រោងភាពយន្តប្រភេទ 4DX - TopicsExpress



          

រោងភាពយន្តប្រភេទ 4DX ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ស្ថិតនៅក្នុងសាច់រឿងផ្ទាល់ កំសាន្ត / អត្ថបទ៖ ហេង នាង រោងភាពយន្តជាប្រវត្តិសាស្ត្ររបស់កម្ពុជាប្រភេទ 4DX ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការនៅក្នុងរោងភាពយន្ត MAJOR CINEPLEX ក្នុងផ្សារទំនើប AEON MALL 4DX ជារោងកុនដែលមានលក្ខណៈថ្មី និងប្លែក ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ដូចនៅក្នុងព្រឹត្តិការណ៍នៃសាច់រឿងពិតៗ ដោយសារវាមានកៅអីមានចលនា មានក្លិន ទឹកភ្លៀង ផ្សែង ភ្លើងជាដើម។ កៅអីដែលអ្នកទស្សនា កំពុងអង្គុយបានរញ្ជួយញ័រ នៅពេលដែលមានឈុតឆាក ដូចជាគេជិះសេះ ជិះរទេះ ឬក៏រញ្ជូយដី បាក់ដុំថ្មជាដើម បន្ថែមពីលើនេះ តាមរយៈវ៉ែនតាពិសេសដែលហៅថា វ៉ែនតា 3D វាធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនហាក់ដូចជាតួអង្គម្នាក់នៅក្នុងសាច់រឿងនោះផ្តាល់។ ដុំថ្ម កាំបិត លំពែង ផ្លែព្រួញ ដំបង និងបំណែកបែកបាក់ផ្សេងៗទៀតបានបាញ់ឆ្ពោះសំដៅមកយើង អមដោយសំឡេងកាប់ចាក់ និងភ្លេងដ៏រន្ថាន់ផងបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ញាប់ញ័រ ខណៈដែលកៅអីបានរង្គើរនិងមានបញ្ចញខ្យល់នៅត្រង់កំភួនជើងផង គឺថា រូបយើងហាក់ដូចជានៅក្នុងស្ថានការណ៍នោះដែរ។ សម្រាប់អ្នកមានបេះដូងខ្សោយ ទំនងជាពិបាកទស្សនាបន្តិច ឬក៏អាចទស្សនាបាន ប្រសិនបើដកវ៉ែនតា 3D ចេញ។ ម្យ៉ាងទៀត នៅពេលឈុតបង្ហាញពីលើអាកាសឃើញទិដ្ឋភាពព្រៃភ្នំជ្រលងដងអូរជាដើម គឺយើងមានអារម្មណ៍ថា ខ្លួនហាក់ដូចជាកំពុងនៅលើអាកាសសំឡឹងទៅទីនោះដែរ។ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay អះអាងថា មានប្រមាណ២០ប្រទេសក្នុងពិភពលោក ឬក៏ពីរបីប្រទេសប៉ុណ្ណោះនៅក្នុងតំបន់ ដែលមានរោងភាពយន្ត 4DX នេះ ហើយរោងភាពយន្ត Major Cineplex នេះត្រូវបានចំណាយប្រាក់ចំនួន ៥លានដុល្លារ ដែលក្នុងនោះក៏មានបន្ទប់ VIP សម្រាប់ប្រភេទរឿង 4DX មាន ១២០ កៅអី ដែរ ហើយការទស្សនាភាពយន្ត 2D និង 3D មានតម្លៃទាបជាងភាពយន្ត 4DX ។ លោក ជី សិលា បាននិយាយថា វាជាមោទនភាពមួយ ដែលកម្ពុជាមានរោងភាពយន្តដ៏ទំនើប Major Cineplex ក្នុងផ្សារ AEON បែបនេះនៅក្នុងចំណោមប្រទេសជឿនលឿន។ ចំពោះតម្លែសបុត្រទស្សនាភាពយន្ត 4DX ក្នុងផ្សារ AEON គឺ៨ដុល្លារនៅថ្ងៃក្នុងសប្តាហ៍ តែឡើង១០ ដុល្លារនៅថ្ងៃចុងសប្តាហ៍ តម្លៃនេះគឺខ្ពស់បន្តិច បើប្រៀបធៀបប្រាក់ចំណូលជាទូទៅរបស់ពលរដ្ឋខ្មែរ តែសម្រាប់អ្នកមានអត់បញ្ហា៕ 4DX Cinema Makes Watchers feel to Directly Exist in the Movie Entertainment / Topic: Heng Neang 4DX cinema has open at MAJOR CINEPLEX AEON Mall super market Cambodia. 4DX is a kind of new style and cool that make watcher feel directly exist in the movie. Because of the movement seat, smell, rain, smoke, and fire etc. The watcher seat will move when there’re a scene of riding horse, riding cart, earthquake, break stone, Furthermore by special glasses called 3D glasses that’s make us feel like we’re one of the character in the movie too. Stone, knife, spear, arrow, stick and a broken pieces that is run into us with the music background that make viewer feel trembling like we’re in the real situation. For hearth disease might be hard to watch it or possible to watch if you didn’t wear 3D glasses. Moreover, When the scenes show aerial view of forests, rivers, valleys, etc., we feel that it seems in the air looking to there. Mr. Che Sela Director of Sabay said, There’re 20 countries over the world or 2,3 countries in a local that have 4DX cinema and this Major Cineplex Cinema has spend 5 million dollars which has V I P for 4DX 120 seats, For 2D and 3D is not expensive like 4DX. Mr. Che Sela said that it’s a proud of Cambodia that has a modern Cinema Major Cineplex at AEON MALL among developed countries. For 4DX ticket is 8 dollars and weekend 10 dollars, This value is slightly higher compared income people generally, only for those who rich is no problems.
Posted on: Sat, 16 Aug 2014 08:11:07 +0000

Trending Topics



Recently Viewed Topics




© 2015