ITUC៖ - TopicsExpress



          

ITUC៖ កម្ពុជាជាប្រទេសមានសន្ទស្សន៍សិទ្ធិមនុស្សអាក្រក់បំផុត លើពិភពលោក (សូមអបអរខ្មែរយើងជាប់លេខ និងល្បីទៀតហើយ...) ................................. RFA- សម្ព័ន្ធសហភាពពាណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា អាយ.ធី.យូ.ស៊ី (ITUC = The International Trade Union Confederation) បានចេញរបាយការណ៍នាថ្ងៃទី១៩ ឧសភា ដែលមានចំណងជើងថា ទីកន្លែងធ្វើការដ៏អាក្រក់បំផុតសម្រាប់កម្មករ។ របាយការណ៍នេះ បានចេញផ្សាយលើកដំបូងពីការរកឃើញរបស់ខ្លួន ដែលបានចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានសន្ទស្សន៍សិទ្ធិមនុស្សអាក្រក់បំផុតនៅលើពិភពលោក។ ការទទួលបានចំណាត់ថ្នាក់អាក្រក់នេះ ដោយសារតែកត្តាមួយចំនួន ដូចជា កូដកម្មដើម្បីលក្ខខណ្ឌការងារសមរម្យ សិទ្ធិទាមទារដំឡើងប្រាក់ឈ្នួល និងការចូលជាសហជីព។ រីឯច្បាប់ការងាររបស់ប្រទេសកម្ពុជា មានភាពតឹងតែងខ្លាំងពេកលើការជ្រើសរើសតំណាងសហជីព ការប្រើកម្លាំងបណ្ដាលឲ្យបាតុករស្លាប់ពីការតវ៉ាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ បញ្ហាទាំងអស់នេះ សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ បានវាយតម្លៃកម្ពុជា មានពិន្ទុ ៥ ដែលជាពិន្ទុអាក្រក់បំផុត។ ចំណែកប្រទេសដាណឺម៉ាក (Denmark) អ៊ូរូហ្គាយ (Uruguay) សហរដ្ឋអាមេរិក និងហុងកុង បានចាត់ទុកថាជាប្រទេសដែលអនុវត្តសិទ្ធិ និងមានច្បាប់ការងារប្រសើរជាងគេ៕
Posted on: Wed, 21 May 2014 08:55:12 +0000

Trending Topics



Recently Viewed Topics




© 2015