នៅរាត្រីថ្ងៃទី១៣ - TopicsExpress



          

នៅរាត្រីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ លោកប្រធាន សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជា ទៅបំពេញបេសកកម្មការងារនៅ Australia និង New Zealand រយៈពេល ១០ ថ្ងៃ គឺពីថ្ងៃទី ១៤- ២៤ ខែមិនា ឆ្នាំ២០១៤ ។ ក្នុងដំណើរបេសកកម្មនេះ លោកប្រធាន សម រង្ស៊ី និងសហការីនឹងជួបជាមួយសហគមន៍ខ្មែរ នៅទីក្រុង Brisbane, Sydney, Adelaide និង Melbourne ប្រទេសអូស្រ្តាលី ហើយនិងសហគមន៍ខ្មែរនៅទីក្រុង Auckland ប្រទេស New Zealand ។ ក្រៅពីជួបសហគមន៍ខ្មែរ លោកប្រធាន សម រង្ស៊ី និងសហការីនឹងអញ្ជើញទៅកាន់ទីក្រុង Canberra ប្រទេសអូស្រ្តាលី ដើម្បីជួបជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាអូស្រ្តាលី ហើយនិងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។ រូបថត៖ លោកប្រធាន សម រង្ស៊ី ជួបជាមួយពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។
Posted on: Fri, 14 Mar 2014 01:07:06 +0000

Trending Topics



Recently Viewed Topics




© 2015