សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ បងប្អូនជនរួមជាតិ ជាទីគោរព និងជាទីស្រទ្បាញ់! ការប្រៀបធៀបរវាងកំហុសរបស់មនុស្សប្រុស និង កំហុសរបស់អ្នកនយោបាយ ឬកំហុសរបស់អ្នកតំណាងរាស្ត្រខ្មែរ តើកំហុសភាគីមួយណាដែលធ្ងន់ធ្ងរជាងគេបង្អស់នោះ? ខ្ញុំបាទ ឌី គន្ធា ស្ម័គ្រចិត្តផ្តល់ជាឧទាហរណ៏ ឬជាសម្មតិកម្ម ដូចខាងក្រោម៖ អំពីកំហុសរបស់មនុស្សប្រុស រួមមាន៖ ទី១) ក្បត់សង្សារទៅរកសង្សាថ្មីម្នាក់ផ្សេងទៀត។ ទី២) ក្បត់ប្រពន្ធខ្លួនឯងទៅរកស្រីកំណាន់ថ្មីម្នាក់ផ្សេងទៀត។ ទី៣) ពីមួយថ្ងៃទៅមួយថ្ងៃ គិតតែផឹកស្រាច្រើនហួសហេតុពេក និង បង្កអោយមានអំពើហឹង្សាក្នុងគ្រួសារ។ ទី៤) លេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលតែងតែខ្ចះខ្ចាយថវិកានិងពេលវេលាឥតប្រយោជន៏ច្រើន ហើយបង្កអោយ បាត់បង់នូវកិត្តិយសទៀតផង។ ទី៥) គ្មានទឹកចិត្តជួយធ្វើកិច្ចការក្នុងផ្ទះ ដែលមិនបានដើរតួអ្នកបំរើល្អនៅក្នុងគ្រួសារនោះទេ។ ទី៦) គ្មានទឹកចិត្តជួយមើលថែរក្សាកូនខ្លួនឯង ដែលមិនបានដើរតួអ្នកបំរើល្អនៅក្នុងគ្រួសារនោះទេ។ ទី៧) ដើរលេងកំសាន្តច្រើនហួសហេតុពេក គ្មានដឹងពេលវេលាដែលមានគុណភាពសំរាប់គ្រួសារទាល់តែសោះ។ ទី៨) និយាយកុហក់ប្រពន្ធអំពីចំណូលចំណាយប្រចាំខែរបស់ខ្លួន។ ទី៩) មនុស្សប្រុសមានចិត្តសាវ៉ា ឬជាមនុស្សប្រុសដែលគ្មានការទទួលខុសត្រូវ។ ទី១០) មិនបានគោរពសិទ្ធិ និងមិនអោយតម្លៃដល់ដៃគូររបស់ខ្លួន។ អំពីកំហុសរបស់អ្នកនយោបាយ ឬកំហុសរបស់ អ្នកតំណាងរាស្ត្រ រួមមាន៖ ទី១) អ្នកនយោបាយខ្មែរ បានបោកប្រាស់ឆន្ទះរាស្ត្រខ្មែរ។ ទី២) អ្នកនយោបាយខ្មែរ គ្មានឆន្ទះនយោបាយក្នុងការដោះស្រាយបញ្ហាជាតិ និងបញ្ហាពលរដ្ឋខ្មែរ នៅក្នុងសង្គម។ ទី៣) អ្នកនយោបាយលួចកេងបន្លំចំណូលពន្ធថវិកាជាតិ ចំណូលថវិកាជំនួយបរេទស ថវិកាកម្ចីបរទេស និងចំណូល ថវិកាពីពលរដ្ឋខ្មែរ អស់ចំនួនរាប់រយលានដុល្លាសហរដ្ឋអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ។ ទី៤) អ្នកនយោបាយលក់អាគាររដ្ឋបាលរបស់រដ្ឋ លក់សារះមន្ទីរ លក់កោះត្រល់ខ្មែរ លក់ទឹកដីជាប់បណ្តោយព្រុំដែន លក់ភ្នំ លក់ប្រាសាទ លក់វត្ត លក់បឹង លក់ព្រៃឈើធម្មជាតិ លក់ព្រលានយន្តហោះ និងលក់ទន្លេរ។ ទី៥) អ្នកនយោបាយបំរើការអោយរដ្ឋាភិបាលបរទេស ដែលបានដើរតួក្បត់ជាតិក្នុងចូលរួមចំណែកបំផ្លិចបំផ្លាញផល ប្រយោជន៏ជាតិ និងផលប្រយោជន៏ប្រជាពលរដ្ឋខ្មែរ ផងដែរ។ ទី៦) អ្នកនយោបាយ បានដើរឆក់ឆក់ប្លន់យកដីស្រែចំការពីប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ទី៧) អ្នកនយោបាយ បានប្រើអំណាចផ្តាច់ការមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ទី៨) អ្នកនយោបាយខ្មែរ គ្មានការទទួលខុសត្រូវ និងគ្មានភាពសុច្ចរិតភាព ឬ គ្មានភាពស្មោះត្រង់ចំពោះម្ចាស់ឆ្នោត។ ទី៩) អ្នកនយោបាយខ្មែរ គិតតែការអភិវឌ្ឍន៏អំណាចប្រមូលផ្តុំតាមស្ថាប័នគណបក្សនយោបាយ និង ស្ថាប័នរដ្ឋ។ ទី១០) អ្នកនយោបាយខ្មែរ បានក្លាយខ្លួនជាអ្នកនយោបាយជាប់អន្ទាក់ ឬជាអ្នកនយោបាយបោកប្រាស់ឆន្ទះរាស្ត្រខ្មែរ ឬជាអ្នកនយោបាយបែបត្រីងៀតឆ្លៀតពង ឬជាអ្នកនយោបាយរកផលកំរ៉ៃក្រោមតុ ឬអ្នកនយោបាយបែបគណៈអភិជន ឬជាអ្នកនយោបាយបែបសងសឹកគ្នា ឬជាអ្នកនយោបាយអាយ៉ងបរទេស។ ទី១១) អ្នកនយោបាយខ្មែរ ដែលបានរួមដំណើរជាមួយនឹងជនក្បត់ជាតិ ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៏ជាតិ និង ផលប្រយោជន៏ប្រជាពលរដ្ឋខ្មែរ។ ទី១២) អ្នកនយោបាយខ្មែរ មិនបានគោរពសិទ្ធិរបស់ម្ចាស់ឆ្នោត និង មិនបានអោយតម្លៃសម្លេងចូលរួមរបស់ម្ចាស់ឆ្នោត។ ចូរចំណាំចម្លើយដូចខាងក្រោម៖ ទី១) បើគិតថាកំហុសរបស់មនុស្សប្រុស វាធ្ងន់ធ្ងរជាងកំហុសរបស់អ្នកនយោបាយឬអ្នកតំណាងរាស្ត្រ ចូរជ្រើសរើសអក្សរ (A) ។ ទី២) បើគិតថាកំហុសរបស់អ្នកនយោបាយឬអ្នកតំណាងរាស្ត្រ វាធ្ងន់ធ្ងរជាងកំហុសរបស់មនុស្សប្រុស ចូរជ្រើសរើសអក្សរ (B) ។ Prepared by: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia. Marital Status: Single. Place of Birth: Kampot Trach district, Kampot province Date of Birth: 12 April 1974 Mobile Phone: (+855) 89664766 / 10773977 Skype name: kunthea.dy1 Email address: dysrey85@yahoo or kunthea_dy@yahoo Face Book (1): Farmer Small (There are 5,000 friends) Face Book (2): Srey Dy (There are more than 1,0 00 friends) Face Book (3): Nov Srey (There are more than 200 friends)
Posted on: Sun, 09 Nov 2014 02:20:24 +0000

Trending Topics



Recently Viewed Topics




© 2015