អ្នកវិភាគ៖ - TopicsExpress



          

អ្នកវិភាគ៖ ការសម្របសម្រួលលើបញ្ហាយុត្តិធម៌និងកំណែទម្រង់អាចបញ្ចប់ភាពជាប់គាំងនយោបាយ សុខ ខេមរា/VOA/02 វិច្ឆិកា 2013 ............................................. វ៉ាស៊ីនតោន — គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបង្ហាញឲ្យឃើញពី បំណងចង់ជួបចរចាគ្នាជាថ្មីមែន តែគណបក្សទាំងពីរនៅមានគម្លាតឆ្ងាយពីគ្នា នៅឡើយក្នុងការឈានដល់កិច្ចព្រមព្រៀងគ្នានោះ។ ក្រុមអ្នកវិភាគខ្លះចង់ឃើញមេដឹកនាំគណបក្សទាំងពីរបន្ទន់ជំហររៀងខ្លួនដើម្បីទទួលយកការសម្របសម្រួលលើបញ្ហាយុត្តិធម៌និងកំណែទម្រង់ស្ថាប័នជាតិធំៗដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិព្យាយាមកេងយកចំណេញ ផលប្រយោជន៍នយោបាយរៀងៗខ្លួនពីការចរចាស្តីពីការជាប់គាំងនយោបាយ ចេញពីវិវាទនៃការបោះឆ្នោតសម្រាប់ពេលបច្ចុប្បន្ននិងសម្រាប់ពេលអនាគត។ គម្លាតដ៏ធំដែលមិនអាចមានកិច្ចព្រមព្រៀងជាមួយគ្នាគឺបញ្ហារកយុត្តិធម៌ឬការមិនស៊ើបអង្គេតភាពអំពីមិនប្រក្រតីនៃការបោះឆ្នោត ហើយនឹងរឿងកំណែទម្រង់ដែលមានន័យថាប្រទេសកម្ពុជាត្រូវរួមគ្នាកែទម្រង់ស្ថាប័នជាតិសំខាន់ៗឲ្យមានគុណភាព ឯករាជ្យ និងអព្យាក្រឹត។ ចុចត្រង់នេះ ដើម្បីអានឬក៏ស្តាប់ពត៌មានពិស្តារ khmer.voanews/content/analysts-say-compromise-would-end-cambodia-deadlock-khmer/1781669.html
Posted on: Sun, 03 Nov 2013 02:02:59 +0000

Trending Topics



Recently Viewed Topics




© 2015