០២ ឧសភា ២០១៤ - - TopicsExpress



          

០២ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 02 May 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញនេះ លោក សម រង្ស៊ី និងលោក កឹម សុខា រួមជាមួយនឹងថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិខេត្តកណ្តាល បាន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងដឹកនាំក្បួនដង្ហែឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង និងស្រុក ខណ្ឌ នៅភូមិព្រែកប៉ិ ឃុំកោះធំ “ខ” ស្រុកកោះធំ ខេត្តកណ្តាល។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/q2rabsq) , (tinyurl/mmop22y) ២-កម្លាំងប្រដាប់អាវុធ និងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានវាយបង្រ្កាបមកលើប្រជាពលរដ្ឋ ដែលត្រៀមខ្លួនចូលរួមក្បូនដង្ហែរឃោសនាបោះឆ្នោតជាមួយគណបក្សសង្គ្រោះជាតិ។ នៅរសៀលថ្ងៃនេះ កងប្រដាប់អាវុធ និងកងកម្លាំងខណ្ឌដូនពេញ បានវាយបង្រ្កាបមកលើប្រជាពលរដ្ឋ នៅស្ពាននាគជិតទីលានប្រជាធិបតេយ្យ ធ្វើឲ្យរបួសយ៉ាងតិច ០៣នាក់ ដើម្បីបំបែកកុំមានការជួបជុំគ្នាទោះបីជាការជួបជុំនោះ មានលក្ខណៈជាទ្រង់ទ្រាយតូចក៏ដោយ ស្របពេលដែលគណបក្សសង្គ្រោះជាតិកំពុងហែរក្បូនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត។ ៣-VOD៖ មន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃសុក្រនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យលុប ចោលបម្រាមការប្រមូលផ្តុំ ដែលកំពុងតែបំបិទសិទ្ធិពលរដ្ឋកម្ពុជាក្នុងការប្រមូលផ្តុំ និងការបញ្ចេញមតិ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21105 ៤-កាលពីព្រឹកមិញនេៈ តុលាការកំពូលបានបើកសវនាកា លើបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីលោក វន់ ពៅ ប៉ុន្តែបន្ទាប់ពីបើកសវនាកាអស់រយៈពេលមួយព្រឹក តុលាការកំពូលមិនបានប្រកាសសាលក្រម បង្ហាញពីលទ្ធផល ភ្លាមៗនោះទេ ដោយពន្យាពេល រហូតដល់ថ្ងៃទី ៩ ខែឧសភា ខាងមុខនេៈ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/p2mot8k) , (tinyurl/np759uv) ៥-VOD៖ បណ្ដាញផ្សាយព័ត៌មាន និងទីភ្នាក់ងារសារព័ត៌អន្តរជាតិល្បីៗ ដែលស្រង់ព្រឹត្តិការណ៍ថ្ងៃប្រារព្វទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១២៨ បានធ្វើសេចក្ដីរាយការណ៍ថា យ៉ាងហោចណាស់មាន ប្រទេសចំនួនពីរ ដែលអាជ្ញាធរសន្តិសុខ របស់ប្រទេសនោះ បង្ក្រាបការជួបជុំរបស់កម្មករ ក្នុងនោះកម្ពុជា និងទួគី។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21096 ៦-VOD៖ កម្លាំងទាហានប្រមាណជា២០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ព្រមានកម្មកររោងចក្រភើមៀរនៅផ្លូវវ៉េងស្រេង ឲ្យចូលធ្វើការវិញ បន្ទាប់ពីកម្មករ បន្តតវ៉ារឿងបញ្ឈប់កម្មករក្រោយពេលចូលឆ្នាំខ្មែរ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21087
Posted on: Fri, 02 May 2014 13:17:54 +0000

Trending Topics



Recently Viewed Topics




© 2015