(English below - TopicsExpress



          

(English below Khmer) តើអ្នកជាប្រិយមិត្តរបស់មនុស្សយន្តដែលមានលក្ខណៈគួរឱ្យស្រលាញ់របស់ប្រទេសជប៉ុនមែនដែររឺទេ? តើអ្នកធ្លាប់ស្រមើស្រម៉ៃចង់មានឱកាសដើម្បីជួបផ្ទាល់ជាមួយមនុស្សយន្តដែលមានលក្ខណៈពិសេសបែបនេះដែររឺទេ? ឱកាសរបស់អ្នកបានមកដល់ហើយ! ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាសូមអញ្ជើញសាធារណៈជនទូទៅចូលរួមប្រកួតប្រជែងកម្មវិធីជ្រើសរើសឈ្មោះជាផ្លូវការសំរាប់មនុស្សយន្តមិត្តភាពដែលត្រូវបានគេស្គាល់ឈ្មោះថា “ផារ៉ូ” នៅក្នុងប្រទេសជប៉ុន។បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងត្រូវបង្កើតឈ្មោះថ្មីដោយស្នាដៃរបស់ខ្លួនពិតៗដែលខ្លីនិងមានអត្ថន័យគ្រប់គ្រាន់តំណាងឱ្យចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសជប៉ុននិងកម្ពុជា។ សូមទស្សនាខ្សែវីដេអូខ្លីខាងក្រោមដើម្បីស្វែងយល់អំពីមុខងារសំខាន់ៗរបស់ “ផារ៉ូ” និងរបៀបនៃការចុះឈ្មោះចូលរួមប្រកួត។ សំរាប់ព៌ត័មានលំអិតនិងពាក្យសុំ សូមចូលទៅកាន់អាស័យដ្ឋាន kh.emb-japan.go.jp/index-e.htm Are you a fan of Japanese cute robotic? Have you ever dreamed of having the opportunity to meet this type of unique robotic personally? Here is your opportunity! In order to promote the friendship between Japan and Cambodia, the Embassy of Japan would like to invite ideas from the public for an official name for the friendly robotic generally known as “PARO” in Japan. The name should be short but simply meaningful representing the good bond of friendship between Japan and Cambodia. Please have a look a video below for the introduction of PARO’s important functions, and necessary information on how to apply for the competition. The details of the guideline of the competition and the entry form is downloadable at the following link: kh.emb-japan.go.jp/index-e.htm
Posted on: Fri, 14 Nov 2014 02:56:58 +0000

Trending Topics



Recently Viewed Topics




© 2015