ស្វាយរៀងប្រជែងយកលេខ១ - TopicsExpress



          

ស្វាយរៀងប្រជែងយកលេខ១ ប៉ូលិសប្រជែងយកលេខ៣រសៀលនេះនៅវៀតណាម ក្រុមបាល់ទាត់លីកកំពូលកម្ពុជាពីរនឹងត្រូវប្រជែងយកជយលាភីរៀងៗខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Number One Cup នៅខេត្តប៊ីញភឿក ប្រទេសវៀតណាម រសៀលថ្ងៃពុធនេះ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវប្រឈមនឹងក្រុមយោធាវៀតណាមភូមិភាគ៧នៅទីលាន Binh Phuoc ដើម្បីយកចំណាត់ថ្នាក់លេខ៣នៅវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែធ្នូនេះ។ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ៣នេះ ក្រុមប៉ូលិសរបស់កម្ពុជាបានចាញ់ក្រុមស្វាយរៀង និងក្រុមយោធាវៀតណាមភូមិភាគ៧ចាញ់ក្រុមBinhPuochនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកក្រុមស្វាយរៀងរបស់កម្ពុជានឹងប្រជែងយកជើងឯកនឹងក្រុមខ្លាំងរបស់វៀតណាម Binh Phuoc នៅទីលាន Binh Phuoc នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤នេះដែរ។ ក្រុមទាំងពីរដែលឡើងមកវគ្គផ្តាច់ព្រ័ត្រប្រជែងយកជើងឯកនេះសុទ្ធតែមិនធ្លាប់ស្គាល់ចាញ់ក្នុងពានរង្វាន់នេះ។ចាំមើលថា តើក្រុមខ្លាំងកម្ពុជាស្វាយរៀងអាចលើកពានរង្វាន់ខួបកងទ័ពយោធាវៀតណាម Number One Cup ដែលមានប្រាក់រង្វាន់៤០០០ដុល្លារអាមេរិកនៅលើទឹកដីរបស់ម្ចាស់ផ្ទះបានទេ? ចុះក្រុមប៉ូលិសវិញអាចដណ្តើមចំណាត់ថ្នាក់លេខ៣ដែលមានប្រាក់រង្វាន់៥០០ដុល្លារទេ? ចំពោះចំណាត់ថ្នាក់លេខ២បានប្រាក់រង្វាន់២៥០០ដុល្លារ៕
Posted on: Wed, 31 Dec 2014 01:46:22 +0000

Trending Topics



Recently Viewed Topics




© 2015