១៧ មករា ២០១៥ - - TopicsExpress



          

១៧ មករា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 17 January 2015 - Summary of the main news of the day read by Sambath Rose-Maria. ១-ភ្នំពេញប៉ុស្តិ៍៖ មុនពេលចាកចេញឆ្ពោះទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកនាសប្តាហ៍នេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានអំពាវនាវដល់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលទើបតែប្រកាសវិលត្រឡប់ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចវិញនោះ ឲ្យមករួមកម្លាំងជាមួយនឹងគណបក្សប្រឆាំង ប្រសិនបើព្រះអង្គមានឆន្ទៈពិតប្រាកដចង់ដើរតាម គោលនយោបាយ សីហនុនិយម ហើយចង់ដោះស្រាយបញ្ហាជាតិសំខាន់ៗមែននោះ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/p9dr6k2 ២-VOA៖ នៅសប្តាហ៍នេះ ក្រុមសិទ្ធិមនុស្សនៅប្រទេសកម្ពុជាអំពាវនាវឲ្យអ.ស.ប.ស៊ើបអង្កេត ការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្សលើអ្នកភូមិរស់នៅតំបន់គម្រោង វារីអគ្គិសនីធំៗពីរ។ អ្នកភូមិចង់ឲ្យរដ្ឋាភិបាលលុបចោលគម្រោងចម្រូងចម្រាសពីរនេះ ដោយលើកឡើងថា ទំនប់នេះប៉ះពាល់ការរស់នៅរបស់ពួកគេធ្ងន់ធ្ងរ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mwtz7bf ៣-ថ្មីៗ៖ រហូតមកដល់ពេលនេះ រឿងរ៉ាវស្ត្រីខ្មែរដែលរងគ្រោះដោយការចាញ់បោកគេបន្ទាប់ពីរៀបការ ជាមួយបុរសបរទេសទៅនៅស្រុកគេនៅតែបន្តកើតមានឥតដាច់។ ក្រៅពីរងគ្រោះព្រោះតែស្វែងរកការងារឬក៏ព្រោះតែការជួញដូរតាម វិធីផ្សេងៗនោះ ក៏មានស្ត្រីខ្មែរវ័យក្មេងមិនតិចទេដែលចាញ់បោកគេតាមរយៈការរៀប អាពាហ៍ពិពាហ៍។ មូលហេតុធំជាងគេគឺមកពីលុយនេះឯង។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/n6myrf8 ៤-ខេមបូឌាដេលី៖ ផែនទីទើបតែចេញថ្មីដោយប្រើទិន្នន័យពី ផ្កាយរណបរបស់សហរដ្ឋអាមេរិកបង្ហាញថា ប្រទេសកម្ពុជានៅ តែបន្តកើតមានការកាប់បំផ្លាញព្រៃឈើដ៏គួរ ឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៣ ដោយការកាប់ បំផ្លាញភាគច្រើនបានកើតឡើងនៅក្នុងតំបន់ព្រៃ ការពារ និងដែនជម្រកសត្វព្រៃ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/nsc3jzv ៥-មនោរម្យ៖ ក្រុមគ្រូបង្រៀនមួយចំនួន ផ្នែកចំណេះដឹងទូទៅនៅកម្ពុជា បានស្នើរដល់រដ្ឋាភិបាល ធ្វើយ៉ាងណាជួយថែរក្សាស្ថិរភាពតម្លៃទំនិញ មិនឲ្យឡើងថ្លៃបន្តទៀត ព្រោះប្រាក់បៀវត្សពួកគាត់ មិនអាចគ្រប់គ្រងជីវភាពគ្រួសារបានគ្រប់គ្រាន់នៅឡើយទេ បើទោះជាមានការដំឡើងរហូតដល់ ៥៥ ម៉ឺនរៀល ទៅដល់ ៦៥ម៉ឺនរៀលក៍ដោយ។ ព័ត៌មានលម្អិតសូមចុច៖ monoroom.info/news/post/4696 ៦-ភ្នំពេញប៉ុស្តិ៍៖ តុលាការអេហ្ស៊ីបនៅថ្ងៃអង្គារ បានបដិសេចោលនូវការផ្តន្ទាទោសអតីតប្រធានាធិបតី លោក ហូសនី មូបារ៉ាក់ ពីបទចោទប្រកាន់អំពើពុករលួយ និងបានបញ្ជាឲ្យមានការកាត់ទោសជាថ្មី ប៉ុន្តែអតីតបុរសខ្លាំងរូបនេះនៅតែ ស្ថិតក្នុងការឃុំឃាំង រង់ចាំបទបញ្ជារបស់តុលាការ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/maxadql
Posted on: Sat, 17 Jan 2015 11:19:53 +0000

Trending Topics



Recently Viewed Topics




© 2015