សាលាឧទ្ធរណ៍ - TopicsExpress



          

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់ ដេវិដ ឆាយណាវ៉ា (អត្ថបទចុះផ្សាយនៅថ្ងៃ 17-06-2013, 6:01 AM) រាជធានីភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣នេះ បានជម្រះក្តីលើបណ្តឹងសុំនៅក្រៅឃុំរបស់អតីតមេធាវី និងជាពាណិជ្ជករ ព្រមទាំងបច្ចុប្បន្នជាទីប្រឹក្សា ព្រឹទ្ឋសភា ឋានៈស្មើរដ្ឋលេខាធិកា គឺលោក ដេវិដ ឆាយណាវ៉ា ពីបទប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន។ បណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធចោល ម្តងរួចទៅហើយកាលពីពេលកន្លងទៅ ដោយពុំអនុញ្ញាតឲ្យលោក ដេវិដ ឆាយណាវ៉ា នៅក្រៅឃុំនោះទេ។ លោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថា ឈ្មោះ ដេវិដឆាយណាវ៉ា ឈ្មោះ ប្រាក់ អូហ្វី និងឈ្មោះ យាន ស៊ីណា អតីតរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប់ចោទពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ក្នុងខណ្ឌដូនពេញ ទៅលើអ្នកសារព័ត៌មាន ក្នុងករណីគ្រោះថ្នាក់ចររាចរណ៍មួយ។ ព័ត៏មានលំអិត. - See more at: erc-news/index.php?page=detail&ctype=article&id=823&lg=kh#sthash.f9ryEhSM.dpuf
Posted on: Tue, 18 Jun 2013 00:22:53 +0000

Trending Topics



Recently Viewed Topics




© 2015