សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ បងប្អូនជនរួមជាតិ ជាទីគោរពនិងជាទីស្រទ្បាញ់! អំពីលទ្ធផលបង្ហាញរបស់គណបក្សសង្គ្រោះជាតិកម្ពុជា ដែលបានប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាទ្បប់ទ្បែ និងស្ថាប័នរដ្ឋសភាទ្បប់ទ្បែ មានដូចតទៅ៖ ទី១) ប្រឆាំងតាំងពីពលរដ្ឋយួនមានតែ១០ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានពលរដ្ឋយួនជាង ៥លាន់នាក់នៅក្នុងប្រទេសកម្ពុជា។ ទី២) ប្រឆាំងតាំងពីមានមន្ត្រីមុខងារសាធាណៈនិងមន្ត្រីនយោបាយជាពលរដ្ឋយួនមានតែចំនួន ១០ភាគរយក្នុងចំណោមមន្ត្រីរាជការសរុបរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានមន្ត្រីមុខងារសាធាណៈនិងមន្ត្រីនយោបាយជាពលរដ្ឋយួន បានកើនទ្បើងដល់ចំនួន ៥០ភាគរយក្នុងចំណោមមន្ត្រីរាជការសរុបរបស់ប្រទេសកម្ពុជា។ ទី៣) ប្រឆាំងតាំងពីមានសមាគមយួនមានតែចំនួន១ សមាគម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានសមាគមយួនរហូតដល់២៥ សមាគម ដែលបានគ្រប់ដណ្តប់ទូទាំង ២៥ ខេត្ត-រាជធានី នៃប្រទេសកម្ពុជា។ ទី៤) ប្រឆាំងតាំងពីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអោយអ្នកវិនិយោគទុនតែចំនួន១០ម៉ឺនហិកតា នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដី សម្បទានសេដ្ឋកិច្ចទៅអោយអ្នកវិនិយោគទុនជាង៦០ម៉ឺនហិកតា។ ។ ទី៥) ប្រឆាំងតាំងពីប្រទេសកម្ពុជាមិនទាន់បានបាត់ទឹកដីរបស់ប្រទេសកម្ពុជាតាមបណ្តោយព្រុំដែនខ្មែរ-យួន នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបាត់ទឹកដីប្រទេសរបស់ខ្លួន តាមបណ្តោយព្រុំដែនខ្មែរ-យួន។ ។ ទី៦) ប្រឆាំងតាំងពីមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជន មានតែចំនួនតិចជាង ១០ស្ថាប័ន នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជនចំនួនជាង ៥០ ស្ថាប័ន និងមានការិយាល័យចំនួនជាង ១០០០ ការិយាល័យ ដែលបានគ្របដណ្តប់ ទូទាំង ២៥ ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។ ទី៧) ប្រឆាំងតាំងពីប្រជាពលរដ្ឋខ្មែរជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជន មានចំនួនតិចជាង ១០០០ លានដុល្លាសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរជាង ២.៨០០.០០០ គ្រួសារ ដែលបានគ្របដណ្តប់ ទូទាំង ២៥ ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ពួកគេបានជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជនកើនទ្បើងរហូតដល់ ១១.២៥០.០០០.០០០ លានដុល្លាសហរដ្ឋអាមេរិក (គិតជាមធ្យមភាគក្នុង១ គ្រួសារដែលជំពាក់បំណុល គឺស្នើនឹង ៤.០០០ ដុល្លាសហរដ្ឋអាមេរិក)។ ទី៨) ប្រឆាំងតាំងពីព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបំផ្លិចបំផ្លាញអស់តិចជាង១ពាន់ហិកតា ហើយរហូត មកពេលបច្ចុប្បន្ននេះ ព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបំផ្លិចបំផ្លាញអស់រាប់សែនហិកតា។ ទី៩) ប្រឆាំងតាំងពីយុវជនខ្មែរបានចំណាកស្រុកទៅរកការងារធ្វើនៅឯប្រទេសថែ ដែលមានចំនួនតិចជាង ១ពាន់នាក់ ហើយរហូតមកពេលបច្ចុប្បន្ននេះ យុវជនខ្មែរបានចំណាកស្រុកទៅរកការងារធ្វើនៅឯប្រទេសថែ និងប្រទេសកូរ៉េ បានកើនទ្បើងរហូតដល់ចំនួនជាង ២លាននាក់។ ទី១០) ប្រឆាំងតាំងពីគណបក្សប្រឆាំងប្រចាំប្រទេសកម្ពុជា មិនទាន់មានអំណាចប្រមូលផ្តុំនៅក្នុងគណបក្ស ហើយរហូតមកពេលបច្ចុប្បន្ននេះ គណបក្សប្រឆាំងប្រចាំប្រទេសកម្ពុជា ដែលហៅថាគណបក្សសង្គ្រោះជាតិកម្ពុជា គឺពោរពេញទៅដោយអំណាចប្រមូលផ្តុំនៅក្នុងគណបក្សមួយនេះ ។ ទី១១) ប្រឆាំងតាំងពីមេដឹកនាំគណបក្សប្រឆាំងប្រចាំប្រទេសកម្ពុជា មិនទាន់មានគំនិតផ្តាច់ការនិយម នៅក្នុងគណបក្ស ហើយរហូតមកពេលបច្ចុប្បន្ននេះ មេដឹកនាំគណបក្សប្រឆាំងប្រចាំប្រទេសកម្ពុជា ដែលហៅថាមេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា មានគំនិតផ្តាច់ការនិយម ឬប្រជាធិបតេយ្យផ្តាច់ការនិយមនៅក្នុងគណបក្សមួយនេះ។ ទី១២) ប្រឆាំងតាំងពីទឹកដីកោះត្រល់របស់ប្រទេសកម្ពុជា មិនទាន់ក្លាយទៅជាកម្មសិទ្ធិរបស់យួនជាផ្លូវការណ៏ នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកពេលបច្ចុប្បន្ននេះ ទឹកដីកោះត្រល់របស់ប្រទេសកម្ពុជា បានក្លាយទៅជាកម្មសិទ្ធិរបស់យួនជាផ្លូវការណ៏រួចរាល់ហើយ។ ។ ទី១៣) ប្រឆាំងតាំងពីរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានលក់អាគាររដ្ឋបាលរបស់រដ្ឋ នៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានលក់អាគាររដ្ឋបាលរបស់រដ្ឋ ស្ទើរតែអស់ទៅហើយ ដែលបានគ្របដណ្តប់ទូទាំង ២៥ ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។ ទី១៤) ប្រឆាំងតាំងពីមន្ត្រីរាជការជាន់ខ្ពស់ នៃប្រទេសកម្ពុជា បានកឹបកេងថវិកាជាតិ និងថវិកាពលរដ្ឋខ្មែរ ក្រោម ៥០ លានដុល្លាសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ គឺនៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកពេលបច្ចុប្បន្ននេះ មន្ត្រីរាជការជាន់ខ្ពស់ នៃប្រទេសកម្ពុជា បានកឹបកេងថវិកាជាតិ និងថវិកាពលរដ្ឋខ្មែររហូតដល់រាប់រយលានដុល្លាសហរដ្ឋអាមេរិកក្នុង១ឆ្នាំ។ ទី១៥) ប្រឆាំងតាំងពីកុមារក្រីក្រ និងយុវជនខ្មែរក្រីក្រ បានបាត់បង់ការសិក្សារបស់ពួកគេចំនួនតិចជាង ១០០០នាក់ គឺនៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកពេលបច្ចុប្បន្ននេះ កុមារក្រីក្រ និងយុវជនខ្មែរក្រីក្រ បានបាត់បង់ការសិក្សារបស់ពួកគេ បានកើនទ្បើងរហូតដល់រាប់សែននាក់ទូទាំង២៥ ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។ ទី១៦) ប្រឆាំងតាំងពីអ្នកនយោបាយឬអ្នកតំណាងរាស្ត្រនៅក្នុងគណបក្សប្រឆាំងនៅក្នុងឆ្នាំ១៩៩៨ មិនទាន់ មានអ្នកនយោបាយបែបជាប់អន្ទាក់ ឬអ្នកនយោបាយបែបត្រីងៀតឆ្លៀតពង ឬអ្នកនយោបាយបែបរកផលកំរ៉ៃក្រោមតុ ឬអ្នកនយោបាយបែបសងសឹកគ្នា ឬអ្នកនយោបាយបែបល្មមអំណាច ឬអ្នកនយោបាយបែបអាយ៉ងយួន ហើយរហូតមកពេលបច្ចុប្បន្ននេះ គណបក្សប្រឆាំង ដែលហៅថាគណបក្សសង្គ្រោះជាតិកម្ពុជា មានអ្នកនយោបាយបែបជាប់អន្ទាក់ ឬអ្នកនយោបាយបែបត្រីងៀតឆ្លៀតពង ឬអ្នកនយោបាយបែបរកផលកំរ៉ៃក្រោមតុ ឬអ្នកនយោបាយបែបសងសឹកគ្នា ឬអ្នកនយោបាយបែបល្មមអំណាច ។ ទី១៧) ប្រឆាំងតាំងពីកំលាំងមហាជនរាប់សែននាក់មានជំនឿ ទំនុកចិត្ត និងក្តីសង្ឃឹមលើជំហ៊រ និងមាយាទរបស់មេដឹកនាំគណបក្សប្រឆាំងនៅក្នុងឆ្នាំ១៩៩៨ ហើយរហូតមកពេលបច្ចុប្បន្ននេះ គណបក្សប្រឆាំង ដែលហៅថាគណបក្សសង្គ្រោះជាតិកម្ពុជា កំលាំងមហាជនរាប់សែននាក់លែងមានជំនឿ ទំនុកចិត្ត និងក្តីសង្ឃឹមលើលើជំហ៊រ និងមាយាទរបស់មេដឹកនាំគណបក្សប្រឆាំងនេះ ជាបន្តទៀតហើយ។ ទី១៨) ប្រឆាំងតាំងពីជនមានអំណាច និងខ្សែក្រទ្បាយសាច់ញាត្តិរបស់មន្ត្រីរាជការជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជា ពួកគេបានឆក់ប្លន់យកដីលំនៅដ្ឋាននិងដីស្រែចំការរបស់ប្រជាកសិករស្លូតត្រង់ត្រឹមតែចំនួន ក្រោម ១ពាន់គ្រួសារ តែប៉ុណ្ណោះ ហើយរហូតមកពេលបច្ចុប្បន្ននេះជនមានអំណាច និងខ្សែក្រទ្បាយសាច់ញាត្តិរបស់មន្ត្រីរាជការជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជា ពួកគេបានឆក់ប្លន់យកដីលំនៅដ្ឋាននិងដីស្រែចំការរបស់ប្រជាកសិករស្លូតរហូតដល់ជាង៨ពាន់គ្រួសារ ។ សំណួរបែបទស្សនៈនយោបាយ៖ ទី១) តើលទ្ធផលបង្ហាញខាងលើនោះ គឺមកពីជំហ៊រច្បាស់លាស់ និងមាយាទល្អរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា ដែលមានបទដ្ឋានអន្តរជាតិ និងវិជ្ជាជីវៈ មែនដែរឬទេ? ទី២) តើកត្តាជំរុញអ្វីខ្លះ ដែលបានធ្វើអោយអ្នកតំណាងរាស្ត្រទាំង ៥៥រូប មកពីគណបក្សសង្គ្រោះជាតិកម្ពុជា បានក្លាយខ្លួនទៅជាអ្នកនយោបាយបែបជាប់អន្ទាក់ ឬជាអ្នកនយោបាយបែបជាប់លក្ខ័ណ្ឌ ឬជាអ្នកនយោបាយបែបរកផលកំរ៉ៃក្រោមតុបែបនេះនោះ? ទី៣) តើអ្នកតំណាងរាស្ត្រទាំង ៥៥រូប មកពីគណបក្សសង្គ្រោះជាតិកម្ពុជា ពិតជាមានសមត្ថភាពជាក់លាក់ នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ទើបបង្កអោយប្រទេសកម្ពុជា ប្រឈមមុខនឹងបញ្ហាសង្គមកាន់តែធ្ងន់ធ្ងរទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ? Prepared by: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia. Marital Status: Single. Place of Birth: Kampot Trach district, Kampot province Date of Birth: 12 April 1976 Mobile Phone: (+855) 89664766 / 10773977 Skype name: kunthea.dy1 Email address: dysrey85@yahoo or kunthea_dy@yahoo Face Book (1): Farmer Small (There are 5,000). Face Book (2): Srey Dy (There are more than 1,600 friends). Face Book (3): Nov Srey (there are more than 1,000 friends) ******** Please let’s note that, the logo of my face book name has the picture of Buddha and also has the picture of national flag which put on my head.
Posted on: Tue, 20 Jan 2015 06:33:35 +0000

Trending Topics



Recently Viewed Topics




© 2015