សួស្ដី! - TopicsExpress



          

សួស្ដី! មិត្តទាំងអស់គ្នា!! ខ្ញុំសូមចូលរួមជាយោបល់ខ្លះៗ ពីបញ្ហានៃការផ្ទុះកាំជ្រួច កាលពីថ្ងៃទី 29 .10. 2014 បើតាមការសង្កេតនិងតាមដានមើលទៅលើ បច្ចេកទេស ឃើញថា ខុសទាំងស្រុង ព្រោះបំពង់ទីបដែកនិងទីបកាវស្ដើង ការជីកកប់បំពង់មិនបានជ្រៅល្អ ដាក់ក្បែររបស់រឹងដូចជា ថ្ម ការូឡា គ្រួស ជាដើម មុនពេលដុតមិនបានត្រួតមើលគ្រាប់កាំជ្រួចឲ្យល្អិតល្អន់ ថាស្រោមរំសេវបញ្ជូនក្បាលកាំជ្រួចវាប្រេះ រឺ រហែក មើលក្បាលកាំជ្រួចថាខ្សែរអំបោះឆៅវាជាប់នឹងខ្សែរបញ្ឆេះហើយ រឺនៅ មុននិងដាក់បញ្ចូលក្នុងបំពង់បាញ់ ហើយវិធីការពារ សំរាប់អ្នកបាញ់គួរតែរៀបបាវខ្សាច់ជុំវិញចំង៉ាយកន្លះម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ ទុកចន្លោះដុត1តឹក ការពារបែកបំពង់ សំរាប់អ្នកមើលវិញ នៅចំង៉ាយយ៉ាងតិចចាប់ពី 200ម ឡើងទៅ.. សូមប្រយ័ត្ន!!!!!!! រំសេវកាំជ្រួចក្រៅពីបាញ់លម្អរ វាក៏ជាអាវុធសម្លាប់មនុស្ស កាលពីសម័យបុរាណផងដែរ។
Posted on: Thu, 30 Oct 2014 16:52:54 +0000

Trending Topics



Recently Viewed Topics




© 2015