នគរបាល ខណ្ឌដង្កោ - TopicsExpress



          

នគរបាល ខណ្ឌដង្កោ កំពុងតាមចាប់ ជន ដៃដល់ វាយសម្លាប់ យុវជនម្នាក់ នៅក្នុង ដីឡូត៍ Saturday, 06 December 2014 11:38 ដោយ ៖ ដើមអម្ពិល (DAP)-ID:011 ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ ដង្កោ សហការជាមួយនគរបាលពាក់ព័ន្ធ ផ្សេងទៀត បាននឹងកំពុង បន្ដប្រតិបត្ដិការ ស្រាវជ្រាវនិងតាមចាប់ជនដៃដល់ ដែលវាយ សម្លាប់យុវជនម្នាក់ នៅក្នុងដីឡូត៍ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ដោយសមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្ម ។ អធិការរងនគរបាលខណ្ឌដង្កោ លោក ឈឹម ប៊ុនណារត្ន័ បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះព្រំ វុទ្ធី អាយុ១៧ឆ្នាំ ជាកម្មកររោងចក្រម្ដុំជម្ពូវ័ន្ដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិហង់ហេង ឃុំបឹងត្រៃខាងត្បូង ស្រុកសំរោង ខេត្ដតាកែវ ។ អធិការរងនគរបាលរូបនេះ បានបញ្ជាក់ ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ ក្រោម ការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់អធិការនគរបាលខណ្ឌ លោកយឹម សុជាតិ បាននឹងកំពុងធ្វើការស៊ើបអង្ដេតយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃម្សិលមិញ សពជនរងគ្រោះ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ផ្កាប់មុខ ក្នុងដីឡូត៍មួយកន្លែង ដោយមានម៉ូតូពីរគ្រឿងនៅក្បែរសព មួយគ្រឿងម៉ាកគុប និងមួយគ្រឿង ទៀត ម៉ាកសេ១២៥ ស៊េរី២០១០ ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ
Posted on: Sat, 06 Dec 2014 13:53:23 +0000

Trending Topics



le="min-height:30px;">
• Luego de que su vuelo se retrasa y de las interminables
The Beach Sepak Takraw tournament in Ha Long city has attracted

© 2015