ក្នុងជំនួបជាមួយសកម្មជន - TopicsExpress



          

ក្នុងជំនួបជាមួយសកម្មជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២២ វិច្ឆិកា២០១៤ លោកកឹម សុខា ថ្លែងក្នុងអង្គប្រជុំថា គណបក្សសង្គ្រោះជាតិ នៅតែរក្សានូវទិសដៅដដែល គឺធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្ដូរ។ ដូច្នេះ លោកសុំឲ្យសកម្មជនថ្នាក់មូលដ្ឋានទាំងអស់ បន្ដនូវបេសកកម្មជាប្រវត្តិសាស្រ្ដ ដើម្បីឲ្យមានការផ្លាស់ប្ដូរទាំងថ្នាក់ដឹកនាំប្រទេស ផ្លាស់ប្ដូរទាំងនយោបាយដឹកនាំ ឲ្យស្របទៅតាមផលប្រយោជន៍ជាតិ និង ផលប្រយោជន៍ប្រជាពលរដ្ឋ។លោក កឹម សុខា បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោកនៅជាមួយប្រជាពលរដ្ឋជានិច្ច និងនៅរក្សាគោរពឆន្ទៈប្រជាពលរដ្ឋដោយឥតងាករេ។
Posted on: Sat, 22 Nov 2014 11:32:00 +0000

Trending Topics



Recently Viewed Topics




© 2015