96, - TopicsExpress



          

96, ការលាប់ឡើងវិញនៃការឈឺពោះ :ក្មេងស្រីម្នាក់អាយុ ១៣ ឆ្នាំ មកការិយាល័យអ្នក ដោយសារមានប្រវត្តិក្នុងការលាប់ឡើងវិញនៃការឈឺពោះ ។ នាងធ្លាប់មានការឈឺពោះយ៉ាងហោចណាស់មួយ រឺ ពីរ ដងក្នុងមួយអាទិត្យ រយៈពេល ៣ ខែហើយ ។ ការឈឺនេះមានរយៈពេល ៦ ទៅ ៨ ម៉ោង ។ អ្នកបានជួបនាងជាច្រើនដងហើយដោយសារបញ្ហាដដែលៗ ។ ទាំងនេះបានធ្វើតាំងពីលើកមុន ហើយ លទ្ធផលទាំងអស់គឺធម្មតា ដូចជា : CBC ESR វិភាគទឹកនោម លាមករក ova និង parasites ធ្វើអេកូតំរងនោម បង្ហួរនោម និង ប្លោកនោម និង abdominal plain film ។ ការឈឺ មានទីតាំងនៅតំបន់ផ្ចិត និងមានលក្ខណៈឈឺអួលៗ ។កំរិតនៃការឈឺ គឺ ៦/១០ ហើយកើនដល់ ៨/១០ និងថយចុះមក ៤/១០ ។ វាមិនទាក់ទងនឹងការញ៉ាំអាហារទេ ហើយ វាមិនទាក់ទងនឹងការរាក រឺ ក៏ ទល់លាមកដែរ ។ ម្ដាយប្រាប់ថា នាងខកខានទៅសាលារៀន ដោយសារតែការឈឺ ។ តាមការពិនិត្យរាងកាយ នាងមិនស្ថិតក្នុងសភាពឈឺចាប់ទេ ។ សញ្ញាជីវិត កំពស់ និង ទំងន់ គឺធម្មតាសំរាប់អាយុនាង ។ ការពិនិត្យពោះ រាងតឹងបន្តិច នៅតំបន់ជុំវិញផ្ចិត ។ ថ្លើម និង អណ្ដើក គឺធម្មតា ហើយ គ្មានដុំម៉ាសទេ ។ អ្វីទៅជារោគវិនិច្ឆយ័សមស្របជាងគេចំពោះជំងឺនេះ ? 96 ការលាប់ឡើងវិញនៃការឈឺពោះ A recurrent abdominal pain (RAP) syndrome 96 B lactose intolerance 96 C ជំងឺ Crohn 96 D mesenteric lymphadenitis 96 E រលាកខ្នែងពោះវៀនរ៉ាំរ៉ៃ
Posted on: Tue, 02 Dec 2014 14:06:19 +0000

Trending Topics



Recently Viewed Topics




© 2015