៣ វិច្ឆិកា ២០១៤ - - TopicsExpress



          

៣ វិច្ឆិកា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 3 Nov. 2014 - Summary of the main news of the day. ១-ប្រជាពលរដ្ឋ ដែលកំពុងរស់នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថាអាជ្ញាធរយួន នៅតែបន្តរំលោភយកដីស្រែរបស់ពួកគាត់ នៅតាមបណ្តោយព្រំដែនតាមតែអំពើចិត្ត ហើយបន្ទាប់មកពួកគេក៏ចាប់ផ្តើម ដាំដំណាំផ្សេងៗដូចជា ស្រូវ អំពៅ និងកៅស៊ូ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/l4ggnqg ២-កាលពីព្រឹកមិញនេះ កម្មករ កម្មការិនី រោងចក្រ ហ៊ុយ ចៀន ដែលមានទីតាំងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមាណជិត ២០០នាក់ បានផ្ទុះបាតុកម្មបិទផ្លូវជាថ្មី នៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទាមទារឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងនេះ គោរពនូវពាក្យសន្យារបស់លោក ដែលបានសន្យា ចំពោះមុខកម្មករ និងមុខគណៈកម្មការទី៨ នៃរដ្ឋសភា នៅឯមន្ទីររដ្ឋសភា ថានឹងដោះស្រាយបញ្ហារបស់កម្មករ កម្មការិនី រោងចក្រ ហ៊ុយ ចៀន ឲ្យបានឆាប់រហ័ស។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/pfveloo ៣-RFI៖ លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា បានសរសេរលិខិតមួយច្បាប់ ចុះថ្ងៃទី៣ ខែវិច្ឆិកានេះ ជូនទៅលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើដល់លោករដ្ឋមន្ត្រី ផ្ញើមករដ្ឋសភានូវឯកសារមួយចំនួន ពាក់ព័ន្ធនឹងរបាយការណ៍សេដ្ឋកិច្ច ព្រមទាំងចំណូល និងចំណាយតាមក្រសួងមន្ទីរ សហគ្រាសសាធារណៈរបស់រដ្ឋ ជាដើម។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kms66mz ៤-RFA៖ ស្របពេលដែលពិភពលោកប្រារព្ធខួប១ឆ្នាំ នៃទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំង អ្នកសារព័ត៌មាននៅថ្ងៃទី២ ខែវិច្ឆិកា នៅសកលវិទ្យាល័យខេមរៈ មានរៀបចំសិក្ខាសាលាមួយ ស្ដីពីការបញ្ចប់និទណ្ឌភាពនៅកម្ពុជា ដែលមានមន្ត្រីរដ្ឋាភិបាល អ្នកវិភាគ និងនិស្សិតប្រមាណជាង១រយនាក់ចូលរួម។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/omafcx7 ៥-RFI៖ នៅថ្ងៃចន្ទ ទី៣ ខែវិច្ឆិកានេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា សហការជាមួយបណ្ដាញសិទ្ធិដីធ្លីនិងលំនៅដ្ឋាន បានចេញផ្សាយរបាយការណ៍មួយ ស្ដីពីការវិភាគស្ថិតិអំពីវិវាទដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០១៣។ ការរកឃើញនៅក្នុងរបាយការណ៍នេះបង្ហាញថា ចំនួននៃវិវាទដីធ្លីថ្មីក្នុងឆ្នាំ២០១៣ មានកម្រិតទាប បើធៀបទៅនឹងករណីដែលបានកត់ត្រាទុកក្នុងរយៈពេល៣ឆ្នាំកន្លងមក។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/l3j7c5n
Posted on: Mon, 03 Nov 2014 12:25:17 +0000

Trending Topics



Recently Viewed Topics




© 2015