សញ្ញា កង់រទេះ មានន័យ - TopicsExpress



          

សញ្ញា កង់រទេះ មានន័យ វិលចុះវិលឡើង កើត-ស្លាប់-កើត----? មនុស្សចាស់ មនុស្សកណ្តាល ធ្វើការប្រើ កំលាំងចិត្ត ថ្ងៃណា សុខភាពមិនល្អខ្សោយ គឺសឹងឬលែងមាន មហិច្ឆតា លើការងារ នាំឲសកម្មភាព ក្រុមហ៊ុន ឬ អង្គភាព នោះ លែងសកម្មដូចមុន។ ដូចនេះហើយបានជា កន្លែងខ្លះគេត្រូវការយុវជន មានកំលាំង ដូចជា យុវជន តេកជោ វាសវែងដី ទាំងភ្លៀង លិចទឹក ព្រៃ។ សរុប ឬស្សីចាស់ គួររៀបចំ កន្លែងឲទំពាំង ស្នង តាមតំរូវការ!!! By Mr. AP. AngkorPost( my Health not strong today ) angkorlink/29_Photo_Gallery.htm សញ្ញា កង់រទេះ មានន័យ វិលចុះវិលឡើង កើត-ស្លាប់-កើត----? ***ចំណេះខាង វិទ្យាសាស្ត្រ និង ចំណេះខាង សីលធម៌ ទាំងពីនេះ សំខាន់ណាស់ សំរាប់ជាមេដឹកនាំគេ ឲបានរុងរឿង *** កំលាំងចិត្ត រឹងមាំជាងកំលាំងកាយ តែមិនអាច ខ្លាំងគ្រប់ពេលនោះទេ។ មនុស្សគ្រប់រូប ការប្រើកំលាំងចិត្ត មានដែនកំណត់ ទៅតាមកំលាំងកាយ -ពេលណា កំលាំងកាយខ្សោយខ្លាំង ពេលនោះ កំលាំងចិត្ត បានទន់ខ្សោយដែរ -ដូចនេះហើយ មនុស្សកាន់តែចាស់ កាន់តែទន់ខ្សោយ នាំឲការដឹកនាំ និង គំនិត មិនបាន រស់រវើកដូន យុវជន ក្មេងៗនោះទេ។ -មនុស្សចាស់ ធ្វើអ្វីៗមួយឆាវ តាមសន្ទុះកំលាំងចិត្ត -តែមនុស្សចាស់ មានបទពិសោធន៍ ខុស និង ត្រូវច្រើន -ដូចនេះហើយ បានជាគេឲធ្វើជាទីប្រឹក្សា ពិគ្រោះយោបល -ប្រទេសជាតិ ត្រូវការយុវជន បន្តវេន ក្នុងការដឹកនាំ ដើម្បីដឹកនាំបានល្អនោះ ត្រូវ មានពីចំនុចសំខាន់ មិនអាចអត់មួយណាបានទេ គឺ ***ចំណេះខាង វិទ្យាសាស្ត្រ និង ចំណេះខាង សីលធម៌ ទាំងពីនេះ សំខាន់ណាស់ សំរាប់ជាមេដឹកនាំគេ ឲបានរុងរឿង by Mr.AP. AngkorPost Khmer Cambodia Angkor Photo & Picture angkorlink/29_Photo_Gallery.htm All Cambodia Fish angkorlink/70_CambodiaFish.htm All Cambodia Bird angkorlink/39_BirdsInCambodia.htm Money and Coin angkorlink/29_9_money_coin.htm សៀវភៅ ហោរាសាស្រ្ត ខ្មែរ angkorlink/ebookk/hora/hora1/pdf/index.htm angkorlink/ebookk/hora2/hora2.htm កំណាព្យ និង សំលេង ក្រមង៉ុយ angkorlink/40_4_KromNgoy.htm by CambodiaLink by AP. AngkorPost ******************** by Mr.AP. AngkorPost ស្វែងរកយូហើយ ទើបតែជួប ព្រឹកនេះ !!! (បានស្តាប់ពីមុន តែពំបាន អត្ថបទ) September 05 2013 ព្រះសមាសម្ពុទ្ធ ទ្រង់បានត្រាស់ដឹង ៨ ចំនុច ជាគោល សំខាន់ នៃការ ត្រាស់ដឹង មាន៖ អដ្ឋគិកមគ្គ ជាមជ្ឈិមបដិបទា អង្គ ៨ ដែលព្រះសមាសម្ពុទ្ធ ព្រះបរមគ្រូ នៃយើងទ្រង់បានត្រាស់ដឹង : ១ សម្មា វាចា ការ និយាយ ត្រូវ ២ សម្មា កម្មន្ត: ការ ប្រព្រឹត្ត ត្រូវ ៣ សម្មា អាជីវ: ការ ប្រកបរបរចិញ្ចឹមជីវិត ត្រូវ ៤ សម្មា សង្កប្ប: ការ ត្រិះរិះ ត្រូវ ៥ សម្មា វាយាម: ការ ព្យាយាម ត្រូវ ៦ សម្មា សតិ ការ រលឹកនឹកឃើញត្រូវ ជាសេចក្តី មិនវង្វេង ៧ សម្មា ទិដ្ឋិ ការ យល់ឃើញ ត្រូវ ៨ សម្មាសមាធិ ការ តំរង់ផ្លូវចិត្ត ត្រូវ angkorlink/KeaOun/KeaOun.htm CambodiaLink សិល៌៥ និង សិល៌ ៨ ជាសំលេង MP3 angkorlink/Buddhist_5_8.htm angkorlink/Buddhist/5_8/Seil_5_and_8.mp3 សិល៌៥ មាន : (សង្ខេប) ១- បាណាតិបាតា គឺមិនសំលាប់សត្វ ២- អទិន្នាទានា គឺមិនលូចរបស់គេ ៣- កាមេសុមិច្ឆាចារា គឺមិនថិតក្បត់ប្តីរឺប្រពន្ធគេ គឺ មិនប្រព្រឹត្តខុសក្នុងកាម ៤- មុសាវាទា គឺមិនកុហកភូតភរបោកប្រាស់គេ ៥- សុរាមេរយមជ្ជប្បមាទដ្ឋានា គឺមិនផឹកទឹកស្រវឹង សិល៌៥ មាន : (ពេញលេញ) ១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ (ប៉ាណាតិប៉ាតា វេរាក់មាក់នីសិខាប៉ាក់ទាំង សាក់ម៉ាទិយាមិ) ប្រែថា : ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ធើ្វសត្វមានជីវិតឲធ្លាក់ចុះគន្លង គឺ មិនសំលាប់សត្វ។ ២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ (អាក់ទិនាទានា វេរាក់មាក់នីសិខាប៉ាក់ទាំង សាក់ម៉ាទិយាមិ) ប្រែថា : ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲដោយកាយរឺដោយវាចា គឺ មិនលូចរបស់គេ ៣- កាមេសុមិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ (កាម៉េសុមិឆាចារា វេរាក់មាក់នីសិខាប៉ាក់ទាំង សាក់ម៉ាទិយាមិ) ប្រែថា : ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយគឺ មិនថិតក្បត់ ប្តីរឺប្រពន្ធគេ ៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ (មុសាវាទា វេរាក់មាក់នីសិខាប៉ាក់ទាំង សាក់ម៉ាទិយាមិ) ប្រែថា : ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក គឺ មិនកុហកភូតភរបោកប្រាស់គេ ៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ (សុរ៉ាមេរ៉ាយយក្សម៉ាច់ឈាកប៉ាក់ម៉ាទាក់ឋាណា វេរាក់មាក់នីសិខាប៉ាក់ទាំង សាក់ម៉ាទិយាមិ) ប្រែថា : ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ហេតុជាទីតាំងនៃសេចក្តីប្រមាទគឺ មិនផឹកទឹកស្រវឹង។ CambodiaBuddhist.org by CambodiaLink by AP. AngkorPost Domain name / Website name for sales Contact by sales@abckhmer 23Tola ABCKhmer ABCCambodiaTours ABCThai.COM AngkorDaily AngkorLink AngkroPost ANZCambodia AZCambodia CambodiaLink CambodiaStockExchange CamboHotel CamboTours CamboWeb CamKoHotel CamKomotor InsideCambodiaTours ITCambodia.net NagaHotel NagaWorldHotel Soryatours TaProhmTours Domain name / Website name for sales Contact by sales@abckhmer ---------------------------- មង្គល38ប្រការ៖ CambodiaLink ១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ ) ២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា ) ៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ ) ៤. កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោច ) ៥. ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា ) ៦. កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច ) ៧. ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច ) ៨. សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ ) ៩. វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ចសុសិក្ខិតោ ) ១០. វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា ) ១១-១២. កិរិយាបម្រើ ឬ ទំនុកបម្រុងមាតានិងបិតា (មាតាបិតុ ឧបដ្ឋានំ ) ១៣. កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ ) ១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា ) ១៥. កិរិយាបរិច្ចាគទាន (ទានំ ) ១៦. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា ) ១៧. កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ ) ១៨. កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ( អនវជ្ជានិ កម្មានិ ) ១៩. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា ) ២០. សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ( មជ្ជបានា ច សញ្ញាមោ ) ២១. ការមិនប្រមាថក្នុងធម៌ទាំងឡាយ ( អប្បមាទោ ចធម្មេសុ ) ២២. កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ( គាររោ ច ) ២៣. កិរិយាប្រព្រឹត្តបន្ទាបខ្លួន( និវាតោ ច ) ២៤. សេចក្តីសណ្តោសត្រេកអរចំពោះរបស់ដែលមាន (សន្តុដ្ឋី ច ) ២៥. ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ( កតញ្ញូតា ) ២៦. កិរិយាស្តាប់នូវធម៌តាមកាល ( កាលេន ធម្មស្សវនំ ) ២៧. សេចក្តីអត់ធ្មត់ (ខន្តិ ច ) ២៨. ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ (សោវចស្សតា ) ២៩. កិរិយាបានឃើញ បានជួបនូវសាមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ (សមណានញ្ច ទស្សនំ ) ៣០. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា) ៣១. សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច ) ៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច ) ៣៣. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ ) ៣៤. កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច ) ៣៥. ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ( ផុជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ ) ៣៦. ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ ) ៣៧. ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ ) ៣៨. ចិត្តក្សេមក្សាន្ត (ខេមំ) --------------- សៀវភៅ ហោរាសាស្រ្ត ខ្មែរ angkorlink/ebookk/hora/hora1/pdf/index.htm angkorlink/ebookk/hora2/hora2.htm កំណាព្យ និង សំលេង ក្រមង៉ុយ angkorlink/40_4_KromNgoy.htm by CambodiaLink by AP. AngkorPost
Posted on: Sat, 07 Sep 2013 03:23:04 +0000

Trending Topics



Recently Viewed Topics




© 2015