៣០ មិថុនា ២០១៤ - - TopicsExpress



          

៣០ មិថុនា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 30 June 2014 - Summary of the main news of the day. ១-រហូតមកដល់ពេលនេះ ប្រទេសវៀតណាម នៅតែបន្តសកម្មភាពបោះបង្គោលព្រំដែនរំលោភយកទឹកដីកម្ពុជា ជាបន្តបន្ទាប់ ប៉ុន្តែរដ្ឋាភិបាលឯកបក្ស របស់គណបក្សប្រជាជនកម្ពុជា ពុំមានប្រតិកម្មអ្វីទាំងអស់ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែនដី បែរជានាំគ្នាបិទបាំងពីសកម្មភាព អាជ្ញាធរវៀតណាមរំលោភយកទឹកដីខ្មែរ លើសពីនេះថែមទាំងបានរារាំងដំណើរចុះពិនិត្យបង្គោលព្រំដែនខ្មែរ-យួន របស់ថ្នាក់ដឹកនាំគណបក្សសង្រេ្គាះជាតិ ក៏ដូចជាក្រុមយុវជនស្នេហាជាតិដទៃទៀត។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/nchf9hl ២-កាលពីម្សិលមិញនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រេ្គាះជាតិ បានជួបសំណេះសំណាលជាមួយ បងប្អុនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីក្រុង ទូលូស ប្រទេសបារាំង ដែលពិធីនេះគេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mlhb9mc ៣-VOD៖ ប្រធានស្តីទី និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចង់ឲ្យព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រប្រកាសបង្កើតសមាជជាតិ ដើម្បីឲ្យរូបលោកអាចតទល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកយល់ថាជាមធ្យោបាយមួយក្នុងការទម្លាយភាពជាប់គាំងនយោបាយ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/22510 ៤-RFA៖ គណបក្សសង្គ្រោះជាតិ គ្រោងធ្វើសមាជថ្នាក់ដឹកនាំទូទាំងប្រទេសនៅខែកក្កដាខាងមុខ។ សមាជធំលើកដំបូងរបស់បក្សនេះ គឺធ្វើឡើងតាមបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលចែងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំសមាជផ្ទៃក្នុងជារៀងរាល់ ២ឆ្នាំម្ដង ដើម្បីសម្រេចដោះស្រាយលើបញ្ហាសំខាន់ៗមួយចំនួនក្នុងបក្ស និងស្វែងរកគន្លឹះសម្រាប់ដោះស្រាយបញ្ហាជាតិជាដើម។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/q7zjc2u ៥-VOD៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជំរុញឲ្យក្រសួងមហាផ្ទៃ អនុវត្តច្បាប់អន្តោប្រវេសន៍ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីពង្រឹងសន្តិសុខសង្គម និងរក្សាទុកការងារសម្រាប់ប្រជាពលរដ្ឋខ្មែរធ្វើវិញ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/22512
Posted on: Mon, 30 Jun 2014 12:02:15 +0000

Trending Topics



Recently Viewed Topics




© 2015