្នុងគ្នា។ ទី១៩) បញ្ហាបាត់បង់ទឹកដីកោះត្រល់ និងការបាត់បង់ទឹកដីតាមបណ្តោយព្រុំដែន ។ ទី២០) បញ្ហាបាត់បង់នូវភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងបាត់បង់នូវកិត្តិនាមរបស់ជាតិ។ ទី២១) បញ្ហាផលិតផលបន្លែ ផលិតផលផ្លែឈើ និងផលិតផលអាហារមិនទាន់កែច្នៃនិងកែចៃរួច នាំចេញពីប្រទេសវៀតណាម និងប្រទេសថៃ ហូរចូលមកកាន់ទីផ្សារក្នុងស្រុក ប្រទេសកម្ពុជា ។ ទី២២) បញ្ហាគំរោងអភិវឌ្ឍន៏នានារបស់រាជរដ្ឋាភិបាលកម្ពុជា និង ឯកជន គឺគ្មានការចូលរួមសិក្សាស្រាវជ្រាវ ត្រួតពិនិត្យវាយតម្លៃពីផលប៉ះពាល់ជាវិជ្ជមាននិងអវិជ្ជមាន នឹងមិនមានការចូលរួមសំរេចចិត្តពីប្រជាពលរដ្ឋមូលដ្ឋាន នៅទ្បើយទេ។ ទី២៣) បញ្ហាអំណាចក្នុងស្ថាប័នរដ្ឋមិនមានភាពឯករាជ្យ និង គ្មានតុល្យភាពគ្នារវាងស្ថាប័ន រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ស្ថាប័នតុលាការ ស្ថាប័នព្រះមហាក្សត្រ និង ស្ថាប័នជាតិសំខាន់ ផ្សេងៗទៀត នៅទ្បើយទេ។ ទី២៤) បញ្ហាអ្នកនយោបាយខ្មែរ ពោរពេញទៅដោយអ្នកនយោបាយជាប់អន្ទាក់ ឬជាអ្នក នយោបាយបែបបោកប្រាស់ឆន្ទះរាស្ត្រខ្មែរ ឬជាអ្នកនយោបាយបែបរកផលកំរ៉ៃក្រោមតុ ឬជាអ្នក នយោបាយបែបគណៈអភិជន ឬជាអ្នកនយោបាយបែបត្រីងៀតងៀតឆ្លៀតពង ឬជាអ្នកនយោ បាយបែបសងសឹងគ្នា ឬជាអ្នកនយោបាយអាយ៉ងបរទេស។ ទី២៥) បញ្ហាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ មិនមានភាពឯករាជ្យ ដោយមិនបានអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន អោយមានក្រមសីលធម៌វិជ្ជាជីវៈ នៅទ្បើយទេ។ ទី២៦) បញ្ហាគោលនយោបាយស្តីពីការប្រើប្រាស់និងគ្រប់គ្រងដីធ្លី គោលនយោបាយស្តីពីការលើកកំពស់សុខាមាភាពពលរដ្ឋ គោលនយោបាយស្តីពីការលើកកំពស់ការគុណភាពអប់រំ គោលនយោបាយស្តីពីការលើកកំពស់ផ្នែកសេវាសង្គមកិច្ច គោលនយោបាយស្តីពីការលើកកំពស់ការគាំទ្រផលិតផលិតផលក្នុងស្រុក និងគោលនយោបាយស្តីពីពីការលើកកំពស់ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងកសិកម្មគ្រួសារ គឺមិនបានយកទៅអនុវត្តអោយមានប្រសិទ្ធិភាព នៅទ្បើយទេ។ ទី២៧) បញ្ហាស្ថាប័នរៀបចំការបោះឆ្នោត មិនមានភាពឯករាជ្យ និង គ្មានភាពយុត្តិធម៌ ដោយមិន បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន អោយមានក្រមសីលធម៌វិជ្ជាជីវៈ បាននៅទ្បើយទេ។ ២៨) បញ្ហាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អោយមានប្រសិទ្ធិ ភាពនៅទ្បើយទេ។ ២៩) បញ្ហាភាពក្រីក្រ និងភាពអត់ឃ្លាន បានឆ្លាក់មកលើប្រជាពលរដ្ឋខ្មែររាប់សែនគ្រួសារ។ ៣០) បញ្ហាផ្តល់ដីវិនិយោគសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនបរទេសជាង ៩០ឆ្នាំ ដែលខុសពីច្បាប់បទ ដ្ឋានបច្ចេកទេសអន្តរជាតិ។ ទី៣១) បញ្ហាកង្វះខាតសមត្ថភាពក្នុងការដាក់ចេញនូវវិធានការណ៏ ផែនការយុទ្ធសាស្ត្រ និង យន្តការដំណោះស្រាយផ្សេងៗ ដើម្បីដោះស្រាយនូវបញ្ហា និង ទប់ស្កាត់នូវហានិភ័យផ្សេងៗ អោយមានប្រសិទ្ធិភាពបំផុត។ ខ-អំពីហានិភ័យដែលបានកើតទ្បើង ហើយហានិភ័យជាច្រើតទៀត វានឹងបន្តកើតទ្បើងជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា នាពេលអនាគត៖ យោងតាមបញ្ហាប្រឈមទាំង ៣១ ចំណុចខាងលើដែលបានលើកទ្បើង គឺមានហានិភ័យមួយចំនួន បានកើតទ្បើងរួចហើយ ហានិភ័យទាំងនោះរួមមាន៖ ទី១) ហានិភ័យគ្រោះមហន្តរាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំរាប់ប្រជាពលរដ្ឋរាប់សែនគ្រួសារ ។ ទី២) ហានិភ័យគ្រោះមហន្តរាយបាត់បង់ព្រៃឈើរាប់សែនហិកតា និងការដកហូតធនធានធម្មជាតិ ហួសប្រមាណ ថែមទាំងបង្កអោយមានគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត សត្វល្អិត ជំងឺឆ្លងរាលដាល ខ្យល់ព្យុះ និងដីកសិកម្មសឹករិករឹល។ ទី៣) ហានិភ័យគ្រោះធ្វើអោយបាត់បង់នូវប្រព័ន្ធគ្រប់គ្រងសេវកម្មរដ្ឋបាលសាធារណៈរបស់រដ្ឋ ជាហេតុបង្កអោយប្រទេសមួយគ្មាននីតិរដ្ឋច្បាស់លាស់ គ្មានអាធិបតេយ្យភាពដែនដីច្បាស់លាស់ គ្មានយុត្តិធម៌សង្គម ហើយប្រជាពលរដ្ឋខ្មែរមិនបានទទួលនូវគុណភាពជីវិត និងសុខដុមរម្យនា។ ទី៤) ហានិភ័យគ្រោះមួយដែលមានពលរដ្ឋយួនរាប់សែននាក់ បានដណ្តើមការងារធ្វើក្នុងស្រុក ពីយុវជនខ្មែរ ហើយថែមទាំងបានក្តោបក្តាប់សេដ្ឋកិច្ចទីផ្សារទាំង ២៥ ខេត្ត-រាជធានី នៃព្រះរាជា ណាចក្រកម្ពុជា។ ទី៥) ហានិភ័យគ្រោះមួយដែលធ្វើអោយប្រទេសកម្ពុជា មិនអាចមានការឯកភាពជាតិគ្នា អ្នកនយោ បាយខ្មែរខ្វះការសាមគ្គីភាពផ្ទែក្នុង និងអ្នកនយោបាយខ្មែរបាត់បង់នូវឆន្ទះនយោបាយ ឬគ្មានភាពជា ម្ចាស់ការ ក៏ដោយសារមានមន្ត្រីមុខងារសាធារណៈ និងមន្ត្រីនយោបាយជាន់ខ្ពស់ជាជនជាតិយួន បានកំពុងតែបំរើការក្នុងជួរស្ថាប័នរដ្ឋ និងគណបក្សនយោបាយ ប្រចាំកម្ពុជា។ ចូរចំណាំថា « វានឹងមានហានិភ័យជាច្រើនទៀត ដែលនឹងកើតទ្បើងនៅប្រទេសកម្ពុជានាពេល អនាគត ប្រសិនជាយើងគ្មានឆន្ទះនយោបាយល្អ ដើម្បីដាក់ចេញនូវវិធានការណ៏គ្រប់គ្រងហានិភ័យ ដែលបង្កទ្បើងដោយបញ្ហាទាំងនោះ ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជារួចជាស្រេចហើយនោះ។ អនុសាសន៏ពីគណបក្សអំណាចពលរដ្ឋ (គ.អ.ព) ជាភាសារអង់គ្លេស People Power Party (PPP) ដើម្បីដោះស្រាយនូវបញ្ហាចម្បងៗដ៏ចាក់ច្រេស និងឈានទៅរកការគ្រប់ហានិភ័យកុំអោយកើត មានទ្បើងនៅប្រទេសកម្ពុជាបាននោះ រួមមានដូចតទៅ៖ ទី១) ត្រូវតែចូលរួមរៀបចំយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា ក្នុងការធានាអោយស្ថាប័នរៀបចំការបោះឆ្នោត ប្រចាំប្រទេសកម្ពុជា អោយក្លាយជាស្ថាប័នមួយដែលមានភាពឯករាជ្យ មានភាពសេរីនិងយុត្តិធម៌ មានភាពសុក្រឹត្យ មានភាពសច្ចះធម៌ និងមានភាពត្រឹមត្រូវបំផុត ដោយមិនចំណុះអោយស្ថាប័ន រាជរដ្ឋាភិបាល និងមិនចំណុះអោយស្ថាប័នគណបក្សនយោបាយ ណាមួយទ្បើយ។ ទី២) ត្រូវតែចូលរួមរៀបចំយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា ក្នុងការរៀបចំបង្កើតអោយមានអង្គការ មហាជនខ្មែរ ឬក្រុមការងារបណ្តាញសង្គមមួយ ដែលនឹងអាចមានតម្លៃ មានសក្តានុពល មាន ធនធាន មានសមត្ថភាព និងមានអំណាច ក្នុងការដាក់ចេញនូវកម្មវិធីគោលនយោបាយ គោលការណ៏ បទបញ្ជា ផែនការយុទ្ធសាស្ត្រ យន្តការដំណោះស្រាយផ្សេងៗ និងសូចនករណ៏ផ្សេងៗក្នុងការតម្រង់ទិសអោយស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភាព ស្ថាប័នគណបក្ស នយោបាយ និងស្ថាប័នជាតិសំខាន់ផ្សេងៗទៀត ក្នុងគោលបំណងឆ្ពោះទៅរកត្រីវិស័យ ឬវិថីដ៏ត្រឹម ត្រូវមួយ ក្នុងកិច្ចចូលរួមការពារផលប្រយោជន៏ជាតិ និងផលប្រយោជន៏ពលរដ្ឋខ្មែរ ព្រមទាំងធានា នូវការអភិវឌ្ឍន៏ប្រទេសអោយមានភាពរីកចំរើនប្រហាក់ប្រហែលគ្នា ផងដែរ។ ទី៣) ត្រូវតែចូលរួមរៀបចំបង្កើតនូវឧបករណ៏ត្រួតពិនិត្យតាមដានវាយតម្លៃ និងឧបករណ៏ អភិបាលកិច្ចល្អ ដើម្បីជំរុញអោយមានការអនុវត្តយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា និងលទ្ធផលបង្ហាញ ស្តីពីយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា។ Date: Oct 29, 2014 Wrote by: Mr. DY Kunthea Position: The Real Servant of Small Farmers in Cambodia Date of Birth: April 12, 1974 Place of Birth: Kampot province Marital Status: Single Mobile Phone: (+855) 89664766 / 10773977 Email address: dysrey85@yahoo or kunthea_dy@yahoo Skype name: kunthea.dy1 Face book (1): Farmer Small and Face Book (2): Srey Dy
Posted on: Sun, 02 Nov 2014 09:16:08 +0000

Trending Topics



/div>
boss i am ashish singh mr.dangerous of all:- if any body in the
2015 Scorpio Career Horoscope The Scorpions will reap the
UK Presidency of G8 2013 At a major pre-G8 event on 15 June 2013
CST Berger 75-20088 200 Lightweight Cloth Tape and Depth Gauge in
Cheese & Charcuterie today (closed on Dec. 24-26): CHEESE: -
Celebrating my friend Juliet Lauren Clingan, who shared today: I
The most innocent victims of crack cocaine are babies born to
Mas, qual a diferença? Plebiscito: É uma consulta feita ao povo

Recently Viewed Topics




© 2015