ការដំឡើងភាសាខ្មែរ Unicode - TopicsExpress



          

ការដំឡើងភាសាខ្មែរ Unicode នៅក្នុង iDevice សម្រាប់ iOS 6.1 សព្វថ្ងៃនេះការប្រើប្រាស់ទូរសព្ទដៃប្រភេទ smart phone គឺមានការពេញនិយមណាស់ ហើយទូរសព្ទដែលទទួលបានចំណាត់ថ្នាក់នោះគឺ iPhone, Samsung, HTC, … ។ ក្រៅពី ប្រើប្រាស់ជាទូរសព្ទក្នុងការទំនាក់ទំនងគ្នា គេក៏ប្រើវាជាឩបករណ៍សម្រាប់លេងល្បែងកំសាន្ត ព្រមទាំងមើល Internet ឬ ព័ត៌មានផ្សេងៗផងដែរ ។ ក្នុងការមើលនូវព័ត៌មានទាំងនោះមួយចំនួនជាភាសាបរទេស តែមួយចំនួនទៀតជាភាសាខ្មែរដូចនេះអ្នកត្រូវ ដំឡើង Khmer Unicode នៅក្នុងទូរសព្ទរបស់អ្នកជាមុនសិនទើបអាចមើលអក្សរទាំងនោះបាន ។ នៅក្នុងទស្សនាវដ្ដីអាន-ANT ច្បាប់ទី៤៩នេះដែរ យើងក៏បានលើកពីការដំឡើងភាសាខ្មែរ Unicode នៅក្នុងទូរសព្ទដៃ iPhone មកធ្វើការបង្ហាញ ។ សម្គាល់៖ ដើម្បីដំឡើងភាសាខ្មែរ Unicode បានអ្នកត្រូវធ្វើការ jailbreak ទៅលើទូរសព្ទដៃនោះជាមុនសិន ព្រោះការដំឡើងនោះអ្នកត្រូវធ្វើការ Add Source ចេញពី Website មួយចំនួន ។ ការដំឡើង ដើម្បីដំឡើង Khmer Font និង Keyboard នេះ ដំបូងអ្នកត្រូវចូល Cydia -> Manage -> Sources បន្ទាប់មកចុច Edit រួចចុច Add នៅត្រង់ URL អ្នកត្រូវវាយ 4khmeriphone/sp រួចចុច Add Source សូមចុចលើ Add Source រួចហើយវានឹងបង្ហាញដូចខាងក្រោម ៖ អ្នកត្រូវដំឡើងកម្មវិធី iOS6+ 5 rows iPhone Keyboard (សម្រាប់ iPhone) ឬ iOS6+ 4 Rows iPad Keyboard (សម្រាប់ iPad) ។ ក្នុងការដំឡើងអ្នកត្រូវចូលទៅក្នុង 4KhmeriPhone/sp ដែលអ្នកទើបនឹង Add នោះហើយ Scroll រកឈ្មោះដួចបានបញ្ជាក់ខាងលើ ការរៀបចំ (Configuration) បន្ទាប់ពីអ្នកធ្វើការដំឡើងរួចរាល់ហើយអ្នកត្រូវចូលទៅ Add Keyboard បន្ថែម ដើម្បីអាចសរសេរបានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស ។ ចុចលើ setting រួចយក General ជ្រើសរើសយក International បន្ទាប់មកយក keyboards ចុចលើ Add New Keyboard… នៅត្រង់ចំណុចនេះអ្នកត្រូវ Scroll មកក្រោមបង្អស់ព្រោះ Keyboards ខ្មែរនេះអ្នកទើបនឹង Add មកក្រោយគេ បន្ទាប់ពីអ្នកធ្វើការ Add Keyboard ខ្មែររួចហើយអ្នកនឹងឃើញ Keyboard ចំនួនពីរគឺ អង់គ្លេស និងភាសាខ្មែរ ។ ដើម្បីធ្វើការប្តូរ keyboard អ្នកគ្រាន់តែចុចនៅលើសញ្ញាផែនដីក្នុងរង្វង់ក្រហមខាងក្រោម វានឹងធ្វើការប្តូរ Keyboard ទៅជាភាសាមួយទៀត ។
Posted on: Thu, 01 Aug 2013 14:40:16 +0000

Trending Topics



Recently Viewed Topics




© 2015