បញ្ជីរាយនាម សប្បុរសជន - TopicsExpress



          

បញ្ជីរាយនាម សប្បុរសជន ដែលបានបរិច្ចាគថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផាតាម រយៈក្រុម យើងរួមគ្នាដើម្បីគន្ធបុប្ផា លើកទី៥ (ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៤ដល់ ខែវិច្ឆិកា ឆ្នាំ២០១៥) គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ទឹកប្រាក់សរុប គឺ »»»»»»»»»»»»»» ៨២,០០០៛+២០៧$ «««««««««««««««««««««« (ជាអក្សរ៖ប្រាំបីម៉ឺនពីរពាន់រៀលគត់ និង ពីររយប្រាំពីរដុល្លារគត់) ។ សូមថ្លែងអំណរគុណ មិត្តរួមក្រុម និងសប្បុរសជនទាំងអស់ ដែលមានសទ្ធា ជ្រះថ្លា ប្រកបដោយ ទឹកចិត្តមេត្តាធម៌ដ៏ជ្រាលជ្រៅ បរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក្នុងបំណងរួមចំណែក គាំពារសុខភាពទារក/កុមារ នៅកម្ពុជា តាមរយៈជួយ ទ្រទ្រង់សកម្មភាព មន្ទីរពេទ្យកុមារគន្ធបុប្ផា។ យើងខ្ញុំសូមជូនពរសុខភាពល្អ សេចក្តីសុខ សេចក្តីចម្រើន ចូរមានដល់លោកអ្នក សប្បុរសជនទាំងអស់។ ទន្ទឹមនឹងនេះដែរ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនមិត្តរួមក្រុម និងសប្បុរស ជនទាំងអស់ សូមមេត្តាបន្តជួយផ្តល់ នូវការបរិច្ចាគ ប្រកបដោយក្តីមេត្តាធម៌ តទៅទៀត ដើម្បីជួយសង្គ្រោះជីវិតទារក/កុមារ មានជំងឺនៅកម្ពុជា ព្រមទាំង ផ្តល់ក្តីសង្ឃឹមដល់មាតាបិតាកុមារ ក៏ដូចជា អនាគតសង្គមជាតិយើងគ្រប់គ្នា ព្រោះសង្គមជាតិអាចរឹងមាំ និងអភិវឌ្ឍបាន ដរាបណា អនាគតយុវជនយើង មានសុខមាលភាពល្អ និង ទទួលនូវការអប់រំប្រសើរ ស្មើមុខគ្នាមិនចំពោះ។ ដោយក្តីរាប់អានដ៏ស្មោះពី យើងរួមគ្នាដើម្បីគន្ធបុប្ផា។ បញ្ជីទឹកប្រាក់ដែលនឹងយកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សូមចុចទីនេះ ៖ https://facebook/groups/wetogetherforkanthabopha/permalink/880408685312134/ សូមចុចតំណភ្ជាប់នេះដើម្បីជ្រាបកាន់តែច្បាស់អំពីក្រុមយើងរួមគ្នាដើម្បីគន្ធបុប្ផា https://facebook/notes/យើងរួមគ្នាដើម្បីគន្ធបុប្ផា/យើងរួមគ្នាដើម្បីគន្ធបុប្ផា-រួមចំណែកថែទាំសុខភាពកុមារ/721901211162883
Posted on: Thu, 06 Nov 2014 13:31:40 +0000

Trending Topics



Recently Viewed Topics




© 2015