ផ្សាយ ថ្ងៃទី10 ខែសីហា - TopicsExpress



          

ផ្សាយ ថ្ងៃទី10 ខែសីហា ឆ្នាំ2014 ម៉ោង 7:22 នាទី Jack Ma ប្រែក្លាយជីវិតពីគ្រូបង្រៀនអង់គ្លេស ទៅជាមហាសេដ្ឋីក្រុមហ៊ុន Alibaba មានប្រាក់រាប់ពាន់លានដុល្លារ លោក Jack Ma ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ីនធឺណិត Alibaba និយាយពីឈ្មោះលោក Jack Ma ប្រិយមិត្តភាគច្រើនប្រហែលជាមិនសូវស្គាល់នោះឡើយ ប៉ុន្តែបើនិយាយពីឈ្មោះក្រុមហ៊ុន Alibaba វិញ មិត្តអ្នកអានពិតជាធ្លាប់ឭឈ្មោះនេះ។ ពិតមែនហើយ Alibaba គឺជាឈ្មោះក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ីនធឺណិតដ៏ល្បីល្បាញ និង កំពុងឡើងកូដខ្លាំងបំផុតមួយរបស់ចិននៅក្នុងសតវត្សទី២១ នេះ។ លោក Jack Ma គឺជាមហាសេដ្ឋីចិនដ៏មានឥទ្ធិពលមួយរូប ដែលកើតនៅក្នុងឆ្នាំ១៩៦៤។ មុននឹងក្លាយជាមហាសេដ្ឋីដូចពេលបច្ចុប្បន្ន លោកគឺជាអតីតគ្រូបង្រៀនភាសាអង់គ្លេសដ៏ស្ទាត់ជំនាញមួយរូប ដែលត្រូវបានគេចាត់ទុកថា មានប្រវត្តិតស៊ូមិនធម្មតា។ ក្រោយការបញ្ចប់បរិញ្ញាប័ត្រលើឯកទេសភាសាអង់គ្លេសក្នុងឆ្នាំ ១៩៨៨ លោក Jack ត្រូវបានជ្រើសរើសជាប្រធាននិស្សិតនៃសាកលវិទ្យាល័យ Hangzhou Dianzi ដែលក្រោយមកលោកបានក្លាយជាសាស្ត្រាចារ្យលើមុខវិជ្ជាភាសាអង់គ្លេស និង ពាណិជ្ជកម្មអន្តរជាតិនៅទីនេះ។ ...កំហុសធំៗទាំង៦ របស់យុវជននៅមុនអាយុ៣០... ក្នុងឆ្នាំ១៩៩៥ លោក Jack បានបង្កើតគេហទំព័រចិន Yellowpages ដែលត្រូវបានគេជឿជាក់ និងចាត់ទុកថា ជាក្រុមហ៊ុនតាមបណ្ដាញអ៊ីនធឺណិតលើកដំបូងរបស់ទីក្រុងប៉េកាំង។ ដោយសារតែសមត្ថភាពរបស់លោក ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩ Jack ត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបង្កើតឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មអន្តរជាតិ និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន។ ទីបំផុតនៅក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុន Alibaba ត្រូវបានបង្កើតឡើងសម្រាប់ជាអាជីវកម្មពាណិជ្ជកម្មតាមអ៊ីនធឺណិត ដោយផ្តើមចេញពីដើមទុនត្រឹមតែ៦០ ០០០ដុល្លារប៉ុណ្ណោះជាជំនួយដែលលោកទទួលបានពីមិត្តភក្ដិ។ ១៥ ឆ្នាំក្រោយមក Alibaba បានធ្វើពាណិជ្ជកម្មនៅជាង ២០០ ប្រទេសនៅជុំវិញពិភពលោក ដែលមានសមាជិក ៧០ លាននាក់។ ...សាលាអន្តរជាតិលើននីង ផ្តល់កម្មវិធីសិក្សាវគ្គពិសេសៗសម្រាប់ពេលវិស្សមកាលនេះ... យោងតាមទស្សនាវដី្ត Forbes លោក Jack មានទ្រព្យសម្បត្តិប្រមាណ ១០,៥៤ ពាន់លានដុល្លារនៅពេលបច្ចុប្បន្ននេះ។ នៅថ្ងៃទី ១៥ មករា ឆ្នាំ ២០១៣ កន្លងទៅ លោក Jack បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុនខាងលើមកកាន់តួនាទីជានាយកប្រតិបត្តិវិញ។ នេះជាមោទនភាពមួយរបស់លោក Jack ដែលបានអភិវឌ្ឍជីវិតជាគ្រូបង្រៀនដ៏សាមញ្ញមួយរូប ក្លាយជាមហាសេដ្ឋីលំដាប់កំពូលរបស់ចិនលើឆាកអន្តរជាតិទាំងមិនគួរឲ្យជឿ ដែលនេះជាមូលហេតុមួយធ្វើឲ្យគេហទំព័រសេដ្ឋកិច្ច The BNEWS លើកយកដំបូន្មានសំខាន់ៗរបស់លោកសម្រាប់សហគ្រិនទូទៅស្វែងយល់ដូចខាងក្រោមនេះ៖ ១) អ្នកមិនអាចធ្វើឲ្យអ្នកដទៃមានគំនិតតែមួយបានឡើយ តែអ្នកអាចធ្វើបានតាមរយៈការដាក់គោលដៅរួមមួយ លោក Jack បានពន្យល់ថា កុំជឿជាក់ថាអ្នកអាចធ្វើឲ្យអ្នកដទៃមានគំនិតតែមួយបានឲ្យសោះ ហើយបើអាចទៅរួចមានត្រឹមតែ ៧០ % ប៉ុណ្ណោះដែលគេជឿអ្នក។ អ្វីដែលលោកចង់បញ្ជាក់នៅទីនេះនោះគឺថា សូមកុំឲ្យបុគ្គលិកធ្វើការឲ្យអ្នក តែត្រូវឲ្យពួកគេធ្វើការស្របតាមគោលដៅរួមមួយ។ ...មេរៀនលំបាកៗទាំង ៧ ដែលមនុស្សគ្រប់គ្នាគួររៀនពីភាពជោគជ័យ... ២) អ្វីទៅដែលបុគ្គលិកគ្មាន តែអ្នកដឹកនាំមាន លោក Jack Ma បាននិយាយថា សមត្ថភាពជាបច្ចេកទេសរបស់អ្នកដឹកនាំក្រុមហ៊ុនមិនគួរយកមកប្រៀបធៀបនឹងបុគ្គលិករបស់ខ្លួននោះឡើយ។ បុគ្គលិករបស់អ្នក ត្រូវតែជាមនុស្សដែលមានសមត្ថភាពល្អជាងអ្នក បើមិនដូច្នេះទេ មានន័យថា អ្នកបានជ្រើសរើសបុគ្គលិកខុសហើយ។ ចុះអ្វីទៅដែលអ្នកដឹកនាំត្រូវមាននៅពេលនេះ? លោក Jack បានបន្តទៀតថា អ្វីដែលអ្នកដឹកនាំត្រូវមាន គឺទស្សនវិស័យដឹកនាំក្រុមហ៊ុន ភាពក្លាហាន និង ការតស៊ូឲ្យខ្ពស់ជាងបុគ្គលិក។ ទន្ទឹមនឹងនេះ អ្នកដឹកនាំ គឺជាមនុស្សដែលមានសមត្ថភាពដោះស្រាយបញ្ហាមួយចំនួនដែលបុគ្គលិកមិនអាចធ្វើបាន និង អាចប្រឈមមុខនឹងភាពបរាជ័យបានដោយមិនចេះរារែក។ ៣) ចង់បើកអាជីវកម្ម ឬ ក្រុមហ៊ុនកុំពាក់ព័ន្ធនឹងនយោបាយ នៅក្នុងចំណុចនេះ លោក Jack បានពន្យល់ថា នយោបាយ និង ការធ្វើអាជីវកម្មមិនត្រូវលាយឡំគ្នាជាដាច់ខាត។ លោកលើកឡើងថា បើអ្នកចង់ធ្វើនយោបាយកុំគិតពីរឿងរកលុយ តែបើចង់ធ្វើអាជីវកម្មក៏មិនត្រូវពាក់ព័ន្ធពីរឿងនយោបាយដែរ ត្បិតអីចំណុចទាំងពីរនេះបើបានជួបគ្នាកាលណា អ្នកត្រៀមវេចបង្វេចឲ្យហើយទៅ។ ៤) យុវជនជំនាន់ក្រោយត្រូវគិតពីចំណុចសំខាន់ៗទាំង៤ខាងក្រោមនេះ៖ តើអ្វីទៅជាការបរាជ័យ? ការបោះបង់ គឺជាឫសគល់តែមួយគត់នៃភាពបរាជ័យ។ តើអ្វីទៅជាការតស៊ូ? នៅពេលដែលអ្នកជំនះរឿងរ៉ាវលំបាកៗ ភាពទុក្ខព្រួយ ឬ ការខកចិត្តជាច្រើនគឺនៅពេលនោះហើយដែលអ្នកអាចយល់ដោយខ្លួនឯងបានថា តើការតស៊ូមានអត្ថន័យដូចម្តេច? តើអ្វីទៅជាកាតព្វកិច្ចរបស់យុវជន? កាតព្វកិច្ចរបស់យុវជន គឺត្រូវ ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និង មានមហិច្ឆតាធំជាងអ្នកដទៃ។ មនុស្សឆ្លាតប្រើខួរក្បាលមកគិត និង បេះដូងសម្រាប់បង្កើតភាពជោគជ័យឲ្យខ្លួនឯង។ ប៉ុន្តែមានតែមនុស្សល្ងង់ទេដែលប្រើមាត់និយាយឥតបានការ។ ...សៀវភៅល្អៗ ទាំង ១០ ក្បាលសម្រាប់អ្នកមានមហិច្ឆតាចង់វិនិយោគ... ៥) យើងកើតមកដើម្បីរស់ និង ដកស្រង់បទពិសោធន៍ក្នុងជីវិត តាមទស្សនៈរបស់លោក Jack មនុស្សគ្រប់រូបកើតមកមិនមែនដើម្បីតែធ្វើការនោះទេ តែវាជាការបង្កើតភាពរីករាយឲ្យខ្លួនឯង។ លោកបានបន្តទៀតថា គ្មានអ្នកណាម្នាក់ដែលអាចជួយខ្លួនអ្នកបាន ក្រៅពីខ្លួនអ្នកនោះឡើយ ហើយត្រូវទទួលស្គាល់ការពិតពីអ្វីដែលខ្លួនមាននៅពេលនេះ ព្រមទាំងឈប់ចំណាយពេលមួយឆាកជីវិតដើម្បីតែការងារ បើមិនដូច្នេះទេ អ្នកនឹងស្តាយក្រោយអស់មួយជីវិត។ ៦) ការប្រកួតប្រជែងក្នុងល្បែងពាណិជ្ជកម្មរបស់លោក Jack Ma -លោក Jack បានបញ្ចេញទស្សនៈសំខាន់ៗដូចខាងក្រោមនេះថា៖ -បើអ្នកចូលចិត្តយកកំហឹងទល់កំហល់ អ្នកគឺជាមនុស្សល្ងង់។ -បើអ្នកចាត់ទុកអ្នកដទៃជាសត្រូវរបស់អ្នក នោះមនុស្សទាំងនោះនឹងចាត់ទុកអ្នកជាសត្រូវរបស់ពួកគេវិញ។ -កុំយកភាពស្អប់ខ្ពើមជាត្រីមុខនៅគ្រប់ការប្រកួត បើពុំនោះទេ អ្នកនឹងបរាជ័យ។ -ការប្រកួតប្រៀបដូចជាការលេងអុកដូច្នេះដែរ បើចាញ់ម្តង អាចលេងម្តងទៀតបាន ហើយអ្នកចាញ់មិនប្រាកដថាចាញ់រហូត ហើយអ្នកឈ្នះក៏មិនប្រាកដថា ឈ្នះរហូតនោះដែរ។ -អ្នកជំនួញ ឬ សហគ្រិន គ្មានសត្រូវនោះឡើយ ព្រោះថាដង្ហើមមុខជំនួញ ឬ អាជីវកម្មរបស់ខ្លួនគឺស្ថិតនៅលើកណ្ដាប់ដៃរបស់អតិថិជនគ្រប់រូប។ ចង់ឈ្នះល្បែងអាជីវកម្ម? BNEWS នឹងចេញផ្សាយសៀវភៅមួយក្បាលមានឈ្មោះថា ឈ្នះល្បែងអាជីវកម្ម ឬ Winning the Game of Business នៅពេលឆាប់ៗខាងមុខនេះ។ BNEWS នឹងចែកជូនដោយឥតគិតថ្លៃចំពោះអ្នកផ្ញើអ៊ីម៉ែលមកប្រអប់ទទួលសារ (inbox) facebook របស់ BNEWS ១០០នាក់ដំបូង! សូមប្រញាប់រួសរាន់ឡើង។ សូមជួយចែករំលែកព័ត៌មាននេះផងណា! សូមអរគុណ! ៧) កុំគិតដូចចៅចាក់ស្មុគ គំនិតដូចចៅចាក់ស្មុគ វាគ្រាន់តែជាការស្រមើស្រមៃមួយគ្មានគោលដៅពិតប្រាកដ មិនអាចយកជាការបាន។ នេះជាប្រសាសន៍របស់លោក Jack Ma ។ បើនេះក្លាយជាទម្លាប់ វាប្រៀបដូចជាអ្នកផឹកស្រាដែរ ពោលគឺផឹកកាន់តែច្រើន ស្រវឹងកាន់តែច្រើន ហើយគិតកាន់តែច្រើន ក៏គ្មានប្រយោជន៍អ្វីដែរ។ លោកបានបន្តថា ពិភពលោកមិនខ្វល់ថា អ្នកបានគិត ឬ និយាយអ្វីនោះឡើយ តែពិភពលោកនឹងចងចាំប្រសិនបើអ្នកបានធ្វើអ្វីមួយឲ្យកើតចេញជាផ្លែផ្កាបាន។ ...មហាសេដ្ឋីកើតចេញពីកូនកសិករ Clayton Mathile៖ ទំនុកចិត្តគឺជាគ្រឹះសម្រាប់ការលូតលាស់ក្នុងអាជីវកម្ម... ៨) ដំបូន្មានរបស់លោក Jack Ma សម្រាប់សហគ្រិនទូទៅ -ឱកាសដែលគ្មានអ្នកណាបានឃើញ គឺជាឱកាសដែលល្អបំផុត។ -ត្រូវធ្វើឲ្យបុគ្គលិកបង្កើតស្នាមញញឹមជានិច្ចនៅកន្លែងធ្វើការ។ -អតិថិជនគឺជាមនុស្សសំខាន់ទី១ បុគ្គលិកជាមនុស្សសំខាន់ទី២ និង អ្នកគ្រប់គ្រងក្រុមហ៊ុនគឺជាមនុស្សសំខាន់ទី៣។ -ត្រូវរក្សាទុក និង ផ្លាស់ប្ដូរមុនពេលទំនោរថ្មីៗ ឬ ការផ្លាស់ប្ដូរបានចូលមកដល់។ -បើភ្លេចរឿងលុយកាក់ មានន័យថា អ្នកភ្លេចរឿងរកស្វែងរកប្រាក់ចំណូល។ -អកប្បកិរិយារបស់អ្នក សម្ដែងឲ្យឃើញកិរិយាមារយាទរបស់អ្នក។ ៩) ភាពជាសហគ្រិនរបស់លោក Jack Ma -ឱកាសដ៏ល្អមួយជានិច្ចកាល គឺមានការពិបាកបំផុតក្នុងការពន្យល់ឲ្យបានច្បាស់លាស់ ត្បិតអីអ្វីៗដែលអាចពន្យល់បានដោយងាយស្រួល មិនមែនជាឱកាសដ៏ល្អនោះឡើយ។ -អ្នកគួរតែស្វែងរកបុគ្គលណាមួយដែលមានសមត្ថភាពពេញលេញ ដើម្បីបើកក្រុមហ៊ុនរបស់អ្នក។ អ្នកមិនចាំបាច់ស្វែងរកបុគ្គលដែលជោគជ័យនោះឡើយ ពោលគឺជ្រើសរើសមនុស្សឲ្យចំទិសដៅការងារ មិនមែនជ្រើសរើសបុគ្គលិកដែលល្អបំផុតនោះឡើយ។ -អ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទាំងមូល គឺការទំនាក់ទំនង។ -ពាក្យថាFree” ឬ ដោយឥតគិតថ្លៃ” គឺជាពាក្យដែលមានតម្លៃបំផុត។ -ថ្ងៃនេះអាចអាក្រក់សម្រាប់អ្នក ថ្ងៃស្អែកអាចរឹតកាន់តែអាក្រក់ជាងថ្ងៃនេះ។ ប៉ុន្តែថ្ងៃខានស្អែកអាចជាថ្ងៃល្អបំផុតសម្រាប់អ្នក។ ១០) អ្វីដែលសហគ្រិនត្រូវជៀសវាង -អ្វីដែលគួរឲ្យខ្លាចជាងគេបំផុតសម្រាប់សហគ្រិនក្នុងការចាប់ផ្តើមអាជីវកម្មគឺ ភាពអសមត្ថភាព ភាពវាយឫក ភាពស្ទាក់ស្ទើរ និង ការមិនព្រមបោះជំហានទៅមុខ។ -បើអ្នកមិនដឹងថា គូប្រជែងរបស់អ្នកនៅឯណា អ្វីទៅជាភាពខ្លាំងរបស់គូប្រជែង នោះអ្នក គឺជាសហគ្រិនតែមួយគត់ដែលនឹងត្រៀមខ្លួនបរាជ័យ។ -ទោះបីជាគូប្រជែងរបស់អ្នកតូច ឬ ខ្សោយជាងអ្នកក៏ដោយ អ្នកត្រូវចាត់ទុកថា គឺជាគូប្រជែងដ៏ខ្លាំង និង ធំបំផុតសម្រាប់អ្នក។ ដូចគ្នានេះដែរ ទោះបីជាគូប្រជែងរបស់អ្នកធំ ឬ ខ្លាំងជាងអ្នកយ៉ាងណាក៏ដោយ អ្នកក៏មិនត្រូវចាត់ទុកខ្លួនឯងខ្សោយជាងគូប្រកួតដែរ។ ...បុគ្គលគំរូ១០រូប អភិវឌ្ឍខ្លួនពីជនក្រីក្របំផុតទៅជាមហាសេដ្ឋីពិភពលោក... ១១) និយមន័យឱកាសរបស់លោក Jack Ma លោក Jack បានបកស្រាយថា បើមានមនុស្ស៩០% និយាយថា “យល់ស្រប” ទៅនឹងសំណើលើកឡើងមួយ លោកនឹងទាត់ចោលភ្លាម។ ហេតុផលនោះគឺថា ប្រសិនបើមនុស្សភាគច្រើនចាត់ទុកថា សំណើនោះល្អ ពួកគេនឹងធ្វើអ្វីតាមសំណើនោះ ដូច្នេះឱកាសនឹងមិនអាចធ្លាក់មកលើដៃរបស់អ្នកនោះឡើយ បើអ្នកយល់ស្របដែរនោះ៕ ប្រែសម្រួល៖ ខេវិន ប្រភព៖ yahoo thebnews/news/2993/
Posted on: Mon, 11 Aug 2014 14:55:11 +0000

Trending Topics



Recently Viewed Topics




© 2015