លោកសម - TopicsExpress



          

លោកសម រង្ស៊ីគ្រោងសុំឲ្យអ.ស.ប.ព្យួរអាសនៈកម្ពុជា សុខ ខេមរា/VOA/26 កញ្ញា 2013 ......................................................................... វ៉ាស៊ីនតោន — មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីគ្រោងនឹងស្នើសុំឲ្យអ.ស.ប.ព្យួរអាសនៈកម្ពុជាឲ្យនៅទំនេរ ហើយនឹងស្នើសុំសហគមន៍អន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា។ លោកសុខ ខេមរា នៃវីអូអេបានរាយការណ៍ថា ការ ស្នើសុំនេះគឺដោយសារគណបក្សជំទាស់អះអាងថា រដ្ឋាភិបាលកម្ពុជាថ្មីមិនស្របច្បាប់។ មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៉ីបានព្រមានថា លោកនឹងធ្វើ ចលនាជាអន្តរជាតិក្នុងពេលឆាប់ៗខាងមុខដើម្បីកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាពិសេសគឺស្នើសុំ ដល់អ.ស.ប.ឲ្យព្យួរអាសនៈកម្ពុជានៅឯអ.ស.ប.នៅទំនេរជាបណ្តោះអាសន្ន។ គណបក្សជំទាស់ធ្វើរបៀបនេះដោយចោទប្រកាន់ថា រដ្ឋាភិបាលថ្មីនិងរដ្ឋសភាថ្មី របស់កម្ពុជាជារដ្ឋាភិបាលនិងរដ្ឋសភាមិនស្របច្បាប់ និងមិនតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលទេ។ នេះបើតាមការអះអាងរបស់លោកសម រង្ស៉ី ដែលបានថ្លែងប្រាប់វីអូអេប៉ុន្មាននាទីមុននេះ។ ចុចត្រងន់នេះ ដើម្បីស្តាប់ឬក៏អានពត៌មានពិស្តារ khmer.voanews/content/cambodia-opposition-leaders-sam-rainsy-call-for-un-to-strip-cambodian-seat/1757227.html
Posted on: Thu, 26 Sep 2013 05:25:24 +0000

Trending Topics



a are
BEC-TERO MUSIC shared the following link and had this to say about
THOUGHT FOR NOW- Bruce Lee said, Mistakes are always forgivable,
:/ I have wanted to give Iraq a lesson in democracy — because
Feeling the day after glow of all the blessings received on my

Recently Viewed Topics




© 2015