I. ភ្លេច...ៗហើយឬកែវអើយ - TopicsExpress



          

I. ភ្លេច...ៗហើយឬកែវអើយ ភ្លេចហើយឬកែវអើយ បងធ្លាប់កើយ ធ្លាប់រួមរក្សស្នេហា យើងធ្លាប់ជាគូគ្នា ស្ម័គ្រគ្នាស្មើសង្ខារ ស្ម័គ្រសែនស្ម័គ្រ ផ្ញើឱរា ត្រឹមវេលាព្រាត់ទៅ។ R1. ធ្លាប់នែបលម្អង លោមស្នេហ៍ស្និទ្ធ ក្លិនស្នេហ៍ជាប់ចិត្ត គ្រាមុនម្ដេចឃ្លាតពីស្ងួន នៅអាល័យដួងចៃ ក្រៀមក្រោះ។ II. ភ្លេច...ៗហើយឬកែវអើយ ភ្លេចហើយឬកែវអើយ បងធ្លាប់កើយ ធ្លាប់រួមរក្សស្នេហា យើងធ្លាប់ជាគូគ្នា ស្ម័គ្រគ្នាស្មើជីវ៉ា ស្ម័គ្រសែនស្ម័គ្រ ផ្ញើឱរា ត្រឹមវេលាព្រាត់ទៅ។ III. មក...ៗសន្យាជាថ្មី ស្នេហ៍គង់មានរស្មី ទោះជាក្ស័យ ដួងចៃនៅតែស្នេហ៍ បំ...ភ្លេចចុះរឿងកន្លង កុំនឹកនាំង៉ក់ងរ មករួមស្នេហ៍ ដូចតែមុន ស្នេហ៍មិនឃ្លាឃ្លាតថ្លៃ។ R2. ធ្លាប់នែបលម្អង លោមស្នេហ៍ស្និទ្ធ ក្លិនស្នេហ៍ជាប់ចិត្ត រៀមគិតគេងស្រមៃ សែនស្ដាយដួងចៃ ក្រៀមក្រំ។ IV. បំ... ភ្លេចចុះរឿងកន្លង បើចាំចង នាំសៅហ្មងដួងចៃ មក...មកសន្យាជាថ្មី ស្នេហ៍នៃយើង នៅថ្លាថ្លៃ ត្រួយជីវិត គិតទៅ នៅអាល័យតែម៉ុម។
Posted on: Sun, 28 Sep 2014 05:01:49 +0000

Trending Topics



Recently Viewed Topics




© 2015